ថ្ងៃទី​១៦ ខែមិថុនា​ ២០១៨​

1188
ចែករម្លែក

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ឬ​ទៅណា​មក​ណា​តែងមាន​ភ្លើង​សញ្ញា​ពណ៌​ខៀវ​ជានិច្ច​។ ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផល​ល្អ​នោះ​មាន​ចំពោះមុខ​ច្រើន​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការដាក់ទុន ក្នុង​រឿង​អ្វីមួយ​ឬ​បើ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏មាន​ការ​ចម្រើន​លូតលាស់​គួរកត់សម្គាល់​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​ជា​ពេលវេលា​ល្អ​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ ក្នុងអំឡុង​ពេលនេះ​ផល​ល្អ​និង​មាន​ល្អ​នៅ​លាយឡំ​គ្នា​ក្នុង​ដំណើរ​ជីវិត​របស់លោក អ្នក​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ការ​លង់​ជឿ​សម្តី​ជន​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មានការ​ពាក់មុខយក្ស​ព្រោះតែ​ការ​ទាស់សម្តី​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​កើត​ភាព​ប្រទាំង​ប្រទើស​និង​រឿងរ៉ាវ ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ណាស់ ដូចនេះ​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង ត្រូវ​ឈឺក្បាល​។​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ឬ​រអិល​ដៃជើង ធ្លាក់ចុះ​ពី​ទី​ខ្ព​ស់ទាប​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ក៏​ជា​ពេល វេលា​ល្អ​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ​ថយ ក្រោយ​នោះ​ក៏​លឿន​ណាស់​ផង​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅ​អំឡុង​ពេលនេះ​បើ​លោក​អ្នកធ្វើ​អ្វី​មិន​គប្បី​សម្រេចចិត្ត​លឿន​ឬ​ធ្វើ​ដោយ​មិន​គិត មុខក្រោយ​ឡើយ ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មាន​ភាព​នឹងធឹង​ល្អ​តែ​យ៉ាងណា​ការរក​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូចជា​ទី​គាប់ចិត្ត​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។ ទាំង​ស្ត្រី​បុរស​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​បន្តិចបន្តួច​យាយី​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សៅហ្មង​និង​រកាំរកូស​ច្រើន​៕

ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ឬ​ដំណើរការ​លើ​បញ្ហា​ប្រាក់កាស​អ្វីមួយ​ផង​។​លោកអ្នក​អាច​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​នៅពេល​ក្រោយ​វិញ​ផង ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ ហើយ​ត្រូវ​រក្សា​ភាព ស្ងប់ស្ងាត់ និង​បើ​ធ្វើ​ជំនួញ​បាន​កាក់កប​ល្អ​មិនត្រូវ​ក្អេងក្អាង​ឡើយ​បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់ ណាមួយ​មកវិញ​ជាក់​ជាពុំខាន​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែ វស្សា​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដោះស្រាយ​បញ្ហា​តូចធំ​ឬ​ចាត់ចែង ការងារ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ បំផុត​៕

ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការងារ​មួយចំនួន​លោកអ្នក​មិនត្រូវ​ឆាប់​ទុកចិត្ត​គេ​ពេក​ទេពី​ព្រោះ​ងាយ ប្រែប្រួល​មក​អាក្រក់​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ កើត​ទ្បើង​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រ​ឆាំ​គ្នាច្រើន​៕

ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​សម្រេចចិត្ត​ឬ​ចុះ​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​តែ ង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវ គោក​,​ផ្លូវទឹក​,​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បើ​មាន​កិច្ចការ​អ្វី​សំខាន់​គួរ​រួសរាន់​បញ្ចប់ ព្រោះ​បើ​ទុក​យូរ​ប្រយ័ត្ន​ជួប​ផល​លំបាកទៅ​គ្រាក្រោយ​វិញ​។​នៅថ្ងៃនេះ​ដែរ​លោកអ្នក​អាចមាន​ក្រុម មនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​បញ្ហា​ណាមួយ​កើតឡើង​នាំ​ត្រូវ ឈឺក្បាល​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ធ្វើ​រឿង​អ្វីមួយ​សំខាន់​ឬ​បញ្ហា​ធំដុំ​ឡើយ​ពីព្រោះថា​ផល អាក្រក់​តែង​កើតឡើង​ច្រើន​ចំពោះមុខ​។​ការរស់នៅ​ឬ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការលូតលាស់​ច្រើន​រឿង​ហើយ​ពិសេស មាន​ភាព​សុខដុម​គួរសម​។ ការរស់នៅ​ដោយសារ​យីអ៊ុន​របស់លោក​អ្នក​បាន​ងើប​ខ្ពស់​ឡើងវិញ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាព​ភ្លឺ​ថ្លា​និង​មានជោគ​មានជ័យ​គាប់ប្រសើរ​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ជឿនលឿន​ទៅមុខ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត ក៏មាន​ចូល​គ្រាន់​កក់ក្តៅ​ផងដែរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​តែង​ទទួលជោគជ័យ​ដូច​គាប់​បំណង​៕