ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩

529
ចែករម្លែក

ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ​ហេតុនេះ​បើ​ចង់​ទំនាក់ ទំនង​ជាមួយ​ចាស់ទុំ​ឬ​ការងារ​ផ្នែក​ខាងក្រៅ​តែង​ទទួលជោគជ័យ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង ដោយសារ អតិថិជន លែង​ហ៊ាន​មក​ក្បែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជាទុក្ខ​វិញ​៕

ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ចរចា​បញ្ហា​អ្វី មួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​គាប់ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន ភាព​កាក់កប​គួរសម​ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់ និង ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​គួ​សម​ផង​៕

ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ និង​កើតការ​រកាំចិត្ត​ច្រើន​ថែមទៀត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ព្រោះ​តែង​កើត​នូវ​រឿង​រាវ​ខ្លះៗ​យាយី​ធ្វើឱ្យ​មិនសូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាពមិន​ល្អ​យាយី​ច្រើន​បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ដូច្នេះ​ទោះ ធ្វើ​អ្វីៗ​មិនអាច​លោភលន់​បានទេ​ព្រោះ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេលណា​មួយ​មក​វិញ​នាំ​ពិបាក ទប់ទល់​។ ការរស់នៅ​លោកអ្នក​ងាយ​មានរឿង​ជម្លោះ​វិវាទ​ផង ចូរ​ចេះ​រំងាប់​ចិត្ត​ដោយ​មិនត្រូវ យក​កំហឹង​ទល់​កំហល់​ឡើយ​នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​បើ​ពុំ​នោះទេ​នឹង​នាំយក​រឿងរ៉ាវ​ក្តៅក្រហាយ​ដាក់ខ្លួន​ចៀស​ពុំរួច​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ស្ថាន​ភាពលំបាក​ក្នុងការ រក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ក៏​នៅមាន​ហូរ​ចូល​តក់ៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ឈ្លក់​វង្វេង​ក្នុង​រឿង​ស្នេហា​ច្រើនពេក​ហើយ​ត្រូវ​រក​ពេលវេលា​នេះ​បំពេញការងារ​វិញ​ទើប​ជាការ​ប្រពៃ​ជាង​៕

ឆ្នាំរោង​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប ហើយ​ធ្វើ​អ្វី​ក៏​តែង​ជួប​នូវ បញ្ហា​ចម្រូងចម្រាស​ច្រើន​ចំពោះមុខ​ផង​។ ថ្ងៃ​នេះដែរ​លោកអ្នក​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែង​ស៊ី សង​ឡើយ​ព្រោះ​មានតែ​ការបាត់បង់​ប៉ុណ្ណោះ ឯ​លាភ​ហេង​នោះ​មាន​តិចតួច​បំផុត​។ បើជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ការ​ជួញ​ជិត​ឆ្ងាយ ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ស៊ី​ញ៉េ​ឯកសារ អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​មួយចំនួន​មកវិញ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ពេញចិត្ត​ជានិច្ច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀប​ដូច​ត្រី​នឹង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការបំពេញ​កិច្ចការងារ បើ​លោក​អ្នកជា​មន្ត្រីរាជការ​ឬ​ក្រុមហ៊ុន ឯកជន​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្ក​ការ​ថ្នាំងថ្នាក់ និង​ទម្លាក់កំហុស​ទុកឱ្យ​ដោយ​ប្រការ ណាមួយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ និង​គ្រោះ​បាត់ របស់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​ផង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កើត​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​បំបាត់​អារម្មណ៍​ឆេវឆាវ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ហោង​៕

ឆ្នាំមមែ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​បញ្ហា​ទំនាស់​ជាមួយ​អ្នកដទៃ​ណាស់ ហេតុនេះ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់របរ​បន្តិច​។​

រីឯ​សម្ព័ន្ធ​គូស្នេហ៍​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​កើតរឿង​រាវ​រកាំរកូស​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​បើ​ចង់ ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ចូលមក​លុកលុយ​នាំ​ពិបាក​ក្នុងការ​ទប់ទល់​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ឃើញថា​មានការ​ទៅមុខ​យឺត​ហើយ​ពិសេស ងាយ​កើត​បញ្ហា​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​ដែរ​មាន​បញ្ហា​ប្រទាំង​ប្រទើស​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ នាពេលនេះ​មិន​ថា​ការងារ​ឬ​បញ្ហា​ប្រាក់កាស​លោកអ្នក​នៅ​អាច​ដំណើរការ​ទៅ មុខជា​សន្សឹមៗ​ជានិច្ច​។ សម្រាប់​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ប្រកប​ពិធី​អ្វីមួយ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូត លាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំច​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ពីព្រោះថា​ផល​មិន ល្អ​តែង​ចូលមក​យាយី​ដែល​ត្រូវ​ពិបាក​ក្នុងការ​ឆ្លងកាត់​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ បើ​លោក​អ្នកមាន​បើក​របរ​រយៈពេល​ខ្លីៗ​តែង​អាច​រក​ផល​កម្រៃ​គ្រាន់បើ​ផងដែរ ហើយ​បើ​រកស៊ី​ធំដុំ ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​លោកអ្នក​គប្បី​ត្រួតពិនិត្យ​យានយន្ត​ឱ្យ​បានល្អ​ព្រោះ​ងាយ​ខូច​និង​បាក់បែក​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​និង​ប្រឆាំង​គ្នាច្រើន​ហើយ​បើ​លោកអ្នក​មិន កាត់បន្ថយ​ភាព​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឈានដល់​ការបែកបាក់​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន ទៅមុខ​សន្សឹមៗ​ផង​។ សម្រាប់​នៅថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​នៅតែ​លូតលាស់ និង​មាន​ភាព​សុខដុម គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕