ថ្ងៃទី​១៩ ខែមីនា ២០១៨

1242
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ឬ​រំដោះគ្រោះ​ចេញ​ក៏​ប្រសើរ​ដែរ​។ ការរស់នៅ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ បន្តិច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ប្រកបការងារ​អ្វី​ត្រូវ​ថ្នមៗ និង​ប្រុងប្រយ័ត្ន​ទើប​មិនមាន​បញ្ហា​អាក្រក់ ណាមួយ​កើតឡើង​នៅពេល​ក្រោយ​វិញ​។​ក្រៅពីនេះ​បើ​លោកអ្នក​បាន​បំពេញការងារ​ដែល​ចាស់ៗ សេសសល់​ពីមុនមក​ក៏​កាន់តែ​ប្រសើរ​។ ការរស់នៅ​បើ​មាន​បញ្ហា​អ្វី​កើត​ទ្បើង​ពិសេស​ក្នុង​ក្រុម គ្រួសារ លោកអ្នក​មិនត្រូវ​ដើរ​រាយ​រ៉ាប់​ប្រាប់​គេឯង​ឱ្យ​បានដឹង​នោះទេ​ពីព្រោះ​នាំ​គេ​មាក់ងាយ​នៅ ពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។​ក្នុងថ្ងៃនេះ​ដែរ​ពុំ​ផ្តល់​ផល​ល្អ​ចំពោះ​ការ​រើ​ទីកន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ប៉ុន្មាន​ទេ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ខ្វាយខ្វល់​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​លុកលុយ​ច្រើន​៕

ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចេញ​ធ្វើ​អ្វីមួយ​ឃើញថា​តែង​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ និង​មាន​ភាព​សុខដុម​គួរសម​។ ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ក្រុមមនុស្ស​ខ្លាចក្រែង និង​អាណិត​ស្រឡាញ់​ច្រើន​ឡើងវិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច​ហើយ​បើ​លោកអ្នក​ចង់​បើកមុខ​របរ​ថ្មី​ឬ​ចង់​ចរចា​ទិញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​ហើយ​បើ​ចង់​ផ្សះផ្សា ជម្លោះ​ជា​ពេលវេលា​ល្អ​ព្រោះ​ឆាប់​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​ណាស់​ផង ៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​អាច​ត្រូវបាន​ក្រុមមនុស្ស នៅក្បែរ​ខ្លួន​បង្កបញ្ហា​ឱ្យ​កើតការ​តប់​ប្រ​ម៉​ល់​និង​រំខាន​ចិត្ត​ហេតុនេះ​ត្រូវ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះបី​លោកអ្នក​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឬ​ចង់​ចំណាយ​ទុន ធ្វើ​អ្វីមួយ​មិន​ទាស់ខុស​អ្វី​ដែរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ​ឃើញថា​មាន​ចូល​មួយៗ​គ្រាន់​បំពេញ បំពង់​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​ដាក់ខ្លួន​ច្រើន​ប្រយ័ត្ន​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ហុច​មកវិញ ឃើញថា​គ្រាន់​គាប់ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសា​គេ ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​ទេ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ផ្សំផ្គុំ​គ្រួសារ​ច្រើន​ជួប​រឿង​រកាំចិត្ត​បន្តិច​តែ​យ៉ាងណា​ក៏​ដំណើរការ​ទៅមុខ​ល្អ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ច្រើន ហេតុនេះ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត​ច្រើនជាង​ផ្លូវកាយ​។ លោកអ្នក​ត្រូវ ពុះពារ​បញ្ហា​ទើប​ឆ្លង​គ្រា​លំបាក​ទាំងពួង​នេះ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នោះ​ឃើញថា​មាន​ភាព​តានតឹង​និង​ខ្សត់ខ្សោយ​ប៉ុន្តែ​ការចំណាយ​វិញ​មាន​ខ្ពស់​ស្ទើរ​ទប់​មិន ចង់​ឈ្នះ​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​ពិសេស​ចំណីចំណុក​បន្តិច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការ​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ មានទឹក​ស្រក ក៏មាន​ទឹក​ឡើង​នៅពេល​មានទឹក​ឡើង​ក៏មាន​ទឹកនឹង​ដែរ​។ ដូច​ជានា ពេលនេះ​លោកអ្នក​ធ្វើ​អ្វី​មានការ​ប្រែប្រួល​និង​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​រ៉ាប់រង​ដែល​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​នោះឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មានការ​ខ្សត់ខ្សោយ ចំណូល​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ទាស់ចិត្ត​និង​ងាយ​កើត​ជម្លោះ​វិវាទ​ចំពោះ​គ្នា​ណាស់​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ធ្វើ​អ្វី​រឿង​សំខាន់​ឡើយ ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ ការរស់នៅ​លោកអ្នក​តោង​តែ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ពី ព្រោះ​ងាយ​ត្រូវ​កើតជា​ជម្លោះ​វ​វិ​ា​ទ​ណាមួយ​ឡើង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប ប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​ម្នាក់ឯង​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ប្រកបការងារ​គ្រាន់​ធំដុំ​ឬ​កិច្ចការ​សំខាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។ ក្នុង​រង្វង់ គ្រួសារ​ដែល​បើ​ធ្លាប់តែ​ត្រូវ​ឧបទ្រពចង្រៃ​យាយី​ពេលនេះ​បាន​រលត់រលាយ​ទៅ​ឆ្ងាយ​អស់ហើយ​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ល្អ​ប្រពៃ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ ជឿនលឿន​ទៅមុខ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏មាន​ចូល​គ្រាន់​កក់ក្តៅ​ផងដែរ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​តែង​ទទួលជោគជ័យ​ដូច​គាប់ បំណង​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល ល្អ​សម្រាប់​ក្នុងការ​ដំណើរ​ការងារ​អ្វីមួយ​ផង​ពីព្រោះថា​មានការ​លូតលាស់​និង​ចម្រើន​ផល​ខ្ពស់​គួរ សម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ ដូច​សមប្រកប​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​មិនល្អ​ខ្លះ​ដែល​ចូលមក​ប៉ះទង្គិច​ផ្លូវចិត្ត​នាំ​ជួប ការលំបាក​ទុក្ខ​កង្វល់​ផង​។ ទោះ​មានរឿង​អ្វី​កើតឡើង​ក៏ដោយ​លោកអ្នក​ត្រូវធ្វើ​ចិត្ត​ត្រជាក់​ពីព្រោះថា រឿង​រាវ​ទាំងឡាយ​កើតឡើង​វា​ជា​រឿង​ធម្មតា​របស់​មនុស្សលោក​គ្មាន​នរណាម្នាក់​ដែល​អាច​ចៀស រួច​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់ចំណូល​គឺមាន​ការហូរចូល​ដោយ​តានតឹង ឯ​ការចំណាយ​វិញ​មាន​គ្រប់​សា​ពើរ​ធ្វើឱ្យ​ជួប​បញ្ហា​តានតឹង​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ប្រព្រឹត្តិ​ស្នេហា​ផ្តេ​ផ្តាស​ឡើយ​ដើម្បី​ចៀសវាង​នូវ​ការ​ផុងជើង​ទៅក្នុង​ភក់​ហើយ​រក​ដកខ្លួន​ពុំរួច​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទាំង​ការប្រកប​ការងារ​និង​ការរស់នៅ​ឆាប់​មានរឿង​ប្រេះឆា​ណាស់ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​បំផុត​។​សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ និង​យកទៅ លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​គ្រាន់បើ​៕