ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨

941
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​រដិបរដុប និង​មានរឿង​មិនល្អ​ចូល​យាយី​បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួល ខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែងមាន​ក្រុមមនុស្ស​អុកឡុក​យាយី​ជានិច្ច​។​ការធ្វើដំណើរ​ចាក ចេញពីផ្ទះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ព្រោះតែ​ក្តី​ឈ្នានីស​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ល្អក់កករ​និង​ប្រឆាំង​គ្នា​ធ្វើឱ្យ​កើត​បញ្ហា​មិនសូវ​ចេះ ចប់​ទេ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មាន​កិច្ចការ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះ ឃើញថា​ផ្លែផ្កា​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា ទីជិត​ឆ្ងាយ​តែង​ផ្តល់​ជា​ផល​កម្រៃ​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ឬ​រំដោះគ្រោះ​ចេញ​ក៏​ប្រសើរ​ដែរ​។​ការរស់នៅ​ឱ្យ​ប្រយ័ត្ន​បញ្ហា ជម្លោះ​វិវាទ​បន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់ ច្រើនជាង​ល្អ​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ប្រកបការងារ​អ្វី​ត្រូវ​ថ្នមៗ​និង​ប្រុងប្រយ័ត្ន​ទើប​មិនមាន​បញ្ហា អាក្រក់​ណាមួយ​កើតឡើង​នៅពេល​ក្រោយ​វិញ​។ ក្រៅពីនេះ​បើ​លោកអ្នក​បាន​បំពេញការងារ ដែល​ចាស់ៗ​សេសសល់​ពីមុនមក​ក៏​កាន់តែ​ប្រសើរ​។​ការរស់នៅ​បើ​មាន​បញ្ហា​អ្វី​កើត​ទ្បើង ពិសេស​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​មិនត្រូវ​ដើរ​រាយ​រ៉ាប់​ប្រាប់​គេឯង​ឱ្យ​បានដឹង​នោះទេ​ពីព្រោះ នាំ​គេ​មាក់ងាយ​នៅពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។​ក្នុងថ្ងៃនេះ​ដែរ​ពុំ​ផ្តល់​ផល​ល្អ​ចំពោះ​ការ​រើ​ទីកន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ប៉ុន្មាន​ទេ​។

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ខ្វាយខ្វល់​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​លុកលុយ​ច្រើន​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​ត្រូវ​រវាសរវៃ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន ទទួលបាន​ផល​ច្រើន​។ ការប្រកប​ការងា​រវិ​ញ​មានការ​ចម្រើន​លូតលាស់​និង​ពិសេស​បើ​ពឹងពាក់ អ្នកដទៃ​គេ​តែងមាន​ការជួយ​យ៉ាង​ពេញ​ដៃជើង​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុង​ការធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជឿនលឿន​គួរសម ហើយ​បើ​ចង់​ចុះ ធ្វើ​អ្វីមួយ​ក៏​តែង​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​មួយចំនួន​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​នៅថ្ងៃនេះ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ​ហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ដាច់ខាត​បើ​ធ្វើ ជំនួញ​បាន​កាក់កប​ល្អ​មិនត្រូវ​ក្អេងក្អាង​ឡើយ​បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់​ណាមួយ​មក វិញ​ជាក់​ជាពុំខាន​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​មិនសូវ​ផ្តល់​ផល​ល្អ​ទេ​ពិសេស​ងាយ​កើតជា​បញ្ហា​មិនល្អ ចំពោះមុខ​ថែមទៀត​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មានការ​ខ្សត់ខ្សោយ​ចំណូល​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​។​ការធ្វើដំណើរ​ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​និង​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ទាស់ចិត្ត​និង​ងាយ​កើត​ជម្លោះ​វិវាទ​ចំពោះ​គ្នា ណាស់​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក មួយចំនួន​បន្តិច​វិញ​ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។ ការ រស់នៅក្នុង​គ្រួសារ​ឆាប់​មានរឿង​ប្រេះឆា​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ សំរាប់​អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។

ឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ ក្នុង​មួយថ្ងៃៗ​ត្រូវធ្វើ​អ្វី​ឱ្យមាន​ប្រយោជន៍​និង​ត្រូវខិតខំ​ពុះពារ​នោះ​ផល​លំបាក តូចធំ​ពិតជា​ពុះពារ​ជោគជ័យ​ពុំខាន​។​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្ន ប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ត្រូវគេ​បោកប្រាស់​ឬ​ភូតភរ​កុហក​។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​សិរី​ហើយ​ទោះ​លោក​អ្នកធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ និង​មាន​ភាព​សុខដុម​គួរសម​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ ជិត​ជួប​ភាព​សុខដុម​និង​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មិន​ជឿនលឿន​ដូច​ការ​គិតទុក​ទេ​ហើយ​ពិសេស ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មានកា​រ​តានតឹង​អារម្មណ៍​ច្រើន​ហើយ​បើ​ប្រើ​អារម្មណ៍​ឆេវឆាវ​ផង​ពិតជា​កើតមាន​ជម្លោះ​ណាមួយ​កើតឡើង​ជាមួយ​អ្នកដទៃ​ឬ​សូម្បីតែ​សាច់ញាតិ​ខ្លួនឯង​ជាក់​ជាពុំខាន​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន ដល់​ការបែកបាក់​ហើយ​ត្រូវ​មក​ដេក​សោក​សា្តយ​នៅពេល​ក្រោយ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​កិច្ចការងារ​នានា​ជួប​ការលំបាក​ក្តី​តែបើ​លោកអ្នក​ប្រឹង ប្រែង​ពុះពារ​តែង​សម្រេច​មួយចំនួន​គួរ​ជាទី​ពេញចិត្ត​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល គ្រាន់​ស្រួលខ្លួន​ទៅរួច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រចែប្រច័ណ្ឌ​ច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត មិនតិច​នោះឡើយ​៕