ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩

326
ចែករម្លែក

ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​គួរសម​ហើយ​បើ ទោះបី​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដទៃ​តែង​អាច​ហុច​ផ្លែផ្កា​ល្អ​ណាមួយ​នៅ​គ្រា​ខាងមុខ​វិញ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​ល្អ​ប្រពៃ​ព្រោះថា​តែង​សម្រេច​ដូច​គាប់​បំណង​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​សភាព​រដិបរដុប​ច្រើន​បន្តិច​ពិសេស​ការប្រកប​ការងា​រ​មាន​ផល​លំបាក​ច្រើនជាង​ល្អ​បន្តិច​។​ចំពោះ​ក្នុង​រង្វង់​គ្រួសារ​ទោះ​មានការ​ស្ងប់ស្ងាត់​បន្តិច​ពិតមែន​ក្តី​តែ​មានការ​ខ្វាយខ្វល់​រាប់រយ​ជំពូក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្ក​ការ​ថ្នាំងថ្នាក់​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​ឆ្លើយតប​ផល​ដូច​ក្តី​ប្រាថ្នា​ទេ ពិសេស​ងាយ​កើត​បញ្ហា​ចំពោះមុខ​ច្រើន​ផង​។​ក្រៅពីនេះ​ទាំង​អារម្មណ៍ និង​ការ​ត្រិះ​រិ​គិត​អ្វីមួយ ចូរ​ប្រយ័ត្ន​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ចំពោះមុខ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​ភាព​នៅ​ទ្រឹង​មួយកន្លែង​ហើយ​ផល​ចំណូល​បាន​ត្រឹម​មួយ​ទប់ទល់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រ​ង្គៀ​ស​ចិត្ត​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មានការ​ជឿនលឿន​ទៅ​មុខតែ​យ៉ាងណា​ការប្រកប​ការងារ​ត្រូវ​ប្រុងប្រយ័ត្ន​ផង​ពីព្រោះ​ផល​អាក្រក់​នៅពេល​ក្រោយ​តែងមាន​ជាប់​ជានិច្ច​។​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​តែបើ​លោកអ្នក​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រើ​សើរ​ហោង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ណាស់​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយ ក្រោយ​ច្រើនជាង​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​មានជ័យ​ល្អ ហើយ​បើទោះបី​លោកអ្នក​កាន់​កិច្ចការ​អ្វី ក៏​ពេញដៃពេញជើង​ផងដែរ​។​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​និង​ធ្វើ​អ្វី​ក៏មាន​ជោគ មានជ័យ​ថែមទៀត​។​ក្នុងថ្ងៃនេះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​។ ​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក នៅ​គ្រាក្រោយ​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​តែងមាន​ភ្លើង​ខៀវ​បើក​រង់ចាំ​និង​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរសម ឯមុខ​របរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ ស្រាយ​ប្រពៃ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មាន​ភាព​ភ្លឺ​ថ្លា​គ្រាន់បើ ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ការ​ជឿន លឿន​ទៅ​មុខជា​សន្សឹមៗ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​តែ​ចេះ​រៀបចំ​បញ្ហា បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់​ព្រោះថា​ងាយ​កើតឡើង​ព្រោះតែ​បញ្ហា​ភាន់ច្រឡំ​ណាមួយ កើតឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​អ្នកបើកបរ​ហាម សេព​គ្រឿង​ស្រវឹង​ដាច់ខាត​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​ភាគី​ម្ខាង​ទៀត​ដោយ​ប្រការ​ណាមួយ​ហើយ​មក​ដេក​សោកស្តាយ​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ហាក់​ទទួល​អារម្មណ៍​តានតឹង​ច្រើន​បន្តិច​ព្រោះថា​ធ្វើ​អ្វីៗ​តែង​រាំងស្ទះ​ហើយ​ក្រៅពីនេះ​បើ​មាន​ឯកសារ​អ្វី​ក៏​តែង​មានការ​ឆាប់​ភ្លេចភ្លាំង​និង​បាត់បង់​ផង​។​ការរស់នៅ​មាន​ភាពស្រស់​ស្រាយ​តែ​យ៉ាងណា​ក្នុងផ្ទះ​សម្បែង​ងាយ​កើត​បញ្ហា​ណាស់​ផង​គប្បី​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ក្រៅ​ផ្ទះ​ឬ​សូម្បី​នៅក្នុង​ផ្ទះសម្បែង​ក្តី​បើ​មាន​ក្រុមមនុស្ស​ចម្លែក​មុខមក​ទំនាក់ទំនង​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្នប្រយែង​ក្រែង​ជួប​រឿង​ចាញ់បោក​គេ​។

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​ផ្អែមល្ហែម​មុន​តែ​អាចមក​ជូរចត់​នៅពេល​ក្រោយ​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​មិន​ថា​ធ្វើ​អ្វីមួយ​ឬ​ទំនាក់ ទំនង​ចរចា​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ ហើយ​ចង់​សាកល្បង​មើល​ក៏​ជាការ​ល្អប្រសើរ​ដែរ ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឃើញថា​មិនមាន​អ្វី​ទាស់ខុស​ទេ​គឺ​ផ្តល់​ការចម្រុងចម្រើន​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​ប៉ះពាល់​គ្រឿង​ស្រវឹង​ឡើយ​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ឡើយ​ពិសេស​អ្នកបើកបរ​តែម្តង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​កំពុងមាន​ភាព​សុខដុម​ចំពោះ​គ្នា​ណាស់ដែរ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះ ហើយ រាល់​ការបំពេញ​ការងារ​ងាយ​ត្រូវគេ​បំពាន​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។ ក្រៅពីនេះ បើ​លោកអ្នក​មានការ​ពឹងពាក់​ឱ្យ​នរណា​ធ្វើ​អ្វីមួយ​គប្បី​ចេះ​ត្រូតពិនិត្យ​មនុស្ស​ព្រោះ​អាច​ត្រូវគេ កេងប្រវ័ញ្ច​ឬ​បោកប្រាស់​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​សង្កត់ចិត្ត​និង​ធ្វើ​មិនដឹងមិនលឺ​បញ្ហា​ខ្លះ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ ក្រៅពីនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វី​គប្បី​មានការ​ប្រញាប់​ឆាប់​បញ្ចប់​នាពេលនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​មិនត្រូវ​រែក​ពន្ធ​ផល​លំបាក​ច្រើន​នា​ថ្ងៃ​ខាងមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ការងាយ​ផ្ទុះ​កំហឹង​ដាក់គ្នា​ណាស់​គប្បី​មានការ​ចេះ​សម្រប​តាមចិត្ត​គ្នា​បន្តិច​ទើប​ប្រសើរ​៕