ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩

493
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​ម្ល៉ោះហើយ ទោះ​ធ្វើ​អ្វី​តោង​ចេះ​ស្រ​វ៉ា​ស្រ​ទេញ​ដោយ​កុំ​បណ្តែតបណ្តោយ​ឱ្យ​ឱកាសល្អ​ប្រពៃ​បែបនេះ​កន្លងផុត​ឥតប្រយោជន៍​ឡើយ​ហើយ​ត្រូវតែ​ចងចាំ​ថា​ធ្វើ​ច្រើន​ផល​នោះ​ក៏​ទទួលបាន​ច្រើន​មកវិញ​ជាក់​ជាពុំខាន​។​ចំពោះ​ការប្រកប​ការងារ​វិញ​លោកអ្នក​គប្បី​ប្រយ័ត្ន​ការជួយ​យកអាសា​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មា​រឿងរ៉ាវ​ចម្រូងចម្រាស់​ជាមួយ​អ្នកដទៃ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុង​ផ្អែមល្ហែម​ណាស់​ផង​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មិនមាន​អ្វី​ចូលមក​ប៉ះទង្គិច នាំ​ជួប​បញ្ហាលំបាក​ត្រូវ​ឆ្លងកាត់​ច្រើន​នោះឡើយ​។ ចំពោះ​ការរស់នៅ​លោកអ្នក​តោង តែ​ចងចាំ​ថា “​សាច់ញាតិ​នៅ​ឆ្ងាយ​មិន​ស្មើ​សាច់ញាតិ​នៅ​ជិត​នោះទេ​”​ដូចនេះ​ត្រូវ​រាប់អាន​មនុស្ស​ក្បែរ​ខាង​ប្រសើរ​ជាង​ការយក​ជាស​ត្រូវ​។​ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិនសូវ​ហុច​ជា​ផ្លែផ្កា​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​គ្រាន់​រស់​ស្រួលខ្លួន​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​និង​មាន​ភាព​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ជឿនលឿន​ទៅមុខ ហើយ​មាន​ភាព​ភ្លឺ​ថ្លា​គួរសម​ឡើងវិញ​។ សម្រាប់​បុរស​ដែល​ធា្ល​ប់​តែមាន​គ្រោះ​យាយី​ក៏​ប្រែ​មក​ល្អ ប្រសើរ​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ឃើញថា ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ប្រែប្រួល​ប្តូរ ផ្លាស់​ច្រើន​ទេ គឺ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​ហើយ​មានការ​ប្រយ័ត្នប្រយែង​នោះ​ឃើញថា តែង​សម្រេច​ជោគជ័យ​យ៉ាងច្រើន​ត្រឡប់មកវិញ​ដែរ​។ ការប្រកប​ការងារ​ទៀតសោត​បើ​លោកអ្នក ចង់​ចរចា​ឬ​ចាប់​ផ្តើមធ្វើ​អ្វីមួយ​ធំដុំ​ពេលនេះ​អាច​សម្រុក​បាន​ហើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ​និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​សម​ដូច​ប្រកប​ទាំង​អស់ហើយ​ការរក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​បើ​ចង់​បង្កើត​ស្នេហា​ជាមួយ​មនុស្ស​ដែល​លោកអ្នក​ស្រឡាញ់​ពេញចិត្ត​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហេតុនេះ​បើ​ទោះ​ប្រកប​កិច្ចការ អ្វី​តែង​ចម្រើ់ន​គួរសម​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មុន​សម្រេចចិត្ត​អ្វីមួយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា ផល​ល្អ​និង​ផល​អាក្រក់​តែង​ដើរ​ទន្ទឹមគ្នា​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រួវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោក ស្តាយ​ពុំខាន​។ ការធ្វើដំណើរ​ទៅ​ប​ស្ចឹ​ម​ឱ្យ​ប្រយ័ត្ន​បញ្ហា​អាក្រក់​ចូល​យាយី​បន្តិច​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ងាយ​ទាំង​ផ្អែមល្ហែម​ហើយក៏​ងាយ​ទាស់ទែង​គ្នា​ដែរ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​លោក​ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​មិនអាច​ធ្វេសប្រហែស បានឡើយ​ដើម្បី​ចៀសវាង​ក្រុមមនុស្ស​បាបមិត្ត​ប៉ង​អាក្រក់​ហើយ​ធ្វើ​ព្យុះភ្លៀង​ដោយ​ប្រការ​ណាមួយ​។ ក្រៅពីនេះ​លោកអ្នក​តោង​ចេះ​សង្កេតមើល​មនុស្ស​ឱ្យបាន​ច្បាស់លាស់​ពុំនោះសោត​នឹង​ទទួលរង ផល​លំបាក​ដោយសារ​ក្រុមមនុស្ស​អមិត្ត​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​នាំ ឱ្យ​ខ្វាយខ្វល់​រាប់សិប​ជំពូក​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​បញ្ហា​ស្នេហា​ហើយ​ត្រូវ​រក​ពេល​ប្រកបការងារ​និង​រៀនសូត្រ​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំវក
​រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​ការរស់នៅ​ទាំង​ស្ត្រី​បុរស ដែល​ធ្លាប់តែ​ឧបទ្រពចង្រៃ​យាយី​ឬ​ទទួលរង​សម្ពាធ​ផ្លូវចិត្ត​នឹង​បាន​ធូរស្បើយ​ឡើងវិញ​ហើយ​កំពុង ទទួល​ជោគ​សិរី​ថ្មីៗ​ហូរ​ចូលមក​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សម ប្រកប​ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​ពីព្រោះ ជារឿយៗ​តែងមាន​បញ្ហា​អាក្រក់​តាម​យាយី​ផងដែរ​។ ការរស់នៅ​ផ្ទះសម្បែង​ចូរ​ប្រយ័ត្ន​សុខទុក្ខ របស់​កូនចៅ​ពីព្រោះ​អាច​មុត​ដៃ​មុត​ជើង​និង​មាន​គ្រោះ​រលាកភ្លើង​ដោយ​ប្រការ​ណាមួយ​។ បើជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ខិតខំ​ប៉ុនណា​ក៏​មិន​ឆ្លើយតប​ដូច​ជាទី​គាប់ចិត្ត​នោះដែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ហើយ​ការកើត​ភាព​រកាំរកូស​នោះ​ក៏មាន​ច្រើន​ផងដែរ ៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​មើលមុខមើលក្រោយ ហើយ​ត្រូវ​សម្លឹង​ឱ្យ​ឆ្ងាយ​កុំ​ឃើញ​ផលប្រយោជន៍​រយះពេល​ខ្លី​ឱ្យសោះ​បើ​ពុំ​នោះទេ​នឹង​ខកបំណង​អ្វីមួយ​ពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​ចំណូល​ទោះ​មិន​ជួប ការលំបាក​ដូច​សព្វមួយដង​ពិតមែន​ក្តី​តែ​ចូរ​ប្រយ័ត្ន​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទៅ​ទិសបស្ចឹម​ចូរ​ប្រយ័ត្ន​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​ណាស់​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ កើត​នូវ​បញ្ហា​ចំពោះមុខ​ណាស់ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​បញ្ហា​យាយី​ច្រើន​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕​