ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩

252
ចែករម្លែក

​ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ អ្នក​កើត​ឆ្នាំ​កណ្តុរ​ឆ្លង​ចូល​ខែ​ថ្មី​នេះ​ដំណើរ​ជីវិត​បានល្អ​ប្រសើរ​បន្តិច​វិញ ហេតុនេះ​ទោះ​ប្រកបការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​ទទួលផល​គ្រាន់​ជាទី​គាប់ចិត្ត​មួយចំនួន​ផងដែរ​។ សម្រាប់ ខែតុលា​កន្លងមក​ដំណើរ​ជីវិត​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ហើយ​ធ្វើ​អ្វី​ក៏មាន​បញ្ហា​រារាំង មុខ​ច្រើន​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខរបរ​ហាក់​នៅ​ទ្រឹង​មួយ កន្លែង​ដោយ​ចំណូល​មិនមាន​អ្វី​ប្រែប្រួល​ទេ​គឺ​បាន​មួយ​គ្រប់ៗ​ឆ្នាំងបាយ​ប៉ុណ្ណោះឯង​។​
​ ​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​អាក់អន់ស្រពន់ចិត្ត​គ្នាច្រើន​បន្តិច​ហើយ​ពិសេស​ក៏​ងាយ​កើតបញ្ហា​ជម្លោះ​វិវាទ​ណាស់ដែរ​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​ផល​លំបាក​ច្រើន​បន្តិច ហេតុនេះ​ទោះ លោកអ្នក​ប្រកប​កិច្ចការ​អ្វីមួយ​តែង​ជួប​នូវ​ឧបសគ្គ​ចំពោះមុខ​ច្រើន​ដែល​ពិបាក​ឈានទៅ​មុខ​ណាស់​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​មាន​មនុស្ស​ចាំមើល​កំហុស​និង​បង្កបញ្ហា​ទុកឱ្យ​ច្រើន​។ ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​មានការ​ជឿនលឿន​ទៅ មុខ​ទេ និង​ពិសេស​បើ​មាន​ការទិញ​ទីកន្លែង លក់ដូរ​ផង​គប្បី​ពិនិត្យពិច័យ​បន្តិច​ទើប​គ្មាន​ពាក្យ​ថា​សោកស្តាយ​នាពេល​ក្រោយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស និងចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​បើ​លោកអ្នក​ចង់​ចាប់​កាន់កិច្ចការ​តូចធំ​តែង​ទទួល​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​ត្រឡប់មកវិញ​។​ ចំពោះ​ការ ប្រកប​របរ​រកស៊ី​ជួញ ដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី ពេញចិត្ត​ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ឬ​ធ្វើ​អ្វីដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់​។ ជាមួយគ្នានេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​ឈរលើ​ជំហរ​ខ្លួនឯង​ទើប​ផល​ល្អ​រក្សា​នៅបាន​ជាប់​យូរអង្វែង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មាន​សភាព​តានតឹង​ក្នុង​ការរក​ផល​ចំណូល​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​តែ​ក៏​ងាយ​ថយ ក្រោយ​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវមាន​ចិត្ត​អំណត់​តស៊ូ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ចាំ​ហុច​នៅពេល​ក្រោយ​ជានិច្ច​។​ចំណែក​ការរស់នៅ​ស្ត្រី​បើ​លោកអ្នក​ឧស្សាហ៍​ឈ្លោះប្រកែក​ជាមួយ​អ្នកដទៃ​ឬ​សូម្បីតែ​ស្វាមី​ក្តី​គប្បី​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​មិនដឹងមិនឮ​រឿង​រាវ​ខ្លះ​ព្រោះ​អាច​ប្រែក្លាយ​កើតជា​រឿង​ធំ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន ។

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត​និង​ពិសេស​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​ត្រូវ​មានចិត្ត អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវ​សុខដុម​ប៉ុន្មាន​ទេ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​ទោះ​ប្រកប​កិច្ចការ​អ្វី​តែង ផ្តល់​ផល​ល្អ​គ្រាន់​ជាទី​គាប់ចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច ឯ​ការ ចំណាយ​វិញ​គ្រប់​សារពើ​។ ការធ្វើដំណើរទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​តែ​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥតមាន​ធូរស្បើយ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​កិច្ចការ​ត្រូវ​ស្នើសុំ​ឬ​ជជែក​គ្នា​ទុក​ជាមួយ​អ្នកដទៃ ហើយ​បើ​មានការ​ឈ្មុសឈ្មុល​តែង​ទទួលជោគជ័យ​ជានិច្ច​។​ការរស់នៅ​បញ្ហា​ប្រាក់កាស​មិនសូវ​ចោទ​ជា​បញ្ហា​ខ្លាំង​ទេ ហើយ​បើ​មាន​ការចង់​ពឹងពាក់​អ្នកដទៃ​ក៏​តែង​គេ​ជួយ​ជ្រោមជ្រែង​ឥត​សូវ ទើសទាល់​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការស្វែង រក​ផល​កម្រៃ​ទីជិត​ឆ្ងាយ​ទោះ​ជួប បញ្ហាលំបាក​ម្តេច​ម្តា​តែ​យ៉ាងណា​បើ​មានការ​ខិតខំ​ក៏​អាច​រក​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​ចិញ្ចឹមឆ្នាំងបាយ​អញ្ចឹង​ដែរ​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​មានរឿង​រាវ​ចម្រូងចម្រាស​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំវក​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ លោកអ្នក​មិន​គប្បី​បំពេញ​ថ្ងៃនេះ​ច្រើនពេក​ដែរ ព្រោះថា​ពុំ​សូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​បន្តិច​ព្រោះ​ងាយ​ជួបប្រទះ​ណាស់​ផង​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ មុខជា​និច្ច​។ ការប្រកប​ការងារ​ឃើញថា​ទោះ​មានការ​តានតឹង​ពិតមែន​ប៉ុន្តែ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មក វិញ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន ការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ ទប់ទល់​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​និង​ប្រាក់កាស​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត ក៏​ផ្តល់​ផ្លែផ្កា​ប្រពៃ​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​មានតែ​ក្រុមមនុស្ស ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ សម្រាប់​ស្ត្រី​ដែល​កើត​នៅ​ឆ្នាំ​១៩៩៨​និង​បុរស​កើត​នៅ​ឆ្នាំ​១៩៨៣​ទោះ​ធ្វើ​អ្វី តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​សម្រាប់​នៅថ្ងៃនេះ​វិញ​ឃើញថា​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ទេ ហេតុនេះ​ទោះ​កាន់​កិច្ចការ​តូចធំ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន រឿងរ៉ាវ​អាក្រក់​កើតឡើង​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕