ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩

612
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង មានជោគ​មានជ័យ​ច្រើន​ត្រឡប់មកវិញ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿងរ៉ាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព​រកាំចិត្ត​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​ត្រូវមាន​ចិត្ត​ត្រជាក់​ទើប​មិនកើត​បញ្ហា មិនល្អ​ណាមួយ​ឈានចូល​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជា ប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​ដូចជា​ជំងឺ​ចាស់​លាប់​ឡើងវិញ​ព្រោះតែ​បញ្ហា​ចំណីចំណុក​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតការ​បែកបាក់​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​កិច្ចការងារ​ឃើញថា​រលូន​ល្អ ហើយ​ពិសេស​អាច​សម្រេច ជោគជ័យ​ដូច​បំណង​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យល់ចិត្ត​គ្នា​ល្អ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុង ការដោះស្រាយ​ជម្លោះ​វិវាទ​ផង​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​និង​មាន​ភាពស្រស់ ស្រាយ​ជានិច្ច​។ លោកអ្នក​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ឱ្យ​រួច​ចាក​ផុតពី​គ្រា លំបាក​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់ ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។ ការធ្វើដំណើរ ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​ឱ្យមាន​អារម្មណ៍​តានតឹង​ឡើយ​នោះ ទើប​ពុំ​កើត​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ រក្សា​ភាពស្ងប់ស្ងាត់ ហើយ​យក​ភាពខន្តី​ដាក់​ក្នុង​ខ្លួន​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​កើត ឡើង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គឺ​តែងមាន​បញ្ហា​យាយី​ច្រើន ដូច្នេះ​គប្បី​ប្រយ័ត្ន​បញ្ហា​ចរាចរ​បន្តិច​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​សុខ​ស្រួលខ្លួន ប៉ុន្មាន​ទេ​គឺ​តែងមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន​។​លោកអ្នក​មានការ​ខ្វាយខ្វល់​ហើយ​ទោះ​ធ្វើ​អ្វីៗ​ការ​ទើសមុខទើសមាត់​ឥតឈប់ឈរ ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទ​ទូល​ផល​សម្រេច​ល្អ​។

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចុះហត្ថលេខា​ឬ​ចរចា​អ្វីមួយ ពីព្រោះថា​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​។ ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួល បានមក​វិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តី បន្ទោស ច្រើន​ឡើយ​ទើបបាន​សុខ​ស្រួលខ្លួន​ជាង​នេះ​។ ចំពោះ​បុរស​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​ធ្វើ មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ ស្ងាត់​ហើយ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ស្រួលបួល​ពីព្រោះ​អាចមាន​ក្រុមមនុស្ស បាបមិត្ត​ចង់​វាយប្រហារ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ទៅរួច​។​

បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​មិនអាច​លោភលន់​បានទេ ពីព្រោះ ងាយ​ខកបំណង​និង​ជួប​ផល​លំបាក​តូចធំ​ណាស់​ផងដែរ​។​ចំពោះ​ការរស់នៅ​ក្នុងផ្ទះ សម្បែង​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​ភាព សុខដុម​កើតមាន​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​។​

សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាំ​ប្រ​យ​ត្ន​កើតជា​ទម្លាប់​អាក្រក់​គ្មាន​នរណា​រស់នៅ​ក្បែរ​កើត​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ធ្វើ​អ្វីដែល​សំខាន់​ឬ​កិច្ចការ​ធំដុំ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​តែង​ឆ្លើយតប​មកវិញ​នាពេល​ក្រោយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​គឺ​បាន​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ដែរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ងាករេ​ច្រើន​ព្រោះតែ​មើល​អ្នកដទៃ​ច្រើនជាង​គូស្នេហ៍​របស់​ខ្លួនឯង​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ​ដូចនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ដែលជា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មក វិញ​ជានិច្ច​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ វិញ​គ្រាន់​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយ ដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ជួប​ភាពល្អប្រសើរ​គួរសម​ម្ល៉ោះ ហើយ​លោកអ្នក​អាច​ប្រកបការងារ​មានការ​ចម្រើន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។

​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទៅរួច​៕