ថ្ងៃទី​១ នៃ​ព្រឹ​ត្ត​ការណ៍ Asia Cross Country Rally ២០១៩​កម្ពុជា​ធ្វើ​មិនបាន​ល្អ​

128
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
រថយន្ត​ប្រណាំង​ទាំង ២ របស់​កម្ពុជា ធ្វើ​មិន​បានល្អ ដោយសារ​បញ្ហា​បច្ចេកទេស ក្នុង​ថ្ងៃទី​១ នៃ​ព្រឹ​ត្ត​ការណ៍ Asia Cross Country Rally ២០១៩ លើ​ចំងាយ​ផ្លូវ​ជាង ៤០០ គីឡូម៉ែត្រ ចេញដំណើរ​ពី​ទីក្រុង​ប៉ា​តា​យ៉ា ទៅកាន់​ខេត្ត​ស្រះកែវ នឹង​បន្តទៅ សា​ណា​ម​ឆៃ កេ​ត ។​

​កីឡាករ សោម សុ​កុសល បាន​បញ្ជាក់ថា ការបើកបរ និង​ការ​បង្ហាញផ្លូវ ពី​ជំនួយការ មិនមាន​បញ្ហា​អ្វី​នោះទេ ប៉ុន្តែ​នៅសល់តែ ២ គីឡូម៉ែត្រ​ទៀត ដល់​គោលដៅ បែរជា​កង់​រថយន្ត ត្រូវ​បែក ។​

ក្រុម​កម្ពុជា ដែល​រថយន្ត​មាន​បញ្ហា​

​រីឯ​ជំនួយការ​បើកបរ កីឡាករ វង្ស គីម​ហួត ក៏បាន​បញ្ជាក់ដែរថា ផ្លូវ​ថ្ងៃ​ដំបូង មានការ​ស្មុ​គ្រ​ស្មាញ​ច្រើន តែ​យើង​ធ្វើ​បានល្អ គ្រាន់​តែមាន បញ្ហា​បន្តិចបន្តួច ៤ ទៅ ៥ គីឡូម៉ែត្រ​ដំបូង ដោយសារតែ​គ្មាន​ពេលវេលា​ច្រើន សម្រាប់​ហ្វឹកហាត់​។​

​កីឡាករ ហូ សិទ្ធ​គុណ និង​ជំនួយ​ការបើកបរ ២ រូប បើកបរ​រថយន្ត​លេខ ១០៧ បានអោយដឹងថា ផ្លូវ​ប្រណាំង មិនជា​បញ្ហា​ទេ តែ​បញ្ហា​បច្ចេកទេស បានធ្វើអោយ​យើង បាត់បង់​ពិន្ទុ​ច្រើន ដោយសារ​រថយន្ត ដាច់​ខ្ចៅ​បា​ឡុង រហូតដល់​ទៅ ៣ ដង ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់ ដល់​នរណាម្នាក់​នោះទេ​។​

ក្រុម​កម្ពុជា ដែល​រថយន្ត​មាន​បញ្ហា​

​សូមបញ្ជាក់ថា សម្រាប់​ថ្ងៃ​ប្រណាំង​ទី​២ ក្រុម​រថយន្ត​ប្រណាំង និង​ម៉ូតូ នឹងត្រូវ​ប្រណាំង លើ​ចំងាយ​ផ្លូវ​សរុប ៥៩៦,៣៤ គីឡូម៉ែត្រ ចេញពី ណា​ខន​ណា​យ៉ុ​ក ឆ្ពោះទៅ កំផែង​ពេជ្រ ៕v

ក្រុម​កម្ពុជា ដែល​រថយន្ត​មាន​បញ្ហា​
ក្រុម​កម្ពុជា ដែល​រថយន្ត​មាន​បញ្ហា​