ថ្ងៃទី​២១ ខែធ្នូ ២០១៧

229

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​ងើប​ប្រសើរ​ឡើងវិញ​មិន​ថា​ជា​កិច្ចការ ងារ ឬ​ប្រាក់កាស​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល លំបាក​ច្រើន ព្រោះ​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន បោល​ហួស​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ជួប​បញ្ហាលំបាក​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈានដល់​ការបែកបាក់​៕

ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួប​នូវ​រឿង​រាវ​ប្រទាំង​ប្រទើស​និង​កើតការ​រកាំចិត្ត​ផង​។ ក្រៅ ពីនេះ​កិច្ចការងារ​ចូរ​ប្រយ័ត្ន​ចៅហ្វាយនាយ​ថា​ស្តីបន្ទោស​ណាមួយ​ឡើង​គប្បី​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យ ចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន ស្រួល​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅមុខ​និង​ពិសេស​អាច​ទទួលដំណឹង​ល្អ​ក្នុង​រឿង​អ្វី មួយ​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានរឿង​រ៉ាវរ​កាំរ​កូ​ស​ច្រើន​ត្រូវ​ចេះ​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់​ហើយ មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​បាបមិត្ត​ឡើយ​ពុំ​នោះទេ​បញ្ហា​នឹង​រត់​ចូល​មិនចេះចប់​ឡើយ​។ ការប្រកប​ការ ងារ​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​កំពុងមាន​ភាព​សុខដុម​គួរសម​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ដោយ ប្រការ​ណាមួយ​ផង​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ សម្រេចចិត្ត​ឬ​ធ្វើ​អ្វីមួយ​ប៉ុន្មាន​ឡើយ​។ ការប្រកប​ការងារ​លោក​អ្នកមាន​ការនឿយហត់​ច្រើន ហើយ​បើ​ទោះ បី​ធ្វើ​អ្វី​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​គាប់​បំណង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មួយរយៈ​ពេលកន្លងមក​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​បន្តិច ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​តិចតួច​បំផុត​តែ​ងាយ​ថយក្រោយ​ណាស់​៕

ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ ទំនាក់ទំនង​ការងារ​ឬ​ដាក់ពាក្យ​ធ្វើ​ការងារ​អ្វីមួយ​ផង​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ការ រក​ផល​កម្រៃ​ឃើញថា​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់ ហើយ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ពេលវេលា​ល្អប្រសើរ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ម្ល៉ោះហើយ​បើ​ទោះ បី​ធ្វើ​អ្វីមួយ​ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង ហើយ​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ដែរ​បើ​ពុំ​នោះទេ​រឿង​ខ្លះ តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិន ត្រូវ​លោភលន់​ឡើយ បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ​ឈានដល់​ការបែកបាក់​៕

ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​ឯកសារ​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង ផង​។ ចំណែក​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ ព្រោះ​ផ្លែផ្កា​ទទួលបាន មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។ ការ ធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់​ឬ​គ្រោះ​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ម្នាក់ៗ​ប្រកាន់​ចិត្តរឹង​មានះ​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​មានការ​ជឿនលឿន​ទៅមុខ និង បើ​ចង់​ធ្វើ​អ្វីមួយ​ឃើញថា​មិន​ទាស់ខុស​អ្វី​ដែរ ។ ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង អ្វីមួយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មិន​ថា​ការសម្រេចចិត្ត ទិញ​ផ្ទះ លេង​ហ៊ុន ចរចា​ទំនាក់ទំនង​ការងារ ឬ​ផ្លាស់ ប្តូរ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។ ការរស់នៅ​មាន​ភាព​សុខដុម​គួរសម​ប៉ុន្តែ​កិច្ចការងារ​ត្រូវ​ពុះ ពារ​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​ផង​៕

ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោក​អ្នកមាន​អ្វីមួយ​ចូលមក​កូរ​ផ្លូវចិត្ត​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។ នៅក្នុង​ផ្ទះសម្បែង​ស្ត្រី​ចូរ​ប្រយ័ត្ន​កូនតូចៗ ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ណាមួយ​បៀតបៀន​យាយី​ហើយ ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​តែម្តង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូ​នេះ​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ចូរ ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ចំពោះ​ស្ត្រី​កុំ​បង្ក​ការ​ផល​លំបាក​ដល់​អ្នកដទៃ​ពី​រឿង​អ្វីមួយ​ពីព្រោះ​ឥទ្ធិពល​អាក្រក់​លោកអ្នក​នឹង ទទួល​វា​នៅពេល​ក្រោយ​វិញ​ពុំខាន​ទេ​។ សម្រាប់​លោកអ្នក​ដែល​ប្រកប របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ហើរ​ពាស​វាលកាល​ព្រោះ​ច្រើន​ជួប​រឿង​អាក្រក់​ជាង​ល្អ ៕