ថ្ងៃទី​១៦ ខែកក្កដា ២០១៨

1148
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួល​ផ្លែផ្កា ត្រឡប់មកវិញ​គ្រាន់ ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​បង្អង់​ដៃ​ឡើយ​ពុំនោះសោត​ទេ​ឈានដល់​ថ្ងៃ​មិនល្អ​វិញ​ការរក​ផល​កម្រៃ​នឹង​ជួប​ការលំបាក​បំផុត​មិន​ងាយ​ស្រាយ​បញ្ហា​ជីវភាព​បាន​នោះឡើយ​។​ការធ្វើដំណើរ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ឱ្យ​មែនទែន​ហើយ​បើ​ឃើញថា​មាន​ស្នេហា​ភ្លើតភ្លើន​ត្រូវតែ​បោះបង់ចោល​យ៉ាង​ប្រញាប់​បើ​ពុំនោះ​នឹង​ទទួល​រែកពន់​ផល​លំបាក​ធ្ងន់ធ្ងរ​នៅពេល​ក្រោយ​៕

ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​កិច្ចការ​អ្វី​តែង​ជួបប្រទះ​នូវ​បញ្ហា​រាំងស្ទះ​និង​រឿង​រាវ​មិនល្អ​ចូល យាយី​ច្រើន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ប្រាក់ចំណូល​មាន​ហូរ ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ចូល​រកាំរកូស​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​បើ​មាន​កិច្ចការ​តូចធំ​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​ក៏​តែង​ផ្តល់ឱ្យ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិន តិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់ តែ​អា​ធំ​នោះ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មាន​ភាព​លូតលាស់​និង​ហុច​ជា​ផ្លែផ្កា​គ្រាន់ ជាទី​កក់ក្តៅ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តាន តឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​ហើយ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វីមួយ​ក៏​តែង​ឆ្លើយតប​ជា​ផ្លែផ្កា​ហុច​មកវិញ​គ្រាន់​ជាទី កក់ក្តៅ​ផង​។​ក្រៅពីនេះ​ក៏​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​បញ្ហា​ប្រាក់កាស​ដែរ​។​ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ឬ​កិច្ច​ការដែល​សេស សល់​ពីមុនមក​ក៏​ប្រសើរ​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ប្រាក់ចំណូល​ទោះបីជា​ជួប ផល​លំបាក​ម្តេច​ម្តា​បែបណា​ក្តី​តែ​លោកអ្នក​ក៏​អាច​រកបាន​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​ជានិច្ច​។​ការធ្វើដំណើរ ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ​បន្តិច​។​

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ល្អក់កករ​ច្រើន​ដូចនេះ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ហើយ​បើក​ចិត្ត​ទូលាយ ជាង​នេះ​ទើប​ប្រសើរ​ហោង​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការធ្វើ​ជំនួញ​ការចរចា ឬ​ដំណើរការ​បញ្ហា​ប្រាក់កាស​ជាដើម​។​ការរស់នៅ​មាន​ភាព​សុខដុម និង​ក្រុមមនុស្ស​ជួយ​ជ្រោ​មជ្រែង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​មួយចំនួន​ទៅរួច​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ផ្ចាញ់ផ្ចាល​កើត​ជម្លោះ​វិវាទ​ហើយ នាំ​ជះ​ឥ​ទ្ទិ​ពល​អាក្រក់​ទៅនា​ថ្ងៃ​ខាងមុខ​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​ធ្វើ​សន្សឹមៗ​មិនត្រូវ​តក់ក្រហល់​ឬ​លោភលន់​ចង់បាន​ដោយ​មិន​ប៉ាន់ប្រមាណ​ឡើយ​បើ​ពុំនោះ​ផល​លំបាក​នឹង​ចូលមក​អុកឡុកយាយី​ជានិច្ច​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផល​ចំណូល​ជួប​ការលំបាក ប៉ុន្តែ​យ៉ាងណា លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ឱ្យបាន​ត្រឹមត្រូវ​ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ​ក្រែង​ជួប​វិបត្តិ​ថវិកា​ណាមួយ​ឡើង​។

រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​សម្បូរ​ទៅដោយ​រឿងរ៉ាវ​រកាំ រ​កូ​ស​ច្រើន​ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ពិតជា​ជួប​ផល​លំបាក​ត្រូវ​រែកពន់​វិញ​ពុំខាន​ ៕

ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ជា​ផ្លែផ្កា​ដូចជា ទី​ពេញចិត្ត​គួរសម​មកវិញ​ជានិច្ច​។ ទោះបីយ៉ាងណា​បើ​មាន​ក្រុមមនុស្ស​បបួល​ធ្វើ​អ្វីមួយ​លោកអ្នក គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះថា​ផល​អាក្រក់ៗ​នោះ​ក៏មាន​តោង​ជាប់​ច្រើន​ផង​។ ចំណែក ដួង​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដាក់ពាក្យ​ចូលធ្វើការ​ឬ​សុំ​ធ្វើ​ការងារ កន្លែង​ណាមួយ​ពីព្រោះថា​តែង​ទទួល​ផ្លែផ្កា​ល្អ​ជាង​អាក្រក់​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​ទាស់ខុស​អ្វី​ទេ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​គាប់ចិត្ត​ប៉ុន្តែ យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ទីតាំង​និង​ស្ថានភាព​ឱ្យ​ស្រូល​បួល​ទើប​មិនត្រូវ​ជួប​រឿង​បរាជ័យ​នៅពេលក្រោយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​ជម្លោះ​វិវាទ​ហើយ​លោកអ្នក​ចង់​ដោះស្រាយ​ក៏​ជា​ពេលវេលាល្អ​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ក្រឡាប់ចាក់​បាន​ធ្លាក់​មក​ស្រុតចុះ​វិញ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏មាន​ភាព​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​ពិសេស​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើតមាន​ចិត្ត​រេ និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​គប្បី​ធ្វើ​ចិត្ត​សប្បាយ​ឱ្យបាន​ច្រើន​ពីព្រោះថា​បញ្ហា​ដែល កំពុង​កើតមាន​ជាប់​ខ្លួន​នេះ​បើ​លោកអ្នក​ធ្វើ​ចិត្ត​តប់​ប្រ​ម៉​ល់​ឬ​យកចិត្តទុកដាក់​ពេក​នោះ​តែង​កើត​ពី បញ្ហា​តិចតួច​ប្រែក្លាយជា​ធ្ងន់​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ តូចធំ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​ហុច​ភោគផល​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ឬ អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕