ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩

377
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែលសំខាន់​ឬ​កិច្ចការងារ​ដែល​ធំដុំ​ផង​ពី​ប្រោះ​ថា​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ជានិច្ច​។ អ្នក​ប្រកបរបរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គ្រាន់បើ​បន្តិច​វិញ​តែ​យ៉ាងណា​លោកអ្នក​មិន​គប្បីសេពគប់​ល្បែងស៊ីសង​ឡើយ​នាំ​កើត​ឧបទ្រពចង្រៃ​រកស៊ី​អ្វី​មិន​ឡើង​នឹង​គេ​ហើយ​កើតមានតែ​រឿងរ៉ាវ​ចម្រូងចម្រាស​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​អាច​បាន​ស្តាប់​រឿង​រាវ​មិនល្អ​និង​ពិសេស​ងាយ​កើត បញ្ហា​ចំពោះមុខ​ផង​គប្បី​ប្រយ័ត្នប្រយែង​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពី នេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​ត្រូវតែ​មានការ សម្រេចចិត្ត​ឱ្យបាន​ល្អិតល្អន់ ហើយ​ត្រូវតែ​ចងចាំ​ថាបើ​សម្រេចចិត្ត​ត្រូវ​នឹង​ទទួលបាន ផល​ល្អ ប៉ុន្តែ​បើ​ការសម្រេចចិត្ត​ខុស​វិញ​គឺ​មិន​ត្រឹម​ខកបំណង​ទេ​គឺ​ថែមទាំង​ត្រូវ​ខ្លោច ផ្សា​ផ្លូវចិត្ត​ទៀតផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់ បើ​ឯ​ផល​កម្រៃ​ទៀតសោត​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ចូរ​ប្រយ័ត្ន​សត្រូវ​ឆ្ងាយ​ជិត​គេ ទម្លាក់កំហុស​ទុកឱ្យ​ណាមួយ​នាំ​ជួប​ការលំបាក​រែកពន់​នៅ​ថ្ងៃ​ខាងមុខ​។ ការរស់នៅ លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ភាព​រកាំរកូស​ក្នុង​រង្វង់​គ្រួសារ​ទើប​ភាព​ចម្រុងចម្រើន​មាន​ភាពល្អប្រសើរ​ជាង​នេះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ពុំ​ត្រូវ​ប្រកាន់​ចិត្ត​ស្រាល​ឆាប់​ខឹង​ឬ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​តែមាន​ជម្លោះ​ជាមួយ​អតិថិជន​បាត់បង់​នូវ​ចំណូល​ខ្លួនឯង​ប៉ុណ្ណោះ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ភ្លើតភ្លើន​តាម​អារម្មណ៍​អូសទាញ​ត្រូវ​ចេះ​អប់រំ​និង​ដាស់តឿន​ដោយ​អាត្មា​ខ្លួនឯង​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​យីអ៊ុន​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច​ម្ល៉ោះ ហើយ​ទោះ​ធ្វើ​អ្វីមួយ​ឃើញថា​មានការ​លំបាក​ដែរ​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​ការបំពេញ​ការងារ​ចំពោះ​ស្ត្រី​ឱ្យ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​នាំ​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ប្រពៃ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​ភាពរលូន​ល្អ​និង​ពិសេស​អាច​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការ លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅ​ថ្ងៃ​ន​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ដល់​នា​ថ្ងៃ ខាងមុខ​ផង​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​បើ​មើលឃើញថា​អ្នកដទៃ​គេ​រំលោភបំពាន​ឬ​បង្កហេតុ​ចង់​ចាញ់ឈ្នះ​លោកអ្នក​ត្រូវធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ពីព្រោះ​មិន​នាំ​កើតរឿង​រាវ​ត្រូវ​ឈឺក្បាល​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​មិនអាច​លោភលន់​បានដែរ​ហើយ​បើ​ឃើញថា​របស់​អ្វីដែល​អាច​បញ្ចេញ​លក់ ឬ​មានការ​ផ្លាស់ប្តូរ​គប្បី​បញ្ចេញ​ឱ្យអស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ហើយ​នាំ​ការឈឺចាប់​នៅពេល​ក្រោយ​។ ទាំង​ស្ត្រី​បុរស​បើ ទោះបី​លោកអ្នក​មាន​ប្រាក់កាស​ច្រើន​ក៏ដោយ​កុំ​សូវ​ចិត្តល្អ​ឱ្យគេ​ខ្ចី​ពេក​ប្រយ័ត្ន​ជួប​រឿង​ដូច​ពា​ក្ស​ចាស់​ថា​”​ខ្ចី​ធូរ​ឯ​ការសង​មកវិញ​តឹង​ដូ​ស​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​”​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​ចំណូល​តិ ឯ​ការចាយវាយ​វិញ​ចោមរោម គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​មើល​កំហុស​គ្នាច្រើន​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការ​ហត់នឿយ​ច្រើន​ពិសេស​ការបំពេញ ការងារ​អ្វី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​អ្វីមួយ​ឡើង​នាំ​ពិបាក​ទប់ទល់​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ជួប​បញ្ហា​ខ្សត់ខ្សោយ​ចំណូល​ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ជាមួយ​ក្រុម មនុស្ស​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ផ្តល់​ផល​ល្អ​ទេ​គឺ​តែងមាន​ក្រុមមនុស្ស​បង្កបញ្ហា​ច្រើនជាង​សព្វមួយដង ។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តានតឹង​ដូច​អ៊ំ​ទូក​បញ្ច្រាស​ទឹក​គឺ​ងាយ​ថយក្រោយ​ហើយ​មិន​ងាយ​លូត​ទៅមុខ​នោះឡើយ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នាពេលនេះ​លោកអ្នក​មិន​គប្បី​ឆាប់​ជឿ​ក្រុមមនុស្ស​ពេក​ទេ​ព្រោះ ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។ ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​មាត់ អុជអាល​នាំ​ជួប​ផល​លំបាក​ណាមួយ​ដែល​រក​នឹកស្មាន​មិន​ដល់​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់​សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។

​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វា​អាពាហ៍ពិពាហ៍​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដូចនេះ​ទោះ ធ្វើ​អ្វី​ក៏​តែងមាន​ភាពស្រស់​ស្រាយ​និង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ហើយ​រក្សា ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុន​ធ្វើ​អ្វីមួយ​ត្រូវ ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រឆាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

#