ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩

425
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា ងាយ​កើត​នូវ​បញ្ហា​រាំងស្ទះ​ចំពោះមុខ​ណាស់ដែរ​។​ចំពោះ​ការរស់នៅ​បើ​លោក​អ្នកធ្វើ​អ្វី មួយ​ហើយ​ជួប​បញ្ហា​អាក្រក់​កើតឡើង​កុំ​គប្បី​កង្វល់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​ផ្លូវចិត្ត​និង​អស់សង្ឃឹម​ច្រើន​ផង​ព្រោះថា​បញ្ហា​រកាំចិត្ត​តែង​ចូល​យាយី​ជានិច្ច​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​រលូន​ល្អ​ទៅមុខ សន្សឹមៗ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា​គួរសម​ផង​។ ការរស់នៅ​លោកអ្នក តោង​តែ​ចងចាំ​ថា​”​សាច់ញាតិ​នៅ​ឆ្ងាយ​មិន​ស្មើ​សាច់ញាតិ​នៅ​ជិត​នោះទេ​”​ដូចនេះ​ត្រូវ រាប់អាន​មនុស្ស​ក្បែរ​ខាង​ប្រសើរ​ជាង​ការយក​ជាស​ត្រូវ​។​ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិនសូវ​ហុច​ជា​ផ្លែផ្កា​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​គ្រាន់​រស់​ស្រួលខ្លួន​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​និង​មាន​ភាព​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន​ប៉ុន្តែ​បើ​លោកអ្នក​មានការ ប្រយ័ត្នប្រយែង​នោះ​កិច្ចការ​តូចធំ​ក៏​តែង​ឆ្លង​ផុត​ដោយ​ងាយ​ដែរ​។ ចំណែក​អ្នក​ប្រកប រប​រកស៊ី​ជួញដូរ​មានការ​ថយក្រោយ​ច្រើន​ហេតុនេះ​បើ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តោង​តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​កម្រៃ​គ្រាន់​ដោះស្រាយ​ឆ្នាំងបាយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ភ្លើតភ្លើន​មិន​មើលមុខ​ក្រោយពី​ព្រោះថា​ងាយ​ទាញ​ទម្លាក់​អាត្មា​ខ្លួន​ឱ្យ​ធា្ល​ក់​ក្នុង​ភក់ជ្រាំ​ណាស់​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ជឿនលឿន ទៅមុខ​ហើយ​មាន​ភាព​ភ្លឺ​ថ្លា​គួរសម​ឡើងវិញ​។​សម្រាប់​បុរស​ដែល​ធា្ល​ប់​តែមាន​គ្រោះ យាយី​ក៏​ប្រែ​មក​ល្អប្រសើរ​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់ ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយ ក្រោយ​ច្រើនជាង​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​ភាព​សុខដុម​និង​មានជោគ​មាន ជ័យ​ត្រឡប់មកវិញ​គ្រាន់បើ​ជាង​មុន​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​រឹង​ចចេស​ពុំ​ស្តាប់​គេឯង​នោះទេ​បើ​ពុំនោះ​អាច​នឹង ធ្លាក់ទឹក​នៅពេល​ណាមួយ​ជាក់​ជាពុំខាន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​តោង​តែ​ប្រយ័ត្ន​ប្រ យែង​បន្តិច​ទើប​ប្រសើរ​ហោង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេល​បំពេញការងារ​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ឧបទ្រព​យាយី​ច្រើន​បន្តិច ម្ល៉ោះហើយ​ធ្វើឱ្យមាន​ការរាំងស្ទះ​ការងារ​និង​ពិសេស​អាច​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ច្រើន​។​ក្រៅពីនេះ​លោកអ្នក​តោង​ប្រយ័ត្ន​រឿង​រាវ​ខ្លះ​នាំ​ជួប​បញ្ហាលំបាក​ដល់​ខែក្រោយ​ថែមទៀត​។​សម្រាប់​អ្នក​អាជីវករ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ផល​ចំណូល​ដែល​ខិតខំ រក​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​មានតែ​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ឬ​ប្រកបការងារ​អ្វី​ឃើញថា​អាច សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​ក៏​តែង​ឆ្លើយ​ត​មកវិញ​ផង​។​ការរស់នៅ​មាន​ភាពជឿ​ន​លឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​គ្រាន់​គាប់ប្រសើរ​ជាង​មុន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​អំឡុងពេល​នេះដែរ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​បើក​របរ​ថ្មីៗ​ផង​ជា​ឱកាសល្អ​ប្រពៃ​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​ហើយ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ក៏ ជា​ពេលវេលា​ល្អ​ប្រពៃ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប​បន្តិច​ពោល គឺ​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ នៅថ្ងៃនេះ​វិញ​សម្រាប់​លោកអ្នក​ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ចំណាយ​ប្រាក់​ទុន​ទៅហើយ​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​រឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ប្រកប​កិច្ចការ​អ្វី​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះ ថា ក្រុមមនុស្ស​ចាំតែ​មើលបំណាំ​ដើម្បី​ធ្វើការ​វាយប្រហារ​តែប៉ុណ្ណោះ​។ ការរស់នៅ​ថ្ងៃ នេះ​លោកអ្នក​ងាយ​ជួប​បញ្ហា​ជម្លោះ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​និយាយ ស្តី​ទៅកាន់​អ្នកដទៃ​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​រកាំ​ចិត្តច្រើន​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅ ក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​កើតរឿង​ប្រេះស្រាំ​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរ​ពាស​វាលកាល​ប្រយ័ត្ន​ជួប​រឿង​ចៃដន្យ​អាក្រក់​ណាមួយ​កើតឡើង​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វីមួយ សំខាន់​ទេពី​ព្រោះថា​ផល​អាក្រក់​ងាយ​យាយី​ណាស់ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ទោះ​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់ កាស​បន្តិច​ព្រោះ​ងាយ​ជួប​បញ្ហា​ចូលលុកលុយ​យាយី​ណាស់​ពិសេស​ក្រុមមនុស្ស​បន្លំ​បោកប្រាស់​តែម្តង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរ សម​ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ប៉ុន្តែ ទោះបីយ៉ាងណា​ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ព្យាយាម​អត់ធ្មត់​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតមាន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន ដល់​ការមិន​មាត់​ការរក​គ្នា​រាប់​ថ្ងៃខែ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ​ហេតុនេះ​បើ​លោកអ្នក ចង់​ពុះពារ​ការងារ​តូចធំ​តែង​សម្រេច​ជោគជ័យ​មកវិញ​ផង​។ ក្រៅពីនេះ​បើ​លោកអ្នក​ចង់ សម្រេចចិត្ត​ឬ​ចង់​ចុះ​ធ្វើ​អ្វីមួយ​ក៏​ជា​ឱកាសល្អ​ក្នុងការ​សម្រុក​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ វិញ​ដូច​ជាទី​គាប់ចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មួយ ដង​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ឬ​ដៃគូ​ស្នេហា​គឺមាន​មនុស្ស​ចាប់អារម្មណ៍​ហើយ​អាចឈាន​ទៅជា​គូ​អា​ពា​ហ័​ពិពាហ៍​ផង​ក៏សឹងមាន​៕