ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩

500
ចែករម្លែក

ឆ្នាំជូត
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មិន​ថា​ជាការ​ប្រកបការងារ​,​ការ​ដំណើរ​បញ្ហា​ប្រាក់កាស ឃើញថា​មានការ​ចម្រើន​លូតលាស់​មួយកម្រិត​ហើយ​ធ្វើ​អ្វី​ឃើញថា​តែង​ផ្តល់​ផល​ល្អ​ជាង អាក្រក់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យនៅ​ឡើយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ និង​ជួប​នូវ​បញ្ហា​ចំពោះមុខ​ច្រើន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណូល​ទ្រទ្រង់​គ្រួសារ​រស់​ទៅរួច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ចូរ​ប្រយ័ត្ន​ក្រុម​បាបមិត្ត​យាយី​ព្យាបាទ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជួប​ការលំបាក​ខ្លះៗ​យាយី​ហើយ ពិសេស​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញ ចូល​លក់​ចេញ​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​កុំ​យក​ភាព​មានះ​ឬ​ចាប់កំហុស​គ្នា​ដាក់ខ្លួន​ច្រើនពេក​នាំ​កើត​តែ​ជម្លោះ​វិវាទ​តែប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ទេ​ពោលគឺ​បើ​ចង់​ពឹងពាក់​ឬ​ខ្ចី របស់របរ​ពី​អ្នកដទៃ​ឃើញថា​មិនបាន​ឆ្លើយតប​ដូចជា​ទី​ពេញចិត្ត​នោះដែរ​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក គេ​ថែមទៀត​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចរចា​អ្វី មួយ​តែង​សម្រេច​ជោគជ័យ​មួយចំនួន​ត្រឡប់មកវិញ​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់ បាន​ខ្លះៗ​វិញ​ហើយ​។​

​រីឯ​បញ្ហា​កំលោះ​ក្រមុំ​លោកអ្នក​អាចមាន​គេ​ចូលមក​ពាក់ព័ន្ធ​ច្រើនតែ​យ៉ាងណា​ចំពោះ​បុរស​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ត្រូវ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មិន​ជួប​បញ្ហា​អ្វី​ធ្ងន់ធ្ងរ ត្រូវ​រែកពន់​ទេ​តែ​សម្រាប់​បុរស​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានឡើយ ព្រោះថា​ងាយ​កើត​បញ្ហា​ចូលមក​កកូរ​ផ្លូវចិត្ត​ណាស់​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទៅរួច​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​មិនទាន់​ល្អ​នៅឡើយ​ទេ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ មានការ​រកាំចិត្ត​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ តឹង​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព ចង់​ឈ្នះ​គ្នា​ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​គ្មាន​បញ្ហា​ចោទឡើង​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​លោកអ្នក​ត្រូវ​ឆ្លងកាត់​ផល​លំបាក​មួយចំនួន​ចូល យាយី ហេតុនេះ​គប្បី​អត់ធ្មត់​និង​ធ្វើ​មិនដឹង​មិន​ឭ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​បើ​លោកអ្នក​ជួប​បាតុភាព​រឿង​ឈ្លោះ​វិវាទ​អ្វីមួយ​កើតឡើង​ហើយ បើ​ចេះ​ទប់ចិត្ត​សង្កត់ចិត្ត​មិន​តបត​គឺជា​ការ ប្រសើរ​បំផុត​ដើម្បី​រក្សា​សេចក្តីសុខ​ផ្ទាល់ខ្លួន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោកអ្នក​ដាច់ខាត​មិនត្រូវ​ឈ្លក់​វង្វេង​រឿង​ស្នេហា​រហូត​វង្វេងស្មារតី​នាំ​ខាតបង់​កិច្ចការងារ​នោះឡើយ ៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ពី ព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​លោក អ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​ផ្លាស់​ទីក​ន្លែ​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ព្រោះ​មាន​ភាព​កាក់ កប​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មាន​ការចូល​ស្តីដណ្តឹង​តែង​សម​ដូច​ប្រកប​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​មាន​លាភ​ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​គប្បី​រួសរាន់​ទាន់ ផល​ល្អៗ​ហុច​ឱ្យ​នៅឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ផង​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ឬ​មានការ ចូល​ស្តីដណ្តឹង​បំផុត​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​នៅ​អាច​ដំណើរការ​ទៅមុខ​ផងដែរ​ហើយ​ត្រូវ អត់ធ្មត់​ទើប​ប្រសើរ​។ ចំពោះ​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​វិញ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ ណាមួយ​ព្រោះតែ​ការយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​។ ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ហេង ទោះ​តូច​ឬ​ធំ​មានការ​បោល​ហួស​ជានិច្ច​ដូច្នេះ​ប្រាក់កាស​ដែល​រកបាន​មក​មា​នភា​ព​តានតឹង​ណាស់​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​មាន​ភាព​រកាំរកូស​ចូលលុកលុយ​យាយី​ច្រើន​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច ជំនះ​ឧបសគ្គ​ធំៗ​ទៅរួច ហើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ភាពបរាជ័យ​ជាក់​ជាពុំខាន​។​ការរស់នៅ ក្នុង​រង្វង់​គ្រូ​សារ​ទាំង​ស្វាមីភរិយា​មើលមុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​ទេ​គឺ​តែងមាន​ការពា​ក់មុខ យក្ស​និង​ប្រឆាំង​គ្នា​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

#