ឆ្នាំ១៨៤៨ សិទ្ធិស្ត្រី៖ សន្និបាតសិទ្ធិស្ត្រី (Women’s Rights Convention) រយៈពេល២ថ្ងៃ បានបើក នៅវីឡាសេនីកា ហ្វល (Seneca Falls) នាទីក្រុងសេនីកា, ញូវយ៉ក (Seneca, New York) ។ នៅទីនោះ ខោកីឡា ជើងប៉ោងស្ត្រី ត្រូវបានណែនាំ ។
ឆ្នាំ១៨៧០ សង្គ្រាមបារាំង-ព្រុស (Franco-Prussian War)៖ បារាំងប្រកាសសង្គ្រាមលើព្រុស ។
ឆ្នាំ១៩១២ អាចម៍ផ្កាយ ដែល មានទម្ងន់ប្រមាណ១៩០គីឡូក្រាម បានផ្ទុះនៅលើទីក្រុងហុលប្រ៊ូក រដ្ឋ អារីហ្សូណា (Holbrook, Arizona) បង្ក ឱ្យមានសំណល់អាចម៍ផ្កាយប្រហែល ១៦.០០០ដុំ នៅលាយឡំជាមួយទឹក ភ្លៀង ដែលធ្លាក់នៅទីក្រុងនោះ ។
ឆ្នាំ១៩៤០ សង្គ្រាមលោក លើកទី២៖ កងភូមិន្ទនាវាចរណ៍ អង់គ្លេស (Royal Navy) និងទ័ព រីជីម៉ារីណា នៃកងនាវាអ៊ីតាលី (Regia Marina) ប៉ះទង្គិចគ្នានៅសមុទ្រ មេឌីទែរ៉ាណេ ។ នាវារបស់អ៊ីតាលី បាតូឡូមេអូ កូឡេអូនី (Bartolomeo Colleoni) បានលិច ដោយមានចំនួន អ្នកស្លាប់ និងរបួស១២១នាក់ ។
ឆ្នាំ១៩៤៧ អ្នកនយោបាយ កូរ៉េយូវូន-យុង (YuhWoon-Hyung) ត្រូវបានសម្លាប់ ។
ឆ្នាំ១៩៦៤ សង្គ្រាមវៀតណាមៈ នៅឯការប្រជុំមួយនាទីក្រុងសៃហ្គន វៀតណាមខាងត្បូង នាយករដ្ឋមន្ត្រី ង្វៀនខាញ់ (Nguyen Khanh) អំពាវនាវ ពង្រីកសង្គ្រាមនៅវៀតណាមខាងជើង។
ឆ្នាំ១៩៧៩ គណបក្សនយោ បាយសង្គមនិយមសង់ឌីនីស្តា (Sandi nista) បះបោរទម្លាក់រដ្ឋាភិបាលនៃ គ្រួសារ សូម៉ូហ្សា (Somoza) នៅ នីការ៉ាហ្គា ។
ឆ្នាំ១៩៨៥ ទំនប់ទឹកនៅវ៉ាល់ ឌីស្តាវ៉ាប្រទេសអ៊ីតាលី (Val di Stava, Italy) បានបាក់ ហើយបណ្តាលឱ្យ មនុស្ស២៦៨នាក់ បាត់បង់ជីវិត អគារ ចំនួន៦៣ ត្រូវបានបំផ្លាញ ព្រមទាំង កម្ទេចស្ពានចំនួន៨ ។
ឆ្នាំ១៩៨៩ យន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍យូណាយធីដ ជើងហោះហើរលេខ២៣២ (United Airlines flight 232) ធ្លាក់នៅទីក្រុងស្យ៊ូ ស៊ីធី រដ្ឋអាយអូវ៉ា (Sioux City, Iowa) ដោយសម្លាប់អ្នកដំណើរ១១២នាក់ ក្នុងចំណោម២៩៦នាក់ ។
ឆ្នាំ១៩៩២ ចៅក្រមប្រឆាំង ម៉ាហ្វ៊ីយ៉ា (Anti-Mafia) លោកប៉ៅឡូ ប័រសេលីណូ (Paolo Borsellino) ត្រូវ បានសម្លាប់ដោយឡានគ្រាប់បែក នៅ ទីក្រុងប៉ាឡេម៉ូ (Palermo) អ៊ីតាលី ជាមួយនឹងមន្ត្រីប៉ូលិស៥នាក់ទៀត ៕ ស្រាវជ្រាវដោយ៖ វិវឌ្ឍន៍