ថ្ងៃទី​១៨​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

369

​ឆ្នាំ​១៩១៧ អគ្គិភ័យ​ដែល មិនអាច​គ្រប់គ្រង​បាន​មួយ​នៅ​ទីក្រុង ថេ​ស​សា​ឡូ​នី​គី ប្រទេស​ក្រិ​ក (Thessalo-niki, Greece) បាន​បំផ្លាញ​ទីក្រុង​នេះ ៣២​ភាគរយ ដោយ​ប្រជាជន​៧០.០០០ នាក់ គ្មាន​ផ្ទះសម្បែង ។ អគ្គិភ័យ​បាន ឆាបឆេះ​រយៈពេល​៣២​ម៉ោង និង បំផ្លាញ​ផ្ទះ​៩.៥០០​ក្នុង​ទំហំ​ដី​មួយ​គីឡូ ម៉ែត្រការ៉េ ។​
​ ​
•​ឆ្នាំ​១៩២០ វិសោធនកម្ម ទី​១៩ នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក ត្រូវ​បានឱ្យ​សច្ចាប័ន ដោយ​ធានា​ចំពោះ សិទ្ធិ​បោះឆ្នោត​ស្ត្រី ។​
​ ​
•​ឆ្នាំ​១៩៣៨ ស្ពាន Thousand Islands ភ្ជាប់​រដ្ឋ​ញូវយ៉ក សហរដ្ឋ អាមេរិក ជាមួយ​ខេត្ត​អុង​តា​រី​យ៉ូ ប្រទេស កាណាដា នៅ​ទ​ន្លែ​ស៊ែ​ន ឡូ​វ​រ៉េ​ន (St. Lawrence River) ត្រូវបាន​សម្ពោធ ក្រោម​អធិបតីភាព​ប្រធានាធិបតី​អាមេរិក ហ្វ្រេ​ង​ឃ្លី​ន ឌី​. រូ​ស្សឺ​វែ​ល (Franklin D. Roosevelt) ។​
​ ​
•​ឆ្នាំ​១៩៥០ ជូ​លៀន ឡា​ហូត (Julien Lahaut) ប្រធាន​គណបក្ស កុម្មុយនីស្ត​បែ​ល​ហ្សិ​ក ត្រូវបាន​សម្លាប់ ដោយ​ពួក​ស្តាំនិយម​ជ្រុល ។​
​ ​
•​ឆ្នាំ​១៩៦៣ ចលនា​សិទ្ធិ ស៊ីវិល​អាមេរិក​៖ ជេ​ម​ស៍ មេ​រេ​ដី​ថ (James Meredith) ក្លាយជា​មនុស្ស ស្បែក​ខ្មៅ​ដំបូង​ដែល​បញ្ចប់​ការសិក្សា ពី​សាកលវិទ្យាល័យ​មី​ស៊ី​ស៊ី​ពី ។​
​ ​
•​ឆ្នាំ​១៩៧១ សង្គ្រាម​វៀត ណា​ម​ ៖ អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ សម្រេចចិត្ត​ដកទ័ព​របស់​ពួកគេ​ចេញពី វៀតណាម ។​
​ ​
•​ឆ្នាំ​១៩៨២ ច្បាប់បោះឆ្នោត ជប៉ុន ត្រូវបាន​កែប្រែ ដើម្បី​អនុញ្ញាត សម្រាប់​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ តំណាង (proportional representation)​។​
​ ​
•​ឆ្នាំ​១៩៨៣ ព្យុះសង្ឃរា អា​លីកា (Hurricane Alica) វាយលុក ឆ្នេរ​តិច​សាស សម្លាប់​មនុស្ស​២១​នាក់ និង​បង្ក​ការខូចខាត​២,៦​ពាន់​លាន ដុល្លារ (​ដែល​២,៦​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​១៩៨៣ ស្មើនឹង​៥,៧៣​ពាន់​លាន ដុល្លារ​សម្រាប់​ឆ្នាំ​២០១១) ។
​ ​
•​ឆ្នាំ​២០០៥ កា​ផ្តាច់​ចរន្ត អគ្គិសនី​ដ៏​សម្បើម​នៅ​កោះ​ជ្វា (Bali) និង​បាលី (​ពា​លិ​) នៃ​ឥណ្ឌូណេស៊ី បង្ក ការប៉ះពាល់​ដល់​ប្រជាជន ជិត​១០០ លាន​នាក់ ។​
​ ​
•​ឆ្នាំ​២០០៨ ប្រធានាធិបតី ប៉ា​គី​ស្ថាន ប៉េ​វ៉េ​ហ្ស៍ មូ​សា​រ៉ា​ហ្វ (Pervez Musharaf) លាឈប់​ពី​តំណែង ដោយ សារ​សម្ពាធ​ពី​អ្នកប្រឆាំង ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

​ជូ​លៀន ឡា​ហូត ប្រធាន​គណបក្ស កុម្មុយនីស្ត​បែ​ល​ហ្សិ​ក ត្រូវបាន​សម្លាប់