ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩

749
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះ ថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូច ធំ​បំផុត​។ ​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​បំផុត ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែម ល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់ទៅ​ណា​មក​ណា​ឬ​ធ្វើ​អ្វីមួយ​ក៏​តែងមាន សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ​និង​ពិសេស​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ផងដែរ​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា ”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​” ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោក អ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ចំពោះមុខ​ច្រើន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ជួប​ស្ថាន​ភាពលំបាក​ក្នុងការ​រកប្រាក់ ចំណូល​ពិសេស​ជួប​ការប្រទាំងប្រទើស​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ច្រើន​ទៀតផង​។​ការ ធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​ចោទឡើង​។ ចំពោះ​ពេលវេលា​មិនល្អ​នៅថ្ងៃនេះ​គឺ​ម៉ោង ៥,០០-៦,៥៩​នាទី​ល្ងាច​និង​ចំណែក ពេល វេលា​ល្អ​វិញ​គឺ​ម៉ោង ១,០០-២,៥៩​នាទី​រសៀល ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មាន​នោះឡើយ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ការចាប់​កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំឱ្យ​កើតកា​រកាំចិត្ត​មិនតិច​ទេ​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​តែង​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​គប្បី​អត់ធ្មត់ ក្នុង​មុខរបរ​។ ការរស់នៅ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ក្នុង​គ្រួសារ​ណាស់​គប្បី​អត់ធ្មត់ បន្តិច​ទើប​គ្មាន​ហេតុការណ៍​មិនល្អ​ណាមួយ​ឡើង​។​

សម្រាប់​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី​មិនមាន​អ្វី​រកាំចិត្ត​គួរកត់សម្គាល់​ទេ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អ ប្រសើរ​វិញ​ហើយ​ធ្វើ​អ្វី​តែង​ហុច​នូវ​លទ្ធ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​មានការ​ធូរស្បើយ​បញ្ហា​ប្រាក់កាស​ជាង​មុន​បន្តិច​ហើយ​បើ​ចង់​បង្វិល​ដើមទុន​ក៏មាន​លក្ខ​ណះ​ប្រសើរ​ជាង​មុន​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វ មួយដង​។​

រីឯ​បញ្ហា​កំលោះ​ក្រមុំ​លោកអ្នក​ហាក់​មាន​និស្ស័យ​ល្អជា​មួយគូ​ស្នេហ៍​ដែល​ប្រៀបបាន​ទៅនឹង​ព្រះអាទិត្យ​នឹង​សត្វលោក​ដែល​មិនអាច​ខ្វះ​បាន​ហើយ​បើ​លោក​អ្នកចេះ​ថែរក្សា​ចំណង​នេះ​គឺ​គ្មានអ្វី​បំបែកបំបាក់​បានឡើយ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ លោកអ្នក​អាច​កើត​បញ្ហា​ជម្លោះ​វិវាទ​ឬ​មានទំនាស់​សម្តី​ជាមួយ​អ្នកដទៃ ផង​គប្បី​ប្រយ័ត្នប្រយែង​។​នៅថ្ងៃនេះ​ដែរ​ឃើញថា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ទៅណា​មក​ណា​តែង​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​ច្រើន​ចំពោះមុខ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទាំង​ពួ​ង​ទៅរួច​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ហាក់ដូច​ទទួលរង​ការគាបសង្កត់​ផ្លូវចិត្ត​បន្តិច​ពិតមែន​តែ​ការបំពេញ​ការងារ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ឥតមាន​អ្វី​ត្រូវ​ទទួលអ​ម្រែ​ក​ធ្ងន់ធ្ងរ​នាំ​លំបាក​នោះទេ​។​ក្រៅពីនេះ​ទាំង​ស្ត្រី​បុរស​បើ​មាន​បញ្ហា​អ្វី​កើត​ទ្បើង ពិសេស​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​មិនត្រូវ​ដើរ​រាយរាប់​ប្រាប់​គេឯង​ឱ្យ​បានដឹង​ដើម្បី​រំ សាយ​កំហឹង​នោះដែរ​ពីព្រោះ​នាំ​តែ​មនុស្ស​ដដែល​នេះ​គេ​មាក់ងាយ​នៅពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ តែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ត្រូវ​ប្រឈមមុខ​នៅ​ថ្ងៃ​ខាងមុខ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ងាយ​ទាំង​ថ្នាំងថ្នាក់​និង​ក៏​ងាយ​ត្រូវរ៉ូវ​វិញ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ពង្រីក​មុខរបរ ឬ​ប្រកប​កិច្ចការងារ​អ្វីមួយ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង វិញ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ការប្រយ័ត្នប្រយែង​និង​មិនត្រូវ ធ្វើ​អ្វី​សំខាន់​ឡើយ​ពីព្រោះថា​ផល​មិនល្អ​ងាយ​កើតឡើង​ផង​។ ក្រៅពីនេះ​បើ​លោកអ្នក មានការ​ទំនាក់ទំនង​អ្វី​តែង​ជួប​នូវ​ភ្លើង​ក្រហម​និង​មានការ​បាត់បង់​ប្រាក់កាស​ច្រើន​ថែម ទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន ហើយ ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បាំង​មុខ ៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​ស្រស់ស្រាយ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើន តែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា អហោសិកម្ម​អស់ហើយ​ការលក់ដូរ​ពេញដៃពេញជើង​ឡើងវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕​