ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩

656
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នកមាន​ដំណើរ​ជឿនលឿន​ទៅមុខ​យឺត ហើយ​ពិសេស​បើ​ចង់​បំពេញការងារ​អ្វី​តែង​មិន​ផ្តល់​ផល​ជា​ផ្លែផ្កា​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​។ ការរស់នៅ​បើទោះបី​មាន​ភាព​ជួបជុំ​សប្បាយ​បន្តិច​ក្តី​តែ​បញ្ហា​នៅតែ​ចោមរោម​ត្រូវ​រែក ពន់​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ ដែរ​ពីព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​ទុកចិត្ត​ផង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺស្វាង​ប្រាជា្ញ​ឈ្លាស​វែ​ហើយ​បើ ចង់​ធ្វើ​អ្វីមួយ​ក៏​តែងមាន​ការរីកលូតលាស់​ឈាន​ទៅមុខ​គួរសម​ដែរ​។ ពេលវេលា​ល្អ​របស់ លោកអ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង​១១,០០​ទៅដល់​១២,៥៩​នាទី​ថ្ងៃ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ក្នុងអំឡុង​ពេលនេះ​ទោះ​ជួញ​ទីកន្លែង​ណា​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ពី ចំណូល​បន្តិច​ព្រោះ​មាន​តិចតួច​ឯ​ការចំណាយ​វិញ​មាន​គ្រប់​សារពើ​ដែល​អាច​នាំឱ្យ​ជះ ឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​

​គូស្នេហ៍​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​ប្រពៃ​ហើយ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រូ​សារ​ដោយ​ការចូល​ស្តីដណ្តឹង​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​មិនល្អ តែង​យាយី​នៅពេល​ក្រោយ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ឃើញ​មានការ​រីក​លូត លាស់​ទៅមុខ​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​បាន​គ្រាន់​មួយ​ទប់ទល់​។​ក្រៅពីនេះ​ទាំង​ស្ត្រី​បុរស​បើ​មានដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​ហើយ​មិនត្រូវ​លូកដៃ​ជាមួយ​រឿង​អ្នកដទៃ​ច្រើនពេក​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំទុក្ខ​មក​ដាក់ខ្លួន​វិញ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​បើ​ធ្វើ​អ្វី​ក៏ដោយ​តែង​ឆ្លងកាត់​ផលលំបាក​មុន​ទើប​ផល​ល្អៗ​នឹង​ហុច​មកវិញ​នៅពេល​ក្រោយ​។​ដូចជា​នៅពេលនេះ​លោកអ្នក​ជួប​បញ្ហា​ព្យុះភ្លៀង​ដំណើរ​ជីវិត​បន្តិច​ពិតមែនតែ​នៅពេល​ឆ្លង​ផុត​បញ្ហា​នេះ​ទៅ​ផ្លែផ្កា​នឹង ហុច​មកវិញ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​ឈានដល់​ការបាក់​បែក​ណាស់​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ជួប​រឿង​រាវ​រកាំចិត្ត និង​មាន​បញ្ហាលំបាក​យាយី​ផង​។ ការប្រកប​ការងារ​អ្វី​ងាយ​ទទួលរង​គេ​វាយប្រហារ​និង បរាជ័យ​ម្ល៉ោះហើយ​មុន​ធ្វើ​អ្វីមួយ​គួរ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។ អ្នក​អាជីវករ​ការជួញដូរ រយៈពេល​នេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​គួរ​ចេះ​អត់ធ្មត់​ក្នុង​មុខរបរ​។ ការធ្វើ​ដំ ណើ​រ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​រកាំរកូស​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រា់ប​លោកអ្នក​ចាត់ចែង​ការងារ​ឬ​ប្រកប​កិច្ច ការងារ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ឬ​បើក​របរ​ថ្មី​ក៏​តែងមាន​ភាព​សម​ដូច​ប្រកប​ច្រើន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា ប្រពៃ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​និង​បើ​មានការ​ណាត់ សំខាន់​រឿង​អ្វីមួយ​បើ​អាច​ពន្យា​ពេល​បាន​ក៏​ប្រសើរ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​នៅថ្ងៃនេះ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ វិវាទ​ណាស់​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ជាង​មុន​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​អា​ចរក​ភាព​ជោគ ជ័យ​បាន​យ៉ាងច្រើន​ផង​។​សម្រាប់​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ធ្លាប់តែ​ស្ងប់ស្ងាត់​ពេលនេះ​អាច​ប្រែប្រួល​មក​ល្អ​ពិសេស​បើ​បើក​របរ​រយះពេល​ខ្លីៗ​ផង​តែង​សម​ដូច​ប្រកប​មកវិញ​ផងដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន ភាព​ប្រទាំង​ប្រទើស​និង ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ចរចា ឬ​ចុះកិច្ចសន្យា​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់ ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​ដូច្នេះ​ដែរ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​សំខាន់​ឬ កិច្ចការ​ធំដុំ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ជា​លទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​មួយចំនួន​ត្រឡប់ មកវិញ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ ខែវស្សា​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​បញ្ហា​ការងារ​ផ្តល់​ផល​ល្អ​ដូចនេះ​លោកអ្នក​អាច​សម្រុក ការងារ​តូចធំ​បាន​ហើយពី​ព្រោះថា​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ហើយ​ពិសេស​បើ​មាន បើក​របរ​ថ្មីៗ​ផង​ផ្តល់​ផល​ល្អ​គួរសម​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​និង​បំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលរង​ផល​លំបាក​ឬ​ត្រូវគេ​ព្រមាន​អ្វីមួយ​នាំ ឱ្យ​ល្អក់កករ​ផ្លូវចិត្ត​ផងដែរ​។​ក្រៅពីនេះ​បើ​ទំនាក់ទំនង​ផ្លូវ​ឆ្ងាយ​មិន​ផ្តល់​ផល​ល្អ​ដែរ​ហើយ បើ​ទំនាក់ទំនង​ផ្លូវ​ជិត​ប្រសើរ​ជាង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវ គោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុង​ជឿនលឿន​ទៅមុខ​និង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕