ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០

160
ចែករម្លែក

​ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ហើយ​ដំណើរ​ជីវិត​មានភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​បញ្ហា​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់កាស​តែង​ឆាប់​ទទួលជោគជ័យ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់​ក្តៅចិត្ត​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ចូរ​ប្រយ័ត្នប្រយែង​ក្រែង​ជួប​ផល ប៉ះពាល់​ដល់​សប្តាហ៍​ក្រោយ​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវមាន​ស្ថានភាព​តានតឹង​ប៉ុន្មាន​ទេ​តែ​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់បង់​របស់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ពុំសូវល្អ​ប៉ុន្មាន​ទេ​គួរ​ប​ន្ថៃ​ម​ការប្រុងប្រយ័ត្ន​ពី​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើជា​គូស្នេហ៍​ទើប​ស្គាល់គ្នា​ងាយ​បាត់បង់​ទៅវិញ​និង​មាន​ភាព​ចិត្ត​រារែក​ច្រើន​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំខាល​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ចាំមើល​តែ​លោកអ្នក​ធ្វេស ប្រហែស​ឬ​មាន​ចំណុចខ្សោយ​ត្រង់ណា​ដើម្បី​សង្កត់ក​ពន្លិច​បន្ថែម​ប៉ុណ្ណោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយ ដង​។

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ទាស់ទែង​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុង ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​ក្នុងពេល​នេះដែរ​ទ្រព្យ​សំណាង​របស់លោក​អ្នក​មិន​ទៀងទាត់​ឡើយ​ម្ល៉ោះហើយ​មិន​គប្បី​ធ្វើ​អ្វី​ហក់លោត​ពេក​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ណាមួយ​អស់​ប្រាក់កាស​ពី​ខ្លួន​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ឌី​ដងដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើតការ​ឈ្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេពី​ព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​នៅ​រារាំង​និង​ប​ន្ច​ច់​បង្អាក់ដំណើរ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពី ព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​មិនមាន​អ្វី​រារាំង​នាំ​ជួប​ការលំបាក​នោះឡើយ​។​ការប្រកប​ការងា​រវិ​ញ​មានការ​រីកលូតលាស់​យឺត​ណាស់​ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​ផង​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ទទួលជោគជ័យ​ទៅរួច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នាគ្រា​ខាងមុខ​។

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ទទួលរង​ផល​ប៉ះទង្គិច​ច្រើន​ហើយ​ពិសេសធ្វើ​ច្រើន​បែរជា​ទទួលផល​តិច​ទៅវិញ​ទៀតផង​។​ទាំង​ស្ត្រី​បុរស​បើទោះបី​លោក​អ្នកមាន​ប្រាក់កាស​ច្រើន​ក៏ដោយ​កុំ​សូវ​ចិត្តល្អ​ឱ្យគេ​ខ្ចី​ពេក​ប្រយ័ត្ន​ជួប​រឿង​ដូច​ពា​ក្ស​ចាស់​ថា​”​ខ្ចី​ធូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​”​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​ចំណូល​តិច​ឯ​ការចាយវាយ​វិញ​ចោមរោម​គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ ទែង​គ្នា​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​សម្រាប់​កិច្ចការងារ​នានា​បើ​លោកអ្នក​មានការ​តាំងចិត្ត​ធ្វើ​តែងងាយ​ឆាប់​ចប់ ហើយ​ពិសេស​អាច​ទទួលផល​ក​ម្រៃ​ច្រើន​ទៀតផង​។ ចំពោះ​បើជា​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច​ប្រកបដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​ជាក់​ជាពុំខាន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ទោះបីយ៉ាងណា​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​និង​មានការ​យោគយល់​ចិត្ត​គ្នាច្រើន​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​សម្រេចចិត្ត​អ្វីមួយ​ត្រូវ​ត្រេះ​រិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុង ជ្រោយ​ពីព្រោះ​ងាយ​កើត​បញ្ហា​ត្រឡប់មកវិញ​ផង​។​ការរស់នៅ​ជួប​បញ្ហា​យាយី​ច្រើន​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ល្អ​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតការ​ប្រេះឆា​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​សុខដុម​វិញ​គួរសម ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​នាំ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្ត​ទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕