ថ្ងៃទី​១ នៃ​កម្មវិធី​ប្រណាំងទូក ង នៅ​អាង​អ​ម្រិ​ត អូរ​ខៃ​ដន ក្រុង​ប៉ោយប៉ែត​

189

ដោយ : ភ្នំ​ស្វាយ​ /
​បន្ទាយមានជ័យ : ថ្ងៃទី​១ នៃ​កម្មវិធី​ប្រណាំងទូក ង នៅ​អាង​អ​ម្រិ​ត អូរ​ខៃ​ដន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើម កាលពី​រសៀល ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ភាព អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​អភិបាលរង​ខេត្ត ពីរ​នាក់ គឺ​លោក លី សារី និង​អ្នកស្រី រស់ សុ​ផានី លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត បាន​ចូលរួម​ជា​អធិបតី ជាមួយនឹង​អ្នក​ចួ​ល​រួម ពលរដ្ឋ រាប់ពាន់ នាក់ ។​

​លោក​អភិបាលក្រុង​ប៉ោយប៉ែត បាន​និយាយថា​: កម្មវិធី​ប្រណាំងទូក ង នេះ មានបំណង​បង្កលក្ខណៈ សប្បាយរីករាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្រោម​ដំបូល នៃ​សុខសន្តិភាព ការអភិវឌ្ឍ និង​ការដឹកនាំ របស់​រាជរដ្ឋាភិបាល មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ផង និង​ដើម្បី​ឧទ្ទិស​រំលឹក ដល់​ព្រះ​ពិធី​ប្រពៃណី និង​ការ​រំលឹក​ដល់​វីរ​:​កងទ័ពជើងទឹក​ខ្មែរ​ផង ។ លោក​បាន​បន្តថា​: ទូក ង​ដែល​ចូលរួម​អុំ មាន​ចំនួន ១៨ ទូក ដែលមាន​ចំណុះ ២២ នាក់ និង​ចំណុះ ៥ នាក់​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ថ្លែងអំណរគុណ ដល់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច កងកម្លាំង សប្បុរសជន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​បានរៀបចំ កម្មវិធី​ប្រណាំងទូក តាំងពិព័រណ៍ ការប្រគំ​តន្ត្រី ដើម្បីឱ្យ​ពលរដ្ឋ បាន​សប្បាយរីករាយ​។ លោក​ក៏បាន​ជូនពរ​ឱ្យ​កីឡាករ​ទូក បាន​ជោគជ័យ ក្នុង​កម្មវិធី​ប្រពៃណី​នេះ​៕v