ថ្ងៃទី១៦កក្កដាក្នុងប្រវត្តិសាស្ត្រៈ ហេតុការណ៍គួរកត់សម្គាល់
ឆ្នាំ១៩៦៩ កម្មវិធីអាប៉ូឡូ៖ បេសកកម្មលំហបញ្ជាដោយមនុស្ស លើកដំបូងរបស់យាន Apollo 11 ដើម្បី ចុះចតនៅលើព្រះចន្ទ ត្រូវបានបង្ហោះពី មណ្ឌលលំហខេននីឌី (Kennedy Space Center) នៅជ្រោយ ខេព ខាណាវឺរ៉ល (Cape Canaveral) រដ្ឋផ្លរីដា ។
ឆ្នាំ១៩៧៩ ប្រធានាធិបតី អ៊ីរ៉ាក់ ហាសាន់ អាល់-បាគ័រ (Hasan al-Bakr) លាឈប់ពីតំណែង ហើយត្រូវ បានជំនួសដោយ សាដាម ហ៊ូសេន (Saddam Hussein) ។
ឆ្នាំ១៩៨១ ម៉ាហាធៀរ ប៊ីន ម៉ូហាម៉ាដ (Mahathir bin Mohamad) ក្លាយជានាយករដ្ឋមន្ត្រីទី៤ នៃម៉ាឡេស៊ី។ គាត់កាន់តំណែងនេះ រយៈពេល២២ឆ្នាំ ដោយបញ្ចប់ជាមួយនឹងការចូលនិវត្តន៍ នៅថ្ងៃទី៣១ តុលា ២០០៣ ធ្វើឱ្យគាត់ ក្លាយជាថ្នាក់ដឹកនាំនយោបាយអាស៊ី ដែលកាន់តំណែងបានយូរបំផុត ។
ឆ្នាំ១៩៨៣ ឧទ្ធម្ភាគចក្រ Sikorsky S-61 របស់ក្រុមហ៊ុនអាកាស យានចក្រភពអង់គ្លេស (British Airways Helicopter) បានធ្លាក់នៅជិតប្រជុំកោះ Isles of Scilly ដោយឆក់យកជីវិត មនុស្ស ២០នាក់ និងបន្សល់ទុកអ្នកនៅរស់រាន មានជីវិត៦នាក់ ។
ឆ្នាំ១៩៩០ រញ្ជួយដីលូហ្សុន (Luzon Earthquake) ទំហំ៧,៧ វាយ ប្រហារខេត្តបេនហ្គេត (Benguet), ភែនហ្គាស៊ីនេន (Pangasinan), នូអេវ៉ា អេស៊ីចា (Nueva Ecija), ឡា យូញៀន (La Union), អូរ៉ូរ៉ា (Aurora), បាតាន (Bataan), ហ្សំបល (Zambales), និង តាឡាក់ (Tarlac) ប្រទេសហ្វីលីពីន ។ រញ្ជួយដីនេះ បានកាត់ផ្តាច់ផ្លូវប្រវែង ១២៥គីឡូម៉ែត្រ ដែលលាតសន្ធឹងពី ទីរាជការក្រុងឌីនហ្គាលែន (Dingalan) ខេត្តអូរ៉ូរ៉ា ទៅទីរាជការ ក្រុងគូយ៉ាប៉ូ (Cuyapo) ខេត្តនូអេវ៉ា អេស៊ីចា ។
ឆ្នាំ១៩៩៣ ប្រព័ន្ធប្រតិបត្តិ-ការ ស្លេគវែរ (Slackware operating system) របស់លីនុច (Linux) ត្រូវបាន ផ្សព្វផ្សាយជាលើកដំបូង ដែលអនុញ្ញាត ឱ្យអ្នកប្រើអាចកែប្រែ ច្នៃប្រឌិត សិក្សា ពីកូដដើម (source code) របស់វា ដែល គេហៅថា ជាប្រព័ន្ធប្រតិបត្តិការ Free និង Open Source ។
ឆ្នាំ១៩៩៤ ផ្កាយដុះកន្ទុយ ស៊ូមេគឃឺរ-ឡេវី ណាញ (Comet Soemaker-Levy 9) បុកជាមួយផ្កាយ ព្រហស្បតិ៍ ។ ការប៉ះទង្គិចនេះ បានបន្ត រហូតដល់ថ្ងៃទី២២ កក្កដា ។
ឆ្នាំ១៩៩៩ ប្រធានាធិបតី អាមេរិកចន អេហ្វ. ខេននីឌី (John F. Kennedy) បើកយន្តហោះ Piper Saratoga ហើយគាត់បានបាត់បង់ជីវិត នៅពេលដែលយន្តហោះរបស់គាត់បានធ្លាក់ទៅក្នុងមហាសមុទ្រ អាត្លង់ទិក ជិតឆ្នេរ ម៉ាថា វ៉ាញយ៉ាដ (Martha’s Vineyard) ។ ភរិយារបស់គាត់ លោកស្រី ខារ៉ូលីន បេសសិត ខេននីឌី (Carolyn BessetteKennedy)និងប្អូនថ្លៃស្រីរបស់ គាត់ ឡូរ៉េន បេសសិត (Lauren Bessette) ក៏ត្រូវបានបាត់បង់ជីវិតផងដែរ។
ឆ្នាំ២០០៤ ឧទ្យាន មីលេន នៀម (Millennium Park) ត្រូវបាន ចាត់ទុកជាពង្រាងស្ថាបត្យកម្មដ៏មាន មហិច្ឆតាបំផុតដំបូងគេនៃទីក្រុង ស៊ីកាហ្គោ (Chicago) រដ្ឋអាយលីន័រ (Illinois) នៅដើមសតវត្សរ៍ទី២១ ។ ឧទ្យាននេះ ត្រូវបានបើកដំណើរការជា សាធារណៈដោយចៅហ្វាយក្រុង រីឆាត អឹម. ដេលេយ៍ (Richard M. Daley) ។
ឆ្នាំ២០០៧ រញ្ជួយដីក្នុង សមុទ្រទំហំ៦,៨ និង៦,៦ កើតឡើងនៅ ជិតឆ្នេរ នីហ្គាតា ប្រទេសជប៉ុន ដោយ សម្លាប់មនុស្ស៨នាក់ របួសយ៉ាងតិច ៨០០នាក់ និងបង្កការខូចខាតរោងចក្រថាមពលនុយក្លេអ៊ែរ មួយ ។
ថ្ងៃទី១៧កក្កដាក្នុងប្រវត្តិសាស្ត្រៈ ហេតុការណ៍គួរកត់សម្គាល់
ឆ្នាំ១៩៧៦ ប្រវត្តិសាស្ត្រ នៃទីម័រខាងកើត៖ ទីម័រខាងកើត បាន ទទួលឯករាជ្យពីព័រទុយហ្កាល់ នៅ ថ្ងៃទី២៨ វិច្ឆិកា ១៩៧៥ ប៉ុន្តែត្រូវបាន ឈ្លានពាន និងកាន់កាប់ដោយកងទ័ព ឥណ្ឌូណេស៊ី នៅ៩ថ្ងៃបន្ទាប់ ។ ទីម័រ ត្រូវបានដាក់បញ្ចូលទៅជាខេត្តទី២៧ នៃឥណ្ឌូណេស៊ី នៅថ្ងៃទី១៧ កក្កដា ១៩៧៦ ។
ឆ្នាំ១៩៧៦ ពិធីបើកកីឡា អូឡាំពិករដូវក្តៅ នៅទីក្រុងម៉ុងត្រេអាល (Montreal) ប្រទេសកាណាដា ត្រូវបាន បំផ្លាញដោយក្រុមអាហ្វ្រិក២៥នាក់ ធ្វើ ពហិការចំពោះក្រុមនូវែលសេឡង់ ។
ឆ្នាំ១៩៧៩ ប្រធានាធិបតី នីកា រ៉ាហ្គ័រ (Nicaraguan) លោកអាណា ស្តាស្យូ សូម៉ូហ្សា ដេបាយឡេ (Anastasio Somoza Debayle) លាឈប់ពីតំណែង ហើយភៀសខ្លួនទៅទីក្រុងម៉ាយអាមី រដ្ឋផ្លរីដា។គាត់ធ្លាប់បានកាន់តំណែង នេះចំនួន២ដង គឺពីថ្ងៃទី១ ឧសភា ១៩៦៧ ដល់ថ្ងៃទី១ឧសភា ១៩៧២ និងពីថ្ងៃទី១ ធ្នូ ១៩៧៤ ដល់ថ្ងៃទី១៧ កក្កដា ១៩៧៩ ។
ឆ្នាំ១៩៨១ រចនាសម្ព័ន្ធផ្លូវ ដើរនៅសណ្ឋាគារ Hyatt Regency នៅ ទីក្រុងកាន់សាស រដ្ឋមីស៊ូរី (Kansas City, Missouri) បាក់ធ្លាក់នៅចំណុចនៃតំណ ភ្ជាប់ពិតាន សម្លាប់មនុស្ស១១៤នាក់ និងរបួសជាង២០០នាក់ ។
ឆ្នាំ១៩៩៦ នៅជិតឆ្នេរ ឡងអាយលែន (Long Island) ទីក្រុង ញូវយ៉ក យន្តហោះប៊ូអ៊ីង ៧៤៧ របស់ ក្រុមហ៊ុន TWA (Trans World Airlines) ជើងហោះហើរលេខ៨០០ ក្នុងដំណើរឆ្ពោះទៅ ទីក្រុងប៉ារីស បានផ្ទុះ ហើយធ្លាក់ ទៅក្នុងមហាសមុទ្រអាត្លង់ទិច បណ្តាលឱ្យមនុស្សទាំងអស់ដែល នៅលើយន្ត ហោះ ចំនួន២៣០នាក់ បាត់បង់ជីវិត ។
ឆ្នាំ១៩៩៧ ក្រុមហ៊ុនលក់រាយ F.W. Woolworth Company បាន បិទទ្វារបន្ទាប់ពី១១៧ឆ្នាំ នៅក្នុងជំនួញ។ ក្រុមហ៊ុននេះ បង្កើតឡើងនៅឆ្នាំ១៨៧៩ និងលក់ផលិតផលដូចជាសម្លៀកបំពាក់ គ្រឿងសម្រាប់ពាក់នៅជើង ពូក គ្រឿង សង្ហារឹម គ្រឿងអលង្កា ផលិតផល កែសម្ផស្ស គ្រឿងអគ្គិសនី និងគ្រឿង តុបតែផ្ទះ ។
ឆ្នាំ១៩៩៨ ព្យុះស៊ូណាមិ មួយ បានកើតឡើងដោយសាររញ្ជួយដីក្រោម សមុទ្រ នៅប៉ាពូអាស៊ី នូវែលហ្គីណេ (Papua New Guinea) បំផ្លាញភូមិអ្នក ស្រុកចំនួន១០, សម្លាប់មនុស្ស៣.១៨៣ នាក់ ភៀសខ្លួន២.០០០នាក់ និងរាប់ ពាន់នាក់គ្មានផ្ទះសម្បែង ព្រមទាំងបាត់ ខ្លួនប្រហែល៥០០នាក់ ។
ឆ្នាំ១៩៩៨ សន្និសីទអង្គទូត មួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បាន បង្កើតតុលាការឧក្រិដ្ឋអន្តរជាតិ ដោយ បង្កើតតុលាការអន្តរជាតិអចិន្ត្រៃយ៍មួយ ដើម្បីកាត់ទោសបុគ្គលដែលជាឃាតក ប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ បទឧក្រិដ្ឋសង្គ្រាម និងបទឧក្រិដ្ឋនៃការ ឈ្លានពាន ។
ឆ្នាំ២០០៧ យន្តហោះ TAM Airlines ជើងហោះហើរលេខ៣០៥៤ ធ្លាក់នៅពេលចុះចតខណៈមានភ្លៀង ធ្លាក់នៅទីក្រុងសៅប៉ូឡូ (São Paulo) ប្រទេសប្រេស៊ីល ។ នេះជាព្រឹត្តិការណ៍ គ្រោះថ្នាក់យន្តហោះ ដែលសម្លាប់ មនុស្សច្រើនបំផុតនៅប្រេស៊ីល រហូត មកដល់បច្ចុប្បន្ន ជាមួយនឹងការសន្មត នៃចំនួនអ្នកស្លាប់១៩៩នាក់ ។
ឆ្នាំ២០០៩ ការផ្ទុះគ្រាប់បែក ភ្លោះនៅទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូណេស៊ី នាសណ្ឋាគារ JW Marriott និងសណ្ឋាគារ Ritz-Carlton បានសម្លាប់ មនុស្ស៩នាក់ រួមមានជនបរទេស៤ នាក់ និងច្រើនជាង៥០នាក់របួស ៕ ស្រាវជ្រាវ៖ វិវឌ្ឍន៍