ថ្ងៃទី​១​មាន​ទេសចរ​បរទេស​ជិត​២​ពាន់​នាក់​អង្គុយ​ទស្សនាការ​ប្រណាំងទូក​លើ​វេទិកា​

343
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ជា​រៀងរាល់ឆ្នាំ​ក្រសួងទេសចរណ៍​តែង​បានរៀបចំ​ឱ្យមាន​វេទិកា​ទេសចរណ៍​សម្រាប់​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនាការ​ប្រណាំងទូក​បណ្ដែតប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​នៅមុខ​ព្រះ​រម​រាជវាំង​រយៈពេល​បី​។​

​តាម​ការបញ្ជាក់​ពី​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​ក្នុង​ថ្ងៃទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្ដែ​ត​ប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​១.៩៨១​នាក់​បាន​ចូល​អង្គុយ​ទស្សនាការ​ប្រណាំងទូក​និង​បណ្ដែតប្រទីប​លើ​វេទិកា​ទេសចរណ៍​។​

​វេទិកា​ទេសចរណ៍​នេះ​មានការ​បកប្រែ​ជា​៣​ភាសារ​៖​ភាសា​អង់គ្លេស​,​បារាំង​,​និង​ភាសា​ចិន​,​ព្រមទាំង​មានការ​ផ្តល់ជូន​នូវ​ទឹកបរិសុទ្ធ​ភេសជ្ជៈ​និង​សេវាកម្ម​ផ្សេងៗ​ទៀតផង​ដែរ​។​ការរៀបចំ​វេទិកា​ទេសចរណ៍​នេះ គឺ​ដើម្បីឱ្យ​ភ្ញៀវទេសចរ​បាន​កម្សាន្ត និង​ស្វែងយល់​ពី​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌​របស់​ខ្មែរ​។​

​លោក​បាន​បញ្ជាក់ថា​ការរៀបចំ​វេទិកា​ទេសចរណ៍​សម្រាប់​អង្គុយ​ទស្សនាការ​ប្រណាំងទូក​នៅ​មុខ​ព្រះ​រម​រាជវាំង​នេះ​ជាការ​ទាក់ទាញ​ភ្ញៀវ​វ​ទេសចរ​អន្តជាតិ​ឱ្យមក​កម្ពុជា​កាន់តែច្រើន​ជាពិសេស​លើកទឹកចិត្ត​ដល់​ជនបរទេស​ស្វែងយល់​វប្បធម៌​ខ្មែរ​ថែមទៀត​៕S/​