ថ្ងៃទី​១៨​វិច្ឆិការ​មាន​មនុស្ស​ស្លាប់៥​នាក់ របួស​៩​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍៨​លើក

647
ចែករម្លែក

​​ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២ថ្ងៃទី​១៧​ដល់​ម៉ោង​២​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក (​យប់​១​លើក​) បណ្តាល​ឲ្យ​ស្លាប់៥​នាក់ របួសធ្ងន់​ស្រាល​៩​នាក់​(​ស្រី​៣​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប១២គ្រឿង ក្នុងនោះ​មាន​ម៉ូតូ៥​គ្រឿង រថយន្ត​តូច២​គ្រឿង រថយន្ត​ធំ៥​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់១០​នាក់​(​យប់​៥​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន​២​លើក​(​ស្លាប់​១​នាក់​) , មិន​គោរព​សិទ្ធិ​២​លើក​(​ស្លាប់​១​នាក់​), ប្រជែង ១​លើក មិន​ប្រកាន់​ស្តាំ ៣​លើក (​ស្លាប់​៣​នាក់​)​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៨​ថ្ងៃ គឺ​ថ្ងៃទី​១៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​ចំនួន១៥៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន៧៦​នាក់ របួស​សរុប២៥៦​នាក់ របួសធ្ងន់១៤៥​នាក់ របួសស្រាល១១១​នាក់ ៕​B/

#