ថ្ងៃទី​១៦​មីនា​ក្នុង​ប្រវត្តិសាស្ត្រ​: ហេតុការណ៍​គួរកត់សម្គាល់​

1889
ចែករម្លែក

•​ឆ្នាំ​៣៧ កាលី​ហ្គូ​ឡា (Caligula) ក្លាយជា​រាជា​ធិ​រាជ​រ៉ូ​ម៉ាំង បន្ទាប់ពី​មរណភាព​របស់​ឪពុកមា​ទួត របស់គាត់ គឺ ទី​ប៊ែ​រី​យើ​ស (Tiberius) ។​
​ ​
•​ឆ្នាំ​១១៩០ ការសម្លាប់​រង្គាល លើ​ជនជាតិ​ជ្វី​ហ្វ​នៅ​បន្ទាយ​ឃ្លី​ហ្វ​ហ្វ​ដ ទីក្រុង​យ៉​ក (Cliffords Tower, York) ប្រទេស​អង់គ្លេស ។​
​ ​
•​ឆ្នាំ​១៦៦០ សភា​តំណាង រាស្ត្រ Long Parliament នៃ​អង់គ្លេស ត្រូវ​រំលាយ​ដោយ​បង្កើត​សភា​ថ្មី Convention Parliametn​។​
​ ​
•​ឆ្នាំ​១៧៩២ ស្តេច Gustav III នៃ​ស៊ុយអែត រង​ការបាញ់ប្រហារ ហើយ គាត់​បាន​បាត់​បង់ជីវិត នៅ​ថ្ងៃទី​២៩ មីនា​។​
​ ​
•​ឆ្នាំ​១៨៦១ លោក​អែ​ដ​វ៉​ដ ក្លាគ (Edward Clark) ក្លាយជា​អភិបាល រដ្ឋ​តិច​សាស ជំនួស​ឱ្យ​លោក សេម ហ៊ូ​ស​ថុ​ន (Sam Houston) ដែល​បាន បណ្តេញ​ចេញពី​តំណែង​ដោយសារ​គាត់​មិន​ព្រម ទទួលយក​សម្បថ​នៃ​ភាព ស្មោះត្រង់​សម្រាប់​រដ្ឋ​សហព័ន្ធ ។​
​ ​
•​ឆ្នាំ​១៩៤២ យាន V-2 rocket លើកដំបូង​បាន​បង្ហោះ​សាកល្បង ហើយ​បាន​ផ្ទុះ​នៅពេល ហោះ​ឡើង ។​
​ ​
•​ឆ្នាំ​១៩៦២ យន្តហោះ Super Constellation របស់​ក្រុមហ៊ុន Flying Tiger Line បាន​បាត់​ខ្លួន​នៅ​មហាសមុទ្រ ប៉ាស៊ីហ្វិក​ភាគ​ខាងលិច ជាមួយនឹង មនុស្ស​១០៧​នាក់ ។​
​ ​
•​ឆ្នាំ​១៩៧៦ នាយករដ្ឋមន្ត្រី នៃ​ចក្រភព​អង់គ្លេស ហា​រ៉ូ​លដ៍ វី​ល​សុន (Harold Wilson) បាន​លាឈប់​ពី តំណែង ដោយ​សំអាង​ទៅលើ​ហេតុផល ផ្ទាល់ខ្លួន ។​
​ ​
•​ឆ្នាំ​១៩៧៨ អតីត​នាយក​រដ្ឋ មន្ត្រី​អ៊ីតាលី អាល់​ដូ ម៉ូ​រ៉ូ (Aldo Moro) ត្រូវបាន​ចាប់ជំរិត ហើយ​ក្រោយមក​ត្រូវ បានសម្លាប់​ដោយ​អ្នក​ដែល​បាន​ចាប់ គាត់ ។​
​ ​
•​ឆ្នាំ​១៩៨៨ ការវាយប្រហារ ដោយ​ឧស្ម័ន​ពុល​នៅ​ទីក្រុង​ហា​ឡាប​ចា ប្រទេស​អ៊ីរ៉ាក់ ទៅលើ​ជនជាតិ ឃើ​ត ដោយ​ការ​ផ្សំ​បញ្ចូល​គ្នា​នៃ​ឧស្ម័ន​ពុល និង​សារ​ធាតុគីមី​ពុល តាម​បញ្ជា​របស់ សា​ដាម ហ៊ូ​សេន បានសម្លាប់​មនុស្ស ៥.០០០​នាក់ និង​របួស​ប្រហែល​១០. ០០០​នាក់ ៕ ដោយ​៖ វិវឌ្ឍន៍​

​យាន V-2 rocket​
#