ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩

680
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅថ្ងៃនេះ​ដួង​រាសី​នៅតែ​ល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី ក៏មាន​ដំណើរ​គ្រាន់​ល្អប្រសើរ​ដែរ​។​ដោយឡែក​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់​កាក់កប​និង​មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ផ្សំផ្គុំ​ជា​គ្រួសារ​ល្អ​ប្រពៃ​ព្រោះថា​អាច​រួម​រស់នៅ​ជាមួយគ្នា​សុខដុម​៕

ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​គោ​ដំណើរ​ជីវិត​ល្អប្រសើរ​ដដែល ហេតុនេះ ទោះ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ជា​លទ្ធផល​គ្រាន់​គួរ​ជាទី​ពេញចិត្ត​ដែរ​។ សម្រាប់​អ្នកប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​មានការ​ថយចុះ​បន្តិច​ក្តី​តែ​ក៏មាន​ភាព​សុខ ដុម​ល្អ​ដូច​សព្វមួយដង​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពុំ​នោះទេ​អាចមាន​បញ្ហា​អាក្រក់​ណាមួយ​មកវិញ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំខាល​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ពិតមែន​តែបើ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង តែមាន​ការប្រយ័ត្នប្រយែង​ហើយ​មើលគេមើលឯង​កុំ​រឹងទទឹង​ឬ​យកក្តី​មានះ​ពុំនោះ​បើ​មាន​បញ្ហា ចោទឡើង​ហើយ​មិន​ងាយ​ស្រាយ​ចេញ​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតក្នុង​កម្រិត​មធ្យម ដូចនេះ​បើ​ចង់ ធ្វើ​អ្វី​ក៏​តែង​ហុច​ជា​លទ្ធផល​ល្អៗ​មកវិញ​គ្រាន់​គាប់ប្រសើរ​មកវិញ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​ទើប​ប្រសើរ ។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ទាំង​ការចូល​ស្តី ដណ្តឹង​និង​ការរៀប​អាពាហ៍ពិពាហ៍​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម ដូចនេះ បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផ្លែផ្កា​សន្សឹមៗ​មកវិញ​ជានិច្ច​។​លោកអ្នក​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​មុខ​ទើប​ប្រសើរ​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើត​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ច្រើន​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​សម្រាប់​ស្ត្រី​បើ​ចង់​ចាប់​ផ្តើមធ្វើ​អ្វីមួយ​មិនចាំបាច់​កង្វល់​ច្រើន​ឡើយ ពីព្រោះថា​ផល​ល្អៗ​នោះ​ក៏​ឃើញ​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ តូចធំ​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមី​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ដូចនេះ​បើ​លោកអ្នក​មានការ​បើក បរ​យានយន្ត​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​បុរស​ពីព្រោះថា​ងាយ​ជួប​បញ្ហា​អាក្រក់​យាយី ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង​ជួប​ដូច​បំណង​ហើយ ធូរ​ដល់​ថ្ងៃក្រោយ​។​ទាំង​ស្ត្រី​បុរស​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជះ ឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​នាំ​ជួប​ផល​
​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ចៀស​មិន​រួច​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ធ្វើឱ្យ​បញ្ហា​មិនល្អ​ចូល​ចោមរោម​ច្រើន ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​និង​ប្រឹង​ពុះពារ​បន្តិច​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ការរស់នៅ​លោកអ្នក​មុន​ឱ្យ​នរណាម្នាក់​ខ្ចី​របស់របរ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​មិន​ជួប​នូវ​បញ្ហា​នៅ ពេល​ក្រោយ​វិញ​ត្រូវ​គ្រាំគ្រា​ចិត្ត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឃើញថា​មិន​ផ្តល់​ផល​ល្អ សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​មើលមុខមើលក្រោយ ហើយ​ត្រូវ​សម្លឹង​ឱ្យ​ឆ្ងាយ​កុំ​ឃើញ​ផលប្រយោជន៍​រយះពេល​ខ្លី​ឱ្យសោះ​បើ​ពុំ​នោះទេ​នឹង​ខកបំណង​អ្វីមួយ​ពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​ចំណូល​ទោះ​មិន​ជួប ការលំបាក​ដូច​សព្វមួយដង​ពិតមែន​ក្តី​តែ​ចូរ​ប្រយ័ត្ន​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទៅ​ទិសបស្ចឹម​ចូរ​ប្រយ័ត្ន​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​ណាស់​៕

​ឆ្នាំរកា
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​អ្វីមួយ​ដែលជា​កិច្ចការ សំខាន់​ឬ​កិច្ចការងារ​ធំៗ​ពីព្រោះថា​ផល​ល្អៗ​តែង​ផ្តល់​មកវិញ​ផង​។​ក្រៅពីនេះ​ការបំពេញ​ការងារ ខាងក្រៅ​ក៏​តែង​ផ្តល់​ផល​ល្អៗ​ដូចគ្នា​។​ចំណែក​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេពី​ព្រោះថា​មានរឿង​រ៉ាវ​មិន ល្អ​ចូល​កកូរ​ផ្លូវចិត្ត​ច្រើន ម្ល៉ោះហើយ​លោកអ្នក​តោង​តែ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នោះ​ជួប​ស្ថានភាព​តានតឹង​ខ្លាំង​ហើយ​អ្នក ខ្លះ​រក​ត្រឹម​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានរឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន រែកពន់​សេចក្តី​ទុក្ខសោក​មកវិញ​៕

ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មាន​ភាព​គាប់ប្រសើរ​ហើយ​ពេលនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន ការ​ចម្រើន​លូតលាស់​និង​មានជោគ​ជ័យ​គួរ​ជាទី​ពេញចិត្ត​ផង​។ ក្រៅពីនេះ​បើ​លោក​អ្នកមាន​ទំនាក់ ទំនង​ចរចា​អ្វីមួយ​តែង​គេ​សហការ​និង​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ​ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​រស់​ស្រួលខ្លួន ។​

​ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​វិញ​មានដំណើរ​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕