ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩

506
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​តែ​យ៉ាងណា​បញ្ហា​យាយី​នោះ​ក៏មាន​ចំពោះមុខ​ច្រើន​ផង​។ ការ រស់នៅ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនចៅ​តូចៗ​ឬ​មនុស្ស​ចាស់​ធ្លាក់ខ្លួន​ឈឺ​ដោយ​ប្រកា​រណា មួយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​តែម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​។

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចៅហ្វាយនាយ​ស្តីបន្ទោស​ឬ​បង្កបញ្ហា​អ្វីមួយ​នាំ​ពិបាក​ដល់​ថ្ងៃក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ងាយ​ជួប​រឿងចម្រូង ចម្រាស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​ទទួល​ផ្លែផ្កា​មកវិញ​ផង​។​លោកអ្នក​គួរ​រវាសរវៃ​ប្រកបការងារ​ហើយ​ដាច់ខាត​មិនត្រូវ​តំអក់​ឬ​ខ្ជិលច្រអូស​នោះឡើយ​ទើប​ក្តី​ចម្រុងចម្រើន​មាន​ច្រើនជាង​នេះ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​មកវិញ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ចូល​ស្តីដណ្តឹង​គឺជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់ សម្រុក​ការងារ​អ្វីមួយ​ឃើញថា​ល្អប្រសើរ​ពីព្រោះថា​ផ្លែផ្កា​ហុច​មកវិញ​គ្រាន់​ជាទី​ពេញ ចិត្តជា​និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា​”​គិត​ហើយ​សឹម​គូរ​”​ទើប​ប្រសើរ​ដោយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ដែរ​ព្រោះ​ប្រាក់កាស​បើកាលណា​ចុះ​ទុន​ទៅហើយ​មិន​ងាយ​យកចេញ​មកវិញ​បានឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ជានិច្ច​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការបំពេញ​ការងារ​មានការ​ជឿនលឿន​ទៅមុខ​និង​ធ្វើ​អ្វី​ក៏ តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​លោកអ្នក​ត្រូវមាន​អាកប្បកិរិយា​មារយាទរ​ម្យ​ទម​ចេះ​ទទួល​រាក់ទាក់​ហើយ​ត្រូវ​ចាំ​ទុក​ថា​កាលបើ​ពើងទ្រូង​ខ្លាំងពេក​នាំឱ្យ​ចាញ់​អាត្មា ខ្លួនឯង​ទៅវិញ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​តូចធំ​មិន​ថា​ផ្លូវ ទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​ហុច​ភោគផល​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ការងារ​ឬ ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​ប្រកបការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង ហើយ​ពិសេស​បើ​ធ្វើ​ការងាររាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ចៅហ្វាយនាយ​មានការ​មើល ឃើញ​ច្រើន​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ ។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចេះ​អត់ឱ្យ​ឱ្យ​គ្នា​និង​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ ៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ ការប្រកប​ការងារ​ឃើញថា​ជឿនលឿន​ទៅមុខ​និង​តែង​ផ្តល់​ផល​ល្អ ត្រឡប់មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង ត្រជាក់ចិត្ត​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុម មនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​ការកើត​ជម្លោះ​វិវាទ​ដោយ សារ​តែ​ពាក្យសម្តី​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ជួប​ភាព​ប្រទាំង ប្រទើស​បន្តិច ប៉ុន្តែ​បើ​អ្នក​ខិតខំ​ស្រវា​រក​អតិថិជន​បន្តិច​ផល​ចំណូល​ក៏​តែង​ច្រើនជាង សព្វមួយដង​។​ការរស់នៅ​មានការ​សុខ​កាយ​សប្បាយចិត្ត​ហើយ​ពិសេស​បាន​ជួបជុំ​មិត្ត ភក្តិ​សប្បាយរីករាយ​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ដូចនេះ គប្បី​ចេះ​អត់ឱន​ឱ្យ​គ្នា​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​ហើយ ទោះ​ប្រកបការងារ​អ្វី​តែង​ពុំ​សូវ​ហុច​ផ្លែផ្កា​ជា​ដុំកំភួន​ឡើយ​គឹ​តែង​ខកបំណង​ច្រើនជាង​។​ការរស់នៅ​ផ្ទះសម្បែង​ចូរ​ប្រយ័ត្ន​ការ​មាត់​ប៉ប៉ាច់​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​នាំ​តែ​កើតរឿង​សៅហ្មង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាច ជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​

បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​មិនសូវ​សម្រេច​ដូច​គាប់​បំណង ប៉ុន្មាន​ទេ​គឺ​តែង​ខកបំណង​ច្រើនជាង​។​សម្រាប់​ស្ត្រី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ជាង បុរស​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតមាន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​រឹង​ចចេស​មិន​ស្តាប់​គេឯង​នោះទេ​បើ​ពុំនោះ​អាច​នឹង​ធ្លាក់ទឹក​នៅពេល​ណាមួយ​ជាក់​ជាពុំខាន​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេល​បំពេញការងារ​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ប៉ុន្តែ​យ៉ាងណា​ការ សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះថា​ផល​អាក្រក់​នោះ ងាយ​កើតឡើង​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម ឡើងវិញ​ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន​ប៉ុន្តែ​បើ​លោកអ្នក​មានការ ប្រយ័ត្នប្រយែង​នោះ​ឃើញថា​ពុំ​កើត​បញ្ហា​តូចធំ​ចំ​មុខ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។

​ចំពោះ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​បង្កើតជា​បញ្ហា​ឡើង​៕