ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩

393
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ជួប​បញ្ហា​នឿយហត់​ច្រើន​ហើយ​ធ្វើ​អ្វី ក៏​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ផង​។​សម្រាប់​ថ្ងៃ​នេះដែរ​ការចរចា​អ្វីមួយ​ក៏​ច្រើន​ត្រូវគេ​បដិសេធ​និង​បើ​ទទួលខុសត្រូវ​ការងារ​ក៏​ត្រូវគេ​រិះគន់​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​ដូចនេះ​ម្នាក់ៗ​មិនត្រូវ​ប្រកាន់​ចិត្តខ្លាំង​ដាក់ខ្លួន​នោះ ទើប​ពុំមាន​បញ្ហា​មិនល្អ​កើតឡើង​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​គប្បី ប្រញាប់ប្រញាល់​បំពេញ​ពុំនោះ​អ្នកដទៃ​គេ​នឹងមាន​ប្រៀប​ហើយ​វ៉ា​មុខ​វិញ​ពុំខាន​។ ក្នុង ពេលនេះ​សម្រាប់​ស្ត្រី​សុខភាព​មិន​ប្រសើរ​ទេ​គឺ​ងាយ​កើត​បញ្ហា​យាយី​ណាស់​ផង​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មានដំណើរ​បាន ស្រួល​និង​អាច​ប្រមូល​ផល​កម្រៃ​ត្រឡប់មកវិញ​គួរ​ជាទី​ពេញចិត្ត​។

​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ងាយ​ភ្លាំងភ្លាត់​ការងារ​ដែល​ចូលមក​ណាស់ ហេតុនេះ​គប្បី​មាន ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទី ជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក ហើយ​ពិសេស​ការ​ជួញ​ជិត​ឱ្យ​ប្រយ័ត្ន​ជម្លោះ វិវាទ​ថែមទៀត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង និង​ចង់​ចាញ់ ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច ពីព្រោះ​គេ​ងាយ បង្ករឿង​អ្វីមួយ​ដែល​គិតស្មាន​មិន​ដល់​។​ការរស់នៅ​ស្ត្រី​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ហើយ ត្រូវ​បំបាត់​ភាព​រឹងរូស​ចេញពី​ខ្លួន​និង​ត្រូវ​ប្រឹងប្រែង​ការងារ​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​អតិថិជន​ជំពាក់​ប្រាក់កាស ហើយ​ចង់​ទារបំណុល​ពី នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។ ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​ប​ពុំ​សូវ​មាន​សុ​វត្តិភាព ទេ​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​

​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែកពន់​បាត់បង់​កិត្តិយស​ថែមទៀត​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​តែង​ទទួលរង​ផលប៉ះពាល់​ចូល ខ្លះៗ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ការរស់នៅ​ក្នុង​ពេលនេះ​លោកអ្នក​មិន​គប្បី​សេព គប់​ល្បែងស៊ីសង​ឡើ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការរស់នៅ​មានតែ​ភាព​ប្រទាំង​ប្រទើស ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​រង់ចាំ​ដំណឹង​ល្អ​ឬ​ប្រាក់កាស​អ្វីមួយ​តែង​ឆ្លើយ តប​ដូច​គាប់​បំណង​មួយចំនួន​ត្រឡប់មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត ស្រឡាញ់​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាព​ស្រុះស្រួល​គ្នា​ប្រពៃ ៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មានការ​សម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់ គប្បី​មាន ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផ្តល់​ផល​ល្អ​ចំពោះ ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុង​ការធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងស្ថិត​ក្នុងពេល​វេលា​ល្អ​ក្នុង ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​ផង​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ឱ្យ​មានការ​ចម្រើន​លូតលាស់​ទៅមុខ និង​ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់កាស​ដែល​ធ្លាប់ តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។ ក្រៅពីនេះ បើ​លោកអ្នក​ធ្វើដំណើរ​កម្សាន្ត​គឺ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​តែង​ផ្តល់​ផល ល្អ​សម្រាប់​ការសម្រេចចិត្ត​រឿង​ប្រាក់កាស​និង​រឿង​ការបណ្តាក់ទុន​អ្វីមួយ​ផង​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កំពុងមាន​ភាព​កាក់កប​គួរសម​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​គប្បី​ប្រយ័ត្ន ប្រយែង​ពីព្រោះ​ងាយ​ជួប​បញ្ហា​ណាស់​ផង​។ ការរស់នៅ​មាន​ភាព​សុខដុម និង​ក្រុម មនុស្សជួយ​ជ្រោមជ្រែង​ច្រើន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោក អ្នក​ចង់ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​កន្លែង​លក់ដូរ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នកមាន​ដំណើរ​ជឿនលឿន​ទៅមុខ​យឺត ហើយ​ពិសេស​បើ​ចង់​បំពេញការងារ​អ្វី​តែង​មិន​ផ្តល់​ផល​ជា​ផ្លែផ្កា​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​។​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​ទុកចិត្ត​ផង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល មិនល្អ​តែង​ចូលមក​យាយី​ច្រើន​។ ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​ណា មួយ​កើតឡើង​នាំ​តែ​ជួប​នូវ​បញ្ហាលំបាក​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម​ហើយ​ភាព​សុខដុម​ក៏​កើតមាន​ច្រើន​ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​វិញ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​ទៅវិញ​៕​