ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩

505
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រុ​វ​លោភលន់​ឡើយ បើ​ពុំ​នោះទេ ផល​អាក្រក់​ក៏​ងាយ​កើតឡើង​ចំពោះមុខ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ឃើញថា​ការរក​ផល​ចំណូល​មិន​ជួប​ស្ថាន​ភាពលំបាក​ប៉ុន្មាន​ទេ ប៉ុន្តែ​យ៉ាង ណា​បញ្ហា ចម្រូងចម្រាស​ងាយ​កើតឡើង​ផង​គប្បី​ប្រយ័ត្នប្រយែង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​មានរឿង​រាវ​ប្រទាំង​ប្រទើស ដូចនេះ​ត្រូវ ចេះ​ថ្នមសំដី​ក្នុងពេល​ប្រាស្រ័យ​ទៅកាន់​គ្នា​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ អ្នក​កើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ​ពិសេស មុន​សម្រេចចិត្ត ឬ​ធ្វើ​កិច្ចការងារ​អ្វីមួយ​ចូរ​ប្រយ័ត្នប្រយែង និង​មើលមុខ​ក្រោយ​ទើប​គ្មាន បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ពេក​ទេ​ប្រយ័ត្ន​តែមាន​ការ​ថ្លោះធ្លោយ​ខាតបង់​ទ្រព្យ​ឥតអំពើ​។ ​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​ទុក​មកឱ្យ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​ដែល​នាំ​សៅហ្មង​មិនតិច​នោះឡើយ​៕​ ​

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា​បញ្ញា​វាងវៃ និង​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅ មុខជា​និច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​លោកអ្នក​ជួប​រឿង​ខ្វា​យ ខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​។​ការរស់នៅ​មាន ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រី​ឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាព​នឹករលឹក​គ្នា​ប្រពៃ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​បើ​ស​ម្រ​ច​ចិត្ត​អ្វីមួយ​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​មិនល្អ យាយី​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ​។​ចំពោះ​ការប្រកប​ការងារ​វិញ លោកអ្នក​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​បើ​មិន​ខិតខំ​ពុះពារ​ទេនោះ​ផល​សម្រេច ពិតជា​មិន​ងាយ​ស្រាយ​ចេញ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ធ្វើឱ្យ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​នឹង​ល្អប្រសើរ ហើយ​ធ្វើ​អ្វី​ក៏​តែងមាន ការផ្លាស់ប្តូរ​មក​ជឿនលឿន​និង​ហុច​ជា​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​បន្តិច ដូច្នេះ​គប្បី មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​នៅថ្ងៃនេះ​ឃើញ ថា​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​សៅហ្មង​និង​សោះកក្រោះ ច្រើន​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ ការប្រកប​ការងារ​ឃើញថា​ថ្ងៃនេះ​មានការ​ជឿនលឿន​តិចតួច​ពិសេស ងាយ​កើត​បញ្ហា​ចំពោះមុខ​ច្រើន​ថែមទៀត​។ សម្រាប់​ការរស់នៅ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​គិត​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពុំ​នោះទេ​ការចំណាយ​ប្រាក់កាស​ធ្វើ​អ្វីមួយ​ពិត​ត្រូវជា​ខាត​អសារ​បង់​ពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ឡើយ​ព្រោះ​ជារឿយៗ​តែង​ចង់​ចាញ់ឈ្នះ​គ្នា​ជានិច្ច​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​បើ​ចង់​ធ្វើ​អ្វីមួយ ហើយ​មាន​គម្រោង​ច្បាស់លាស់​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយ ជា​មិត្ត​ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិន​ត្រូវយក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ ទើប​អ្វីៗ​ប្រែ​មក​ល្អប្រសើរ​ឡើងវិញ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ​ក្សេម ក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ឬ​ទំនាក់ទំនង​ផ្នែក ការធ្វើ​ជំនួញ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​ផល​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញ ចិត្ត​ផងដែរ​។ ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​ផ្នែក​ទំនាក់ទំនង​ការងារ​ក៏​តែង​ទទួល ជោគជ័យ ត្រឡប់មកវិញ​ភាគច្រើន​ដូចគ្នា​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​គាប់ ប្រសើរ​គួរសម​ដោយ​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ភាព​ចេះ​អត់ឱន​ឱ្យ​គ្នា​ជាង​បណ្តា​ថ្ងៃមុនៗ​ហើយ​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ផងដែរ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​គាប់ប្រសើរ​ទេពី​ព្រោះ​មាន​បញ្ហា​ច្រើន​បន្តិច​ក្នុងនោះ​អាច​ទាស់ទែង​ជាមួយ​អ្នកដទៃ​ហើយ​ពិសេស​ឱ្យ ប្រយ័ត្ន​ការទាស់ទែង​តែម្តង​។​សម្រាប់​បុរស​ទោះ​ប្រកប​កិច្ចការ​តូចធំ​ត្រូវ​ចេះ​ដាក់ចិត្ត​ដាក់​កាយ​តស៊ូ​ហើយ​ត្រូវ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ឆ្លង​គ្រា​លំបាក​ចំពោះមុខ​ទៅរួច​។ បើជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ដូចនេះ​បើ មិនចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​បញ្ហា​ជម្លោះ​ពិតជា​កើតមានឡើង​ពុំខាន​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ហេតុនេះ​យក​ល្អ លោកអ្នក​ត្រូវ​ចាត់ចែង​ការងារ​ចាស់​ឬ​ឯកសារ​ចាស់ៗ​សល់​ពីមុនមក​ក៏​ប្រសើរ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ហើយ​ប្រាក់ចំណូល​ទៀតសោត​រក​គ្រាន់​បង្គ្រប់​ក្រពះ​ក៏​សឹង​ថា​យ៉ាប់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ពីព្រោះ​ងាយ​ទទួលរង​ប៉ះពាល់​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពី ព្រោះថា​អាច​អូសបន្លាយ​ពេល​ដល់​ច្រើន​ថ្ងៃ​ទៀតផង​។​ទាំង​ស្ត្រី​បុរស​មិនត្រូវ​នាំយក​រឿងរ៉ាវ​ដាក់ខ្លួន​ឡើយ​ជាពិសេស​ក្រុមមនុស្ស​ដែលថា​ស្តីឱ្យ​រឿង​រាវ​អាក្រក់ៗ​ដាក់​ចំពោះ​យើង គប្បី​ធ្វើគ​ធ្វើ​ថ្លង់​ខ្លួន​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មានការ​រីកលូតលាស់​យឺត​ហើយ​បើ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើតមាន​ភាព​ប្រទាំង​ប្រទើស​ដោយសារ​ក្រុមមនុស្ស​បង្កបញ្ហា​ទុកឱ្យ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នា​ដែល​ងាយ​កើត​ជម្លោះ​វិវាទ​ជាង​ផ្អែមល្ហែម​ផង​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ក្រុមមនុស្ស​ចាំតែ​លួច​វាយប្រហារ​ពីក្រោយ​ខ្នង​ហើយ​បើ គេ​ឃើញ​អ្នកទន់ខ្សោយ​ផង​គេ​នឹង​ជាន់ពន្លិច​បន្ថែមទៀត​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង​លោកអ្នក​ពុំបាន​គិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ប្រាក់​ទ្រព្យ​ពិតជា​កើតឡើង​ពុំខាន​ឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​អាច​នឹង​ឈាន ដល់​ការបែកបាក់​ថែមទៀត ៕