ថ្ងៃទី​១៨ ខែតុលា ២០១៨

1291
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់ ពេក​ឡើយ ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ច្រើនជាង​សព្វមួយដង​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​មិនត្រូវ​ចង់​ឈ្នះ​ចាញ់​ឬ​មើលគ្នា​ក្នុង​ផ្លូវ​អាក្រក់​ពេក​ឡើយ​ពុំនោះ​កើត​តែ​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នក​នៅក្បែរ​ខាង​ឬ​អ្នកមាន​មុខរបរ​ដូច​គ្នា​តែប៉ុណ្ណោះ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​ចេះ​ប្រយ័ត្នប្រយែង​អាត្មា​ខ្លួន​បន្តិច​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែម​ជួន​ជូរចត់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​ណា​ដែល​ចូលមក​កូរ​ផ្លូវចិត្ត​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់​។ ការបំពេញ​កិច្ចការងារ ក៏​ដូច្នេះ​ដែរ​លោកអ្នក​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ឱ្យតែបានៗ​នោះឡើយ​ប្រយ័ត្ន​ត្រូវ​ទទួលរង ការស្តីបន្ទោស​ឬ​ការវាយប្រហារ​ដោយ​ប្រការ​ណាមួយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល បំពេញ​បំពង់​គ្រាន់​ទប់ទល់​គ្រួសារ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​ផល​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ព្រោះថា​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ផ្តល់​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​គាប់ចិត្ត ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅ​កើត​។ ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោក អ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មានការ​សុខកាយ​សប្បាយចិត្ត​ច្រើន​ហើយ​ធ្វើ​អ្វី​ឃើញ ថា​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បញ្ហា​ប្រាក់កាស​និង ទ្រព្យ​សំណាង​បាន​ឡើង​ខ្ពស់​ហើយ​បើ​មានការ​ខិតខំ​តែង​ហូរ​ចូល​គួរសម​ផងដែរ​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ទុំ​ជោរ ហើយ​មិនត្រូវ​បង្អង់​បន្តទៅទៀត​បានទេ​ជា​ឱកាស ល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​គ្រួសារ​ហើយ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​ប្រយ័ត្នប្រយែង​ពិសេស​រឿង​រាវ​ឯកសារ​ងាយ កើត​បញ្ហា​ណាស់​គប្បី​ត្រួតពិនិត្យ​ឱ្យបាន​ល្អ​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​កើតមានឡើង​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការដើរថយក្រោយ​ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ជម្លោះ​វិវាទ ជាមួយ​ក្រុមមនុស្ស​ទៀត​ផង​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​មិនល្អ​យាយី​ជាង​នេះ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​ជួប​បញ្ហាលំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀត សោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានរឿង​រាវ​ច្របូកច្របល់​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ដាក់ពាក្យ​ធ្វើការ​អ្វីមួយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច បើកហាង​ថ្មី​ឬ​ទិញ​កន្លែង​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក នៅ​គ្រាក្រោយ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម​ពេញដៃ ពេញ​ជើង​ហើយ​សម្រេច​ជោគជ័យ​គួរសម​ផង​។ ក្រៅពីនេះ​ទាំង​បញ្ហា​សុខភាព និង​ប្រាក់កាស មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច​ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង ប្រទើស​ច្រើន​ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ក្រៅពីនេះ​ដំណើរ​ចេញ ក្រៅ​ផ្ទះ​លោក​អ្នកមាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន​ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ផងដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់ ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវរ​វាសដៃ​ជើង​ហើយ​ត្រូវខិតខំ​បន្តិច​ទើប​សម្រេច​ជោគជ័យ​កិច្ចការ​ធំដុំ​ទៅរួច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​សៅហ្មង​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក នៅ​គ្រាក្រោយ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​កិច្ចការងារ​បើ​លោកអ្នក​ចេះ​ត្រៀម​និង​ប្រុងប្រយ័ត្ន​នោះ​ក៏​តែង​ទទួល ផល​មកវិញ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើត រឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ឆេវឆាវ​ខឹងច្រឡោត​តោតតូង​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥត ឈប់ឈរ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​តែង​សម្រេច ជោគជ័យ​ផង​។ ក្រៅពីនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ រួច​ចាក​ផុតពី​គ្រា​លំបាកៗ​ទាំងពួង​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕