ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩

361
ចែករម្លែក

​ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ជួប​នូវ​ភាព​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​ចូល យាយី​ផង​។ ការរស់នៅ​លោកអ្នក​ត្រូវ​ប្រើ​ប្រាជ្ញា​ជា​អាវុធ​ជាមួយ​សត្រូវ​ហើយ​មិនត្រូវ​ច្រងេង ច្រងាង​ឡើង​និង​ត្រូវតែ​ចងចាំ​ពាក្យចាស់​ថា​”​ការ​សន្សំ​សេចក្តីសុខ​គឺជា​ទ្រព្យធន​”​ទុកជា​ការល្អប្រពៃ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេល​បំពេញ​កិច្ចការងារ​និង​រៀនសូត្រ​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​បញ្ហា​មិនល្អ​ក៏​ងាយ​ជ្រៀតចូល​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ​ចូល​ដោយ​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ការរស់នៅ​លោកអ្នក​គប្បី​យកចិត្តទុកដាក់​បំពេញ​កិច្ចការងារ​ក្នុងផ្ទះ​សម្បែង​ឱ្យបាន​ច្រើន​បន្តិច​ព្រោះ​ផល​ប៉ះទង្គិច​ភាគច្រើន​កើតមក​ពី​បញ្ហា​នេះ​សឹង​ទាំងអស់​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ខ្វាយខ្វល់​និង​ទុក​ព្រួយ​ចំពោះ​ម្នាក់ឯង​ច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ឃើញថា​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានទេ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​ផងដែរ​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មានការ​រកាំចិត្ត​ច្រើនតែ​យ៉ាងណា​កិច្ចការ​លូតលាស់​ទៅមុខ​សន្សឹមៗ​ដូច​សព្វមួយដង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក​អ្នកមាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារបំណុល​ពី នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ដូចនេះ បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​សភាព​នឹងធឹង​ល្អ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ដូច​សព្វ មួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ដែរនោះ​ឡើយ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចាប់​កាន់​កិច្ច ការងារ​អ្វីមួយ​នោះ​តែង​សម្រេច​ជោគជ័យ​ដល់​គោលដៅ​ផង​។​ការរស់នៅ​បើ​មាន​ពឹងពាក់​អ្នកដទៃ​ក៏​តែងមាន​គេ​ជួយ​ជ្រោមជ្រែង​ដូច​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​មាន​គម្រោង​ការធ្វើ​អ្វី​ដែលជា​កិច្ចការងារ​សំខាន់​អាច​ចាប់ ផ្តើមបាន​ហើយ​ព្រោះ​ផ្លែផ្កា​ដែល​ហុច​មកវិញ​ក៏​តែង​ដូច​ជាទី​គាប់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​និង​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​ជម្លោះ​វិវាទ​បៀត បៀ​ន​យាយី​បន្តិច​ដូចនេះ​ត្រូវ​តាំងចិត្ត​ត្រជាក់​ហើយ​ធ្វើ​មិនដឹងមិនឮ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបំពេញ​ការងារ​និង​បញ្ហា​ប្រាក់កាស​ពីព្រោះ​ងាយ​កើតមាន​រឿង​រាវ​ល្អក់កករ​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀត សោត​គ្រាន់​ជាទី​កក់ក្តៅ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ចង់​សម្រុក​ការងារ អ្វី​អាច​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​នៅពេល​ក្រោយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ​។​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យល់ចិត្ត​គ្នា​ល្អ​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការដោះស្រាយ​ជម្លោះ​វិវាទ​ផង​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​គឺ​តែងមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន​។​លោកអ្នក​មានការ​ខ្វាយខ្វល់​ហើយ​ទោះ​ធ្វើ​អ្វីៗ​ការ​ទើសមុខទើសមាត់​ឥតឈប់ឈរ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទ​ទូល​ផល​សម្រេច​ល្អ​។

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ឈានដល់​ការបែកបាក់​៕

​ឆ្នាំវក​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ចិត្ត​ត្រជាក់​និង​មិនត្រូវ​ឱ្យមាន​ការទទួល​រង​ផល​ប៉ះទង្គិច​ច្រើន​ឡើយ​ពីព្រោះថា​នាំ​កើត​តែ​រឿង​លំបាក​នៅ​ថ្ងៃ​ខាងមុខ​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​យក​ភាពខន្តី​ដាក់​ក្នុង​ខ្លួន​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គឺ​តែងមាន​បញ្ហា​យាយី​ច្រើន​ដូច្នេះ​គប្បី​ប្រយ័ត្ន​បញ្ហា​ចរាចរ​បន្តិច​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ជួប​ភាពល្អប្រសើរ​គួរសម​ម្ល៉ោះ ហើយ​លោក អ្នក​អាច​ប្រកបការងារ​មានការ​ចម្រើន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​

​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទៅរួច​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​ហើយពី​ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​លោកអ្នក​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុតពី​គ្រា​លំបាក​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ទិញ​ផ្ទះសម្បែង​លេង​ហ៊ុន​ឬ​សូម្បីតែ​ផ្លាស់ប្តូរ​ការងារ​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ចេញ​ប្រកប​ជំនួញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ស្រស់ស្រាយ​ប្រពៃ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​គ្រាន់​គាប់ប្រសើរ​៕