ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០

143
ចែករម្លែក

ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វីក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​រឿង​រាវ​មិនល្អ​ណាមួយ​ឈាន​ចូលមក​ក្បែរ​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការ រកចំណូល​បន្តិច​វិញ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​

​ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សៅហ្មង​និង​រកាំរកូស​ដោយ​ទាស់សម្តី​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​តោង​តែ​មើលមុខ​ក្រោយ​និង​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​អាច​ចោទ​ជា​បញ្ហា​នៅ​ថ្ងៃ​ខាងមុខ​បាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន សូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រទាំង​ប្រទើស​តែ​ក៏​ឆាប់​ត្រូវរ៉ូវ​គ្នា​វិញ​ផងដែរ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ល្អ​ខ្លះ​និង​មិនល្អ​ខ្លះ ហេតុនេះ​ត្រូវ​ចាត់ចែង​ការងារ​និង​របៀប​រស់នៅ​ឱ្យបាន​ប្រសើរ​ទើប​ភាពជោគជ័យ​អាច​ហុច​មក​ទាន់ពេលវេលា​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោក អ្នក​ជួញ​ទីជិត​ឆ្ងាយ មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លាភ​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បាន​ត្រឹម​មួយ​សមរម្យ​ប៉ុណ្ណោះ​ហើយ​អ្នកខ្លះ​អាច​ត្រូវ​ខកបំណង​ទៀតផង​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ​អុជអាល​ឱ្យតែ​លោកអ្នក​ធ្លាក់ទឹក​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ងាយភ្លាំងភ្លាត់​និង​មិន​សម្រេច​ដល់​គោលដៅ​ទេ​។ ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោក អ្នក​ត្រូវប្រកាន់​ចិត្ត​ត្រជាក់​ដាក់ខ្លួន​បើ​ពុំនោះ​នឹង​កើតរឿង​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ​និង​មាន​ភាព​សុខដុម​ប្រពៃ ។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ចេញ​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​តែង​ជួប​បញ្ហាលំបាក​ច្រើន​បន្តិច​តែ​យ៉ាង ណា​បើ លោកអ្នក​មានការ​ព្យាយាម​អត់ធ្មត់​នោះ​ភាពជោគជ័យ​តែង​កើតមាន​នៅពេល​ក្រោយ​វិញ​ផងដែរ​។ ​ក្នុង​ពេលនេះ​ដោយសារ​លោកអ្នក​ជួប​បញ្ហា​ចំណូល​តិច​តែ​ការ ចំណាយ​នោះ​មាន​ច្រើន​គ្រប់​សារពើ​ដូចនេះ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ក្រែង​ត្រូវ​ជួប​វិបត្តិ​ថវិការ​ក្នុង​គ្រួសារ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។

​រីឯ​បញ្ហា​សម្ព័ន្ធស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​អាច​នឹងត្រូវ​បាត់បង់​ប្រាក់កាស​អ្វីមួយ​ថែមទៀត​។​ក្រៅពីនេះ​បើ​ទោះ​បំពេញ​កិច្ចការងារ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​និង​ផ្គួប​ផ្សំ​ជាមួយ​ការចេះ​អត់ធ្មត់​នោះ​ផល​សម្រេច​តែង​ហុច​ឱ្យ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែម ទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ឡើយ​ពិសេស​បើ​មានការ​ថយក្រោយ​នោះ​ក៏​លឿន​ផង​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់លោកអ្នក​ចាត់ចែង​ការងារ​ព្រោះថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ច្រើនជាង​អាក្រក់​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បើក​របរ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ត្រូវ​ចេះ​ត្រួតពិនិត្យ​ទីកន្លែង​ផង​ទើប​មិនត្រូវ​មក​ខក បំណង​នៅពេល​ក្រោយ​។​កា​ធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខ​ក្សេម​ក្សាន​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​ជាទី​ពេញចិត្ត​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អ​ប្រពៃ ម្ល៉ោះ ហើយ បើ​ចង់​សម្រុក​កិច្ចការ​អ្វីមួយ​ជា​ឱកាសល្អ​ណាស់​ព្រោះ​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវ អាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​គួរ​ជាទី​សុខដុម​ផ្លូវចិត្ត ។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ទាំង​នៅ​ពី​ចម្ងាយ​ឬ​នៅក្បែរ​ខ្លួន​ផង​។ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាពល្អ ប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​គ្រាន់​បំពេញ​បំពង់​ជានិច្ច​។​ ការធ្វើដំណើរ​ទោះ​ទៅ​ទីណា​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​ដៃគូ​ស្នេហា​នៅឡើយ​ទេ​គប្បី​រក្សា​ភាពនឹងធឹង​កុំ​ជ្រួលជ្រើម​ពីព្រោះ​នៅពេលនេះ​មាន​ក្រុមមនុស្ស​ចិត្តព្រាន​ចាប់អារម្មណ៍​ច្រើនណាស់​ផង​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ទទួល​ការសហការ​ពី​ក្រុមមនុស្ស​យ៉ាង​ល្អ​។​ការរស់នៅ​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​អតិថិជន​ចាស់​ថ្មី​ដែល​ធ្លាប់តែ​បាត់​យូរ​មក​ហើយក៏​តែង​អើត​មុខ​មកវិញ​ឱ្យឃើញ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការសម្រេចចិត្ត​អ្វីមួយ​ងាយ​ទទួលរង​ការ​ភ្លាំងភ្លាត់​និង​មាន​បញ្ហា​ច្រើនជាង​សព្វមួយដង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​ថា​ការប្រកប​ការងារ​រឿង​ប្រាក់កាស​និង​រឿង​ផ្ទាល់ខ្លួន​ជួប​បញ្ហា​អុកឡុក​យាយី​ច្រើន​ដែលនាំឱ្យ​ពិបាក​ក្នុងការ​រែកពន់​ផង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ប្រជែង​តម្លៃ​គ្នា​បន្តិច​ដូចនេះ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឃើញថា​ជួប​ការ​ខ្សត់ខ្សោយ​តែបើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​បែរជា​ផ្តល់​ឱកាសល្អ​ក្នុង​ការទារ​ទៅវិញ​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ឆាប់​ប្រេះឆា​និង​កើតការ​ប្រឆាំង​គ្នា​ណាស់​គួរ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​ប្រសើរ​៕