ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩

308
ចែករម្លែក

​ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប ដូចនេះ​ទោះ​ប្រកប កិច្ចការងារ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ក្រៅពីនេះ​កិច្ចការ​សំខាន់​ក៏​ដូចគ្នា​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​ខូចចិត្ត​នៅពេល​ក្រោយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសា​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ហើយក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ឱ្យ​មានការ​ប្រយ័ត្ន ប្រយែង​ពីព្រោះថា​ងាយ​រាំងស្ទះ​និង​ពិសេស​ត្រូវ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា​ក៏​មិន​ហុច​ផល​ដូច​គាប់ បំណង​ប៉ុន្មាន​ទេ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​នូវ​បញ្ហា​រាំងស្ទះ និង​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ទោះ​ប្រកប​កិច្ច ការងារ​អ្វីមួយ​គឺ​មួយ​ភាគ​ធំ​តែង​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ធ្វើ​ជំនួញ​តូចធំ​ក៏​ប្រសើរ​ដែរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ​បើ​ទោះ បី​ច្រើន​តិច​ក៏​អាចជួយ​ឱ្យ​រក​ផល​ចំណូល​ខ្លះៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​សម្រាប់លោកអ្នក​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​លោកអ្នក​តែង​ទទួល​ស្តាប់​រឿង រ៉ាវ​មិនល្អ​ឬ​បញ្ហា​មិនល្អ​ណាមួយ​ផង​។​បើ​មាន​កិច្ចការងារ​អ្វី​បង្ក​មាន​កំហុស​ឬ​ភ្លាំងភ្លាត់​លោកអ្នក មិនត្រូវ​ប្រើ​ចិត្ត​ក្តៅ​ទេ​ត្រូវយក​ភាព​ត្រជាក់​ដាក់ខ្លួន​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដូចនេះ​បញ្ហា​រកាំចិត្ត​ក៏​កើតមាន​ច្រើន​ដែរ​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​ទោះ ធ្វើ​អ្វី​មានតែ​ប្រទាំង​ប្រទើស​និង​រកាំ​ចិត្តច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ វិវាទ​គ្នា​ថែមទៀត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ទី​៣​ចូលមក​ឡូកឡំ​នាំ​កើតការ​បែកបាក់​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ហើយ​ពិសេស​ងាយ​កើតបញ្ហា​ចំពោះមុខ​ថែមទៀត​។​ទោះបី​យ៉ាងណាក្តី​សម្រាប់​ពេលវេលា​ល្អ​ក្នុងថ្ងៃ នេះ​អាច​ប្រកប​កិច្ច ការងារ​គ្រាន់​ផ្តល់​ផល​ល្អ​មួយចំនួន​នោះ​គឺ​ម៉ោង​១២,០០-១,៥៩​និង​ពេលវេលា​ល្អ​មួយទៀត គឺ​ម៉ោង ៨,០០-១១,៥៩​នាទី​យប់​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​បញ្ហា​ក្តី​ច្រណែន ឈ្នានីស​ឬ​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។ ការ​រស់ នៅ​ជួប​រកាំចិត្ត​និង​រឿង​រាវ​ចំពោះមុខ​ច្រើន​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​ច្រើនតែ​ក៏​ងាយ​ត្រជាក់ចិត្ត​ចំពោះ​គ្នា​វិញ​ដែរ​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​បើ​ចង់​ប្រកប កិច្ចការ​អ្វីមួយ​ក៏​តែង​ជឿនលឿន​ទៅមុខ​គួរសម​។​ក្រៅពីនេះ​លោកអ្នក​ក៏​អាច​ទទួលដំណឹង​ល្អ បន្តិចបន្តួច​គ្រាន់​សប្បាយចិត្ត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ជឿនលឿន​ទៅមុខ​គួរសម ឯ​ផល​កម្រៃ​ទៀតសោត​ក៏មាន​ចូល​គ្រាន់​កក់ក្តៅ​ផងដែរ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​តែង​ទទួលជោគជ័យ​

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ជួបចរចា​ក្នុង​រឿង​អ្វីមួយ​អាច​ចាប់ផ្តើម បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​ក្រៅពីនេះ​បើជា​អ្នក​ប្រកប​ជំនួញ​តូចធំ​លោកអ្នក​បើ​ចង់​បន្ថែម​ដើមទុន​ក៏​អាច​ផ្តល់​ផ្លែផ្កា​ល្អៗ​មកវិញ​ជាង​អាក្រក់​ដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវ អាកាស​ក្តី​មាន​ភាព​លូតលាស់​ប្រពៃ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការងារ​មួយចំនួន​លោកអ្នក​មិនត្រូវ​ឆាប់​ទុកចិត្ត​គេ​ពេក​ទេពី​ព្រោះ ងាយ​ប្រែប្រួល​មក​អាក្រក់​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រ​ឆាំ​គ្នាច្រើន​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​តែង​មិន​ឆ្លើយតប​ដូច​សេចក្តី ប្រាថ្នា ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។ ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ហេតុនេះ​ឱ្យ​ប្រយ័ត្ន ខ្លាំង​បំផុត​គឺ​ការកើត​ជម្លោះ​វិវាទ​ជាមួយ​មនុស្ស​ក្បែរ​ខ្លួន​។​អ្នក​ប្រកប ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ត្រូវ​ប្រយ័ត្នប្រយែង​ចៅហ្វាយនាយ​បន្តិច​ព្រោះ​ងាយ​ចាប់​ថ្នាំងថ្នាក់​និង​បង្កហេតុ​ណាស់ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ចៀសផុត​បញ្ហា​មួយចំនួន​បាន​យ៉ាង​ងាយស្រួល ហើយ​ពិសេស​ការប្រកប​ការងា​រតែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ផង​។​ចំណែក​អ្នក​ប្រកបការងារ​សព្វបែបយ៉ាង​បើទោះបី​កិច្ចការ​មមាញឹក​ពិតមែន​តែ​ក៏មាន​សំណាង​មកវិញ​ដែរ​គឺ​ធ្វើ​ច្រើន​តែង ហុច​ផល​ច្រើន​ជានិច្ច​។ ក្នុងពេល​នេះដែរ​លាភ​សំណាង​មាន​ច្រើន​គួរសម ដូចនេះ​ជា​ឱកាសល្អ ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​ណាស់ដែរ​។​

​រីឯ​បញ្ហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ខ្លះ​ងាយ​ជួប​បញ្ហា​ចំពោះមុខ​ណាស់​ហើយ​ធ្វើ​អ្វី​ក៏ដោយ ប្រៀប​ដូច​អុំទូក​បញ្ច្រាស​ទឹក​ដែល​មិន​ងាយ​ទៅមុខ​តែ​ងាយ​ថយក្រោយ​។​ម្ល៉ោះហើយ​បើ​មិន​ខិតខំ​ស្រ​វ៉ា​ស្រ​ទេញ​ទេ​ពិតជា​ជួប​ផល​លំបាក​ខ្លាំង​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​លោកអ្នក​ប្រកប​របរ​ទីជិត​ឆ្ងាយ​តែង​កើត​មានរឿង​រកាំរកូស​ហើយ​អាច​កើត​បញ្ហា​ជម្លោះ​ច្រើន​ដូចនេះ​បើ​មិនចេះ​រំងាប់​ចិត្ត​ហើយ​បណ្តោយ​តាម​ហិង្សា​ទេ​ពិតជា​កើតរឿង​រាវ​នាំ​អំពលទុក្ខ​យក​ត្រឡប់មកផ្ទះ​វិញ​ជាក់​ជាពុំខាន​។

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់ខ្លួន​ច្រើនពេក​៕​