ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩

652
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងារ​ទាក់ទិន​ទៅ នឹង​ប្រាក់កាស ឬ​សម្រេចចិត្ត​ធ្វើ​កិច្ចសន្យា​អ្វីមួយ​តែង​ឆ្លើយតប​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ ជានិច្ច​។​ សម្រាប់​ពេលវេលា​ល្អ​ក្នុងការ​ប្រកបការងារ​អ្វីមួយ​គឺ​ម៉ោង ៧,០០ -៨,៥៩​នាទី ព្រឹក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះ​ជួប​បញ្ហា​រដិប រដុប​ប​ន្តិ​ច​ក៏ដោយ​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​សម្រេច​ជោគជ័យ​ជានិច្ច​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​មានការ​ផ្លាស់ប្តូរ​ខាង​ផ្នែក​អារម្មណ៍​និង​ការងារ​ធ្វើឱ្យ ជួប​នូវ​ស្ថាន​ភាពលំបាក​មួយចំនួន​ចំពោះមុខ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឬ​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​មិន​ទាស់ខុស​អ្វី​ដែរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ​ឃើញថា​មាន​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​

បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​រកាំចិត្ត​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​ហេតុនេះ​លោកអ្នក​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ទៅវិញទៅមក​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនអាច​ប្រមាថ​បានឡើយ​ពីព្រោះថា​ផល​អា ក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​សភាព​នឹងធឹង​ល្អ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូត លាស់​ជា​សន្សឹមៗ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​មិនត្រូវ​ជឿ​ពាក្យអុជ អាល​អ្នកដទៃ​ពេក​ឡើយ​បើ​ពុំនោះ​នឹង​កើត​តែ​បញ្ហា​ចំពោះ​គ្នា​មិនចេះចប់​ពុំខាន​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នាពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​សុខដុម​គួរសម​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​នៅថ្ងៃនេះ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច តែ​យ៉ាងណា​ការ​ជួញ ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​តែ​រៀងៗ​ខ្លួន​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​មានការ លូតលាស់​ទាំង​ការងារ​និង​បញ្ហា​ប្រាក់កាស​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក អ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​,​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ​ភាព​ស៊យ​នៅ​អុកឡុក​យាយី​នៅឡើយ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​បើ​មានការ​ពឹងពាក់​អ្វីមួយ​ផង​គេ​តែង​ជួយ​អស់ពី​ចិត្ត​ពី​ថ្លើម​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​បើ​មានការ​ពូន​ជ្រោយ​សេចក្តីស្នេហា​ដោយមាន​ការយកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ដាក់គ្នា​ជាការ​គាប់ប្រសើរ​បំផុត​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​ផ្តល់​ផល​ល្អ​សម្រាប់ ប្រកប​កិច្ច ការ​អ្វីមួយ​ដែល​ធំដុំ​ប៉ុន្មាន​ឡើយ​ពីព្រោះថា​ផល​ល្អ​អាក្រក់​នោះ​ងាយ​កើតមានឡើង​ច្រើន ជាង​សព្វមួយដង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ ហើយ​ថ្ងៃនេះ​មាន​ការដាំ​ក្បាល​ចុះ​ហេតុនេះ ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​បែរខ្នង​ដាក់គ្នា​ច្រើន​ដោយ​សារភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ត្រូវមាន គម្រោងការ​ច្បាស់លាស់​ទើ​ប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ បើជា​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​បន្តិច ឯ​ផល​កម្រៃ​ទៀតសោត អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​ថា​ពិបាក​ផង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពជឿនលឿន​និង​សុខដុម​គួរសម​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់ លោកអ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំនោះ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​នៅឯ​ផ្ទះ​វិញ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ឈាន ទៅមុខ​មួយកម្រិត​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កាគួរ​ជាទី​ពេញចិត្ត​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​ប្រពៃ​ប៉ុន្តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ផល​ជា​ផ្លែផ្កា​ហុច​មកវិញ​គ្រាន់ ជាទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ពង្រីក​មុខ​ជំនួញ​អាចមាន អ្នកដទៃ​ឈ្នានីស​ច្រើន​ម្ល៉ោះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ដើម្បី​ចៀសវាង​នូវ​ការបរាជ័យ​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​អរ​សប្បាយ​ថែមទៀត​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​នៅពេលនេះ​សម្បូរបែប​ណាស់​ហេតុនេះ​ប្រសិនបើ​អាច​ចាប់ដៃគ្នា​សាង​គូជីវិត​អនាគត​គឺជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​ហើយ​មិន​ជួប​បញ្ហាលំបាក ឆ្លងកាត់​ដូច​កាលពីមុន​ទៀតឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង​ជួប​ដូច​បំណង​ហើយ​ធូរ​ដល់​ថ្ងៃក្រោយ​ដែល​មិនត្រូវ​រែកពន់​ផល​លំបាក​ច្រើន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​មើលបំណាំ​ង​គ្នា​និង​រួមទាំង​ប្រចែប្រច័ណ្ឌ​ច្រើន​ផង​៕