ថ្ងៃទី​១៦​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1256
ចែករម្លែក
  • 4
    Shares

ឆ្នាំ​១៨៧០​សង្គ្រាម​បារាំង​ព្រុស (Franco-Prussian War)៖ ការប្រយុទ្ធ ម៉ាស​ឡា​តួរ (Battle of Mars-La-Tour)​។ ជា​លទ្ធផល​ព្រុស​បានទទួល​ជ័យជម្នះ​។​
​ ​
•​ឆ្នាំ​១៩២០ សមាជ​នៃ​គណ បក្ស​កុម្មុយនីស្ត​ប៊ូ​ខា​រ៉ា (Bukhara) នៅ អ៊ូ​ស​បេ​គី​ស្ថាន (Uzbekistan) បាន បើក និង​បាន​អំពាវនាវ​ឱ្យមាន​បដិវត្តន៍ ប្រដាប់អាវុធ (armed revolution) ។​
​ ​
•​ឆ្នាំ​១៩២៩ កុបកម្ម​នៅ ប៉ា​ឡេ​ស្ទី​ន បានកើត​ឡើង​នៅ British Mandate of Palestine រវាង​អារ៉ាប់ និង ជី​ហ្វ ហើយ​បាន​បន្ត​រហូតដល់​ដាច់​ខែ ។ សរុប​មាន​ជនជាតិ​ជី​ហ្វ ១៣៣​នាក់ និង អារ៉ាប់ ១១៦​នាក់ បាន​ស្លាប់ ។​
​ ​
•​ឆ្នាំ​១៩៤០ សង្គ្រាមលោក លើក​ទី​២​គៈណបក្ស​កុម្មុយនីស្ត​ត្រូវបាន ហាមប្រាម​នៅ​ន័​រ​វែ​ស ដែល​អាល្លឺម៉ង់ កាន់កាប់ ។​
​ ​
•​ឆ្នាំ​១៩៤៥ ការប៉ុនប៉ង សម្លាប់​នាយករដ្ឋមន្ត្រី​ជប៉ុន កាន់​តា​រ៉ូ ស៊ុយ​ហ្ស៊ុ​យ​គី (Kantaro Suzuki) ។​

•​ឆ្នាំ​១៩៦០​សាយ​ព្រឺស​(Cyprus) ទទួលឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​។​
​ ​
•​ឆ្នាំ​១៩៦៤ សង្គ្រាម​វៀតណាម​៖ រដ្ឋប្រហារ​មួយ​បាន​ជំនួស យឿ​ង វ៉ាន់ មីង (Duong Van Minh) ដោយ ឧ​ត្ត​ម​សេនីយ៍​ង្វៀន ខា​ញ់ (Nguyen Khanh) ឡើងជា​ប្រធានាធិបតី នៃ​វៀតណាម​ខាងត្បូង ។ រដ្ឋធម្មនុញ្ញ​ថ្មី ត្រូវបាន​បង្កើត​ឡើងជា​មួយ​នឹង​ជំនួយ ពី​ស្ថានទូត​អាមេរិក ។​
​ ​
•​ឆ្នាំ​១៩៦៦ សង្គ្រាម​វៀតណាម​៖ គណៈកម្មការ​សភា​មួយ​របស់ អាមេរិក ដែល​គេ​ឱ្យ​ឈ្មោះថា ៀ​House Un-American Activities Committee ចាប់ផ្តើម​ស៊ើបអង្កេត​ចំពោះ​ជនជាតិ​អាមេរិក​ណា​ដែល បានផ្តល់​ជំនួយ​ដល់ ទ័ព​វៀត​កុង (Viet Cong) ។ គណៈ កម្ម​ការ​មានបំណង​តាក់តែង​ច្បាប់ ដោយ​ចាត់ទុក​សកម្មភាព​ទាំងនេះ​ថា ខុសច្បាប់ ។ ក្រុមបាតុករ​ប្រឆាំងនឹង សង្គ្រាម បាន​បង្អាក់​អង្គប្រជុំ ហើយ មនុស្ស​៥០​នាក់ ត្រូវបាន​ឃាត់ខ្លួន ។​
​ ​
•​ឆ្នាំ​១៩៧២ ក្នុងការ​ប៉ុនប៉ង ធ្វើ​រដ្ឋប្រហារ​ដែល​បរា​ជ័យ​មួយ​យន្ត ហោះ​នៃ​កងទ័ព​ភូមិន្ទ​អាកាសចរណ៍ ម៉ា​រ៉ុ​ក របស់​ស្តេច​ហាសាន​ទី​២ (Hassan II) ត្រូវ​ឆាបឆេះ ខណៈ​ធ្វើដំណើរ ត្រឡប់មក​រដ្ឋធានី​រ៉ា​បាត (Rabat) វិញ ។​
​ ​
•​ឆ្នាំ​១៩៩២ ក្នុងការ​ឆ្លើយតប ចំពោះ​ការអំពាវនាវ​ដោយ​ប្រ​ធានា ធិបតី ហ្វែ​រណង់​ដូ កូ​ល័​រ ដឺ មែ​យ៉ូ (Fernando Collor de Mello) ឱ្យ​ស្លៀក ពាក់​ពណ៌​បៃតង និង​លឿង ដើម្បី បង្ហាញ​ពី​ការគាំទ្រ រូបគាត់​នោះ ប្រជា ជន​ប្រេ​ស៊ី​ល​រាប់ពាន់នាក់​បាន​ឈរ តាមផ្លូវ ជាមួយនឹង​សម្លៀកបំពាក់​ពណ៌​ខ្មៅ ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​