ថ្ងៃទី​១៨ ខែឧសភា ២០១៨

748
ចែករម្លែក

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បញ្ហា​ផ្សេងៗ​តែងតែ​លេចចេញ​មកជា​បន្តបន្ទាប់ ម្ល៉ោះហើយ ធ្វើឱ្យ​លោកអ្នក​ត្រូវ​ទទួលរង​ផល​លំបាក​យាយី​ច្រើន​ដែល​ត្រូវ​ឆ្លងកាត់​។ ក្រៅពីនេះ​ចំពោះ​ការ ប្រកបការងារ​ចូរ​ប្រយ័ត្ន​កូនចៅ​នៅក្រោម​បង្គាប់​ឬ​បើជា​កូនចៅ​គេ​អាច​នឹងត្រូវ​ជួប​ផល​លំបាក​អ្វីមួយ​នាំ​មានរឿង​រាវ​ឈឺក្បាល​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏​ចាប់​មិនសូវ​ជាប់​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បង្ក​ផល​លំបាក​អ្វីមួយ​ត្រូវ​ជួបតែ​រឿង​រាវ​វែងឆ្ងាយ​បន្តទៅទៀត​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំរកូស​និង​មានរឿង​រាវ​ប្រឆាំង​គ្នា​បន្តបន្ទាប់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើ​អ្វី​ក៏​តែង​រាំងស្ទះ និង​ជួប បញ្ហា​ច្រើន​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខក បំណង​មិន​ដូច​សេចក្តីប្រាថ្នា​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ម្ល៉ោះ ហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​ជួប​នូវ​មនុស្ស​គួរ​ចាប់អារម្មណ៍​ណាមួយ​ផង​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ខ្លា​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​ផង​។​ក្រៅពីនេះ​ការប្រកប​កិច្ចការងារ​អ្វី​តែង​សម្រេច​ជោគជ័យ​ជាង​មុន​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វីមួយ​ឃើញថា​ជឿនលឿន​ទៅមុខ និង​ផ្តល់​ផល​ល្អ​ច្រើន​ត្រឡប់មកវិញ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​ផ្លូវចិត្ត ។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តី ប្រាថ្នា​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជិវិត​ល្អ​គួរសម​ហេតុនេះ​ទោះ​ធ្វើ​អ្វី​មាន ការ​ជឿនលឿន​គួរសម​។ ក្រៅពីនេះ​ចំពោះ​ជោគ​លាភ​ប្រចាំថ្ងៃ​វិញ​ឃើញថា​តែង​ផ្តល់​ផល​ល្អ ច្រើន​ហើយ​ធ្វើ​អ្វី​ក៏មាន​ការសប្បាយ​ចិត្តជា​ង​មុន​ដែរ​។ ទាំង​ស្ត្រី​បុរស​ការបំពេញ​ការងារ​មាន លក្ខ​ណះ​ពេញដៃពេញជើង​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិ​ត​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​សៅហ្មង​និង​កើតការ​រកាំចិត្ត​ច្រើនផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ហើយ​បើ​ចង់​ទិញ​កន្លែងលក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន បញ្ហា​យាយី​បន្តិច ពីព្រោះ​ក្រុមមនុស្ស​ងាយ​បង្កបញ្ហា​ដាក់​ណាស់​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​អ្វីមួយ​ជា​ឱកាសល្អប្រពៃ​ផងដែរ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ ជីវិត​មានការ​លូតលាស់​ច្រើន​រឿង​ក្នុងនេះ​មិន​ថា​ជា​កិច្ចការងារ​ប្រាក់កាស​ឬ​រឿង​ផ្ទាល់ខ្លួន​ឡើយ​។ ក្រៅពីនេះ​ការបំពេញ​កិច្ចការងារ​ទៀតសោត​ក៏មាន​លក្ខ​ណះ​ពេញដៃពេញជើង​ដែរ​។ អ្នកប្រកប​រប​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ដោយ​អាច​រក​ផល​កម្រៃ​មួយចំនួន​គ្រាន់​ចូល​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ប្រពៃ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ប្រកបការងារ​តូចធំ​អ្វី​ចូរ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​មិន ល្អ​នោះ​ឃើញថា​ងាយ​រត់​ចូល​នាំ​ពិបាក​រែកពន់​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ចាញ់ឈ្នះ​គ្នា ៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​បើ​ចង់​ប្រកបការងារ​អ្វី​អាច​សម្រុក​បាន​ពេញទី​ពីព្រោះ ថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ ទីជិត​ឆ្ងាយ​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច​។ ក្នុងផ្ទះ​សម្បែង​ស្ត្រី​ចូរ ប្រយ័ត្នប្រយែង​សមាជិក​ក្នុង​ក្រុមគ្រួសារ​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​តោង​តែមាន​ស្មារតី​ភ្ញាក់រលឹក​កុំ​លង់លក់​តែ​រឿង​ស្នេហា​នាំ​ខាតបង់​ការងារ​និង​ការសិក្សា​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​រាល់​ការធ្វើ​អ្វីមួយ​តែង​ជួប​បញ្ហា យាយី​និង​មានរឿង​រ៉ាវ​មិនល្អ​ចូលមក​ត្រូវ​កើតការ​រកាំចិត្ត​ទៀតផង​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លាភ ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បើ​បាន​ត្រឹម​មួយ​សមរម្យ​ប៉ុណ្ណោះ​ហើយ​អ្នកខ្លះ​អាច​ត្រូវ​ខកបំណង​ទៀតផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ​អុជអាល​ឱ្យតែ​លោកអ្នក​ធ្លាក់ទឹក​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ផ្លែផ្កា​ដែលជា​ផល​ល្អៗ​តែង ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​វិញ​ចូរ​ប្រយ័ត្ន​បញ្ហា​សុខ ភាព​បន្តិច​ពិសេស​ផ្នែក​ផ្លូវចិត្ត​និង​រាងកាយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក ចង់​បើក​របរ​ថ្មី​ឬ​មានការ​ផ្ទេរ​ទំនិញ​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​រកាំ​ចិត្តច្រើន ហើយ​ពិសេស​ងាយ​ចំណាយ​ច្រើន​ទៀតផង​។ សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​អញ្ចឹង​ផង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕