ថ្ងៃទី​១៩​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1445
ចែករម្លែក
  • 325
    Shares

ឆ្នាំ​១៩៦០ កម្មវិធី Sputnik៖ សហភាពសូវៀត បង្ហោះ​តារា​រណប Sputnik 5 ជាមួយនឹង​សត្វ​ឆ្កែ ២​ក្បាល គឺ ប៊ែ​ល​កា និង​ស្ត្រែ​ល​កា (Belka and Strelka), កណ្តុរ​ល្មែះ​៤០, កណ្តុរប្រែង ២, និង​រុក្ខជាតិ​ប្រភេទ​ផ្សេងៗ​គ្នា ។ វា ជា​យានអវកាស​ដំបូង​ដែល​បាន​បញ្ជូន ទៅកាន់​តារាវិថី​ជាមួយនឹង​សត្វ ហើយ បាន​នាំ​ពួកគេ​ត្រឡប់មកវិញ​ដោយ សុវត្ថិភាព ។​
​ ​
•​ឆ្នាំ​១៩៨០ យន្តហោះ​របស់ ក្រុមហ៊ុន​អាកាសចរណ៍​សា​អូឌីត Lockheed L-1០11 TriStar ជើង​ហោះ ហើរ​លេខ​១៦៣ បាន​ឆាបឆេះ បន្ទាប់ ការ​ចុះចត​បន្ទាន់​នៅ​ព្រលានយន្តហោះ អន្តរជាតិ​ឃី​ង ខា​លី​ដ (King Khalid International Airport) នៅ​ទីក្រុង​រី​យ៉ា​ដ​, អា​រ៉ា​ប៊ី សា​អូឌីត (Riyadh, Saudi Arabia) ដោយ​សម្លាប់​មនុស្ស​៣០១​នាក់ ។​
•
​ឆ្នាំ​១៩៨១
គ្រោះថ្នាក់​ឈូង សមុទ្រ​ស៊ី​ដ្រា​(Gulf of Sidra Incident)​ៈ យន្តហោះ​លី​បង់​ពីរ​គ្រឿង ធុន Sukhoi Su-22 ត្រូវបាន​រារាំង និង​បាញ់​ទម្លាក់ ដោយ​យន្តហោះ​អាមេរិក​ពីរ​គ្រឿង F-24 នៅលើ​ឈូង​សមុទ្រ​ស៊ី​ដ្រា ។​
​ ​
•​ឆ្នាំ​១៩៨៧ ការសម្លាប់​រង្គាល នៅ​ទីក្រុង​ហាន់​ហ្គឺ​រ​ហ្វ​ដ (Hungerford Massacre)៖ នៅ​ចក្រភព អង់គ្លេស ម៉ៃ​ឃើ​ល រ៉ា​យ​អែន (Michael Ryan) បានសម្លាប់​មនុស្ស​១៦​នាក់ រួមទាំង​ម្តាយ របស់គាត់​ផង ជាមួយនឹង កាំភ្លើង​វែង ព្រមទាំង​ធ្វើឱ្យ​របួស​មនុស្ស ១៥​នាក់​ផ្សេងទៀត ហើយ​បាន​បាញ់ សម្លាប់​ខ្លួនឯង​តាម​ក្រោយ ។​
​ ​
•​ឆ្នាំ​១៩៨៩ ប្រធានាធិបតី ប៉ូឡូញ វ៉ូ​ច​សេច ហ្សា​រូ​ហ្សេ​ល​ស្គី (Wojsciech Jaruzelski) តែងតាំង​អ្នក សកម្ម​និយម​សាមគ្គីភាព តា​ដឺ​ស ម៉ា​ហ្សូ​វេច​គី (Tadeusz Mazowiechki) ជា​នាយករដ្ឋមន្ត្រី មិនមែន​កុម្ម​នី​ស្ត​ដំបូង បន្ទាប់ពី​រយៈពេល​៤២​ឆ្នាំ ។​
​ ​
•​ឆ្នាំ​២០០២ ឧទ្ធម្ភាគចក្រ​រុស្ស៊ី ធុន Mi-26 ផ្ទុក​ដោយ​កងទ័ព ត្រូវ បាន​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល Chechen ខាងក្រៅ​រដ្ឋធានី ហ្គ្រោ​ហ្ស៍​នី (Grozny) ដោយ​សម្លាប់​កងទ័ព​១១៨ នាក់ ។​
​ ​
•​ឆ្នាំ​២០០៣ រថយន្ត​បង្កៃ គ្រាប់បែក​មួយ បាន​វាយប្រហារ​លើ​ទី បញ្ជាការ​ទ័ព​អង្គការសហប្រជាជាតិ នៅ​អ៊ីរ៉ាក់ សម្លាប់​បេសកជន​កំពូល ស៊ែ​ហ្ស៊ី​យ៉ូ វី​យ៉េ​រ៉ា ដឺ មេ​យ៉ូ (Sergio Vieira de Mello) និង​បុគ្គលិក​២១​នាក់​ផ្សេង ទៀត ។​
​ ​
•​ឆ្នាំ​២០០៥ ការហ្វឹកហ្វឺន យោធា​លើកដំបូង​ដែល​មិន​ធ្លាប់មាន រវាង​រុស្ស៊ី និង​ចិន ត្រូវបាន​គេ​ហៅថា បេសកកម្ម​សន្តិភាព​ឆ្នាំ​២០០៥ (Peace Mission 2០០5) ។​
​ ​
•​ឆ្នាំ​២០០៩ ការ​បំផ្ទុះ​គ្រាប់ បែក​មួយ នៅ​រដ្ឋធានី​បា​ដា​ដ​, អ៊ីរ៉ាក់ (Baghdad, Iraq) បានសម្លាប់​មនុស្ស ១០១​នាក់ និង​របួស​៥៦៥​នាក់​ផ្សេង ទៀត ។​
​ ​
•​ឆ្នាំ​២០១០ ប្រតិបត្តិការ អ៊ីរ៉ាក់​សេរី (Operation Iraqi Freedom-​នៅ​អ៊ីរ៉ាក់ ត្រូវគេ​ហៅថា សង្គ្រាម​អ៊ីរ៉ាក់ ដែល​ជាការ​លុកលុយ​អ៊ីរ៉ាក់ ដោយ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​២០ មីនា ២០០៣) ត្រូវបាន បញ្ចប់ ដោយ​ក្រុម​ប្រយុទ្ធ​កងពលតូច អាមេរិក​ចុងក្រោយ ឆ្លងកាត់​ព្រំដែន ទៅ​កូ​វ៉ែត ៕

យន្តហោះ​លី​បង់​ពីរ​គ្រឿង​ធុន Sukhoi Su-22 ត្រូវបាន​រារាំង និង​បាញ់​ទម្លាក់ ដោយ​យន្តហោះ​អាមេរិក​ពីរ​គ្រឿង ធុន F-24 នៅលើ​ឈូង​សមុទ្រ​ស៊ី​ដ្រា​