ថ្ងៃទី​២២​មិថុនា ក្នុង​ប្រវត្តិសាស្ត្រ​៖​ហេតុការណ៍​គួរកត់សម្គាល់​

790

•​ឆ្នាំ​១៨៤៤ សមាគម​បុរស Delta Kappa Epsilon អាម​រិ​ក​ខាងជើង ត្រូវបាន​បង្កើតឡើង​នៅ​សាកល វិទ្យាល័យ យែ​ល (Yale University) ដោយ​និស្សិត​ឆ្នាំ​ទី​ពីរ ១៥​នាក់ ដោយ សារ​ពួកគេ​មិនត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ ចូលរួម​សមាគម​បុរស​ចំនួន​ពីរ Alpha Delta Phi និង Psi Upsilon) ។​
​ ​
•​ឆ្នាំ​១៩៥៧ សហភាពសូវៀត បាញ់​គ្រាប់​មី​ស៊ី​ល R-12 ជា​លើកដំបូង ។​
​ ​
•​ឆ្នាំ​១៩៦២ យន្តហោះ​ប៊ូ​អ៊ីង ៧០៧ របស់​ក្រុមហ៊ុន​អ៊ែរ ហ្វ្រ​ង់ (Air France) ធ្លាក់​ដោយសារ​អាកាសធាតុ មិន​អំណោយផល នៅ​ប្រជុំ​កោះ ហ្កា​ដឺ​លូ​ព (Guadeloupe) នា​កោះ​វែ​ស អ៊ិន​ឌី​ស៍ (West Indies) សម្លាប់​មនុស្ស ១១៣​នាក់ ។​
​ ​
•​ឆ្នាំ​១៩៧៦ សភា​តំណាង រាស្ត្រ​កាណាដា (Canadian House of Commons) លុបចោល​ការដាក់ទោស ដល់​ជីវិត ។​
•
ឆ្នាំ​១៩៧៨ តារា​រណប​ឆា​រ៉ុ​ន (Charon) នៃ​ភព​ព្លុ​យ​តូ (Pluto) ត្រូវបាន​រកឃើញ​ដោយ តារាវិទូ​អាមេរិក ជេ​ម​ស៍ គ្រីស្ទី (James Christy) ។​
​ ​
•​ឆ្នាំ​១៩៨៤ ក្រុមហ៊ុន​អាកាស ចរណ៍​វើ​រ​ជីន អា​ត្ល​ង់​ទិ​ក​(Virgin Atlantic Airways) ហោះ​ឡើង​ជាមួយនឹង​ជើង ហោះហើរ​លើកដំបូង​រប​ស់​ខ្លួន​ពី ព្រលានយន្តហោះ​ឡុ​ន​ដុន ហ៊ែ​ត​ស្រ៊ូ (London Heathrow Airport)​។​
​ ​
•​ឆ្នាំ​២០០២ រញ្ជួយ​ដី​ទំហំ​៦,៥​រិ​ច្ឆ​ទ័​រ វាយលុក​ភូមិភាគ​ពាយ័ព្យ អៀឡង់ ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច ២៦១​នាក់ និង​របួស​១.៣០០​ផ្សេង ទៀត ហើយ​ជាយថាហេតុ បង្ក​ឱ្យ មានការ​ក្រោធ​ខឹង​ពី​ជនរងគ្រោះ ដោយសារ​ភាពយឺតយ៉ាវ​នៃ​ការផ្តល់ ជំនួយ ។​
•
​ឆ្នាំ​២០០៣ ដុំ​ព្រិល​ធំ​បំផុត​នៅ ក្នុង​កំណត់ត្រា​បាន​ធ្លា​ក់នៅ​ក្រុង​អូ​រ៉ូ​រ៉ា រដ្ឋ​នឺ​ប្រេ​ស្កឺ​រ​(Aurora, Nebraska)​។​
​ ​
•​ឆ្នាំ​២០០៩ រថភ្លើង​២​គ្រឿង នៅ​វ៉ាស៊ីនតោន បុក​គ្នា បណ្តាលឱ្យ មនុស្ស​៩​នាក់​ស្លាប់ និង​ជាង​៨០​នាក់ របួស ។​
​ ​
•​ឆ្នាំ​២០០៩ ក្រុមហ៊ុន​កូ​ដាក អៀ​ស​មែន (Eastman Kodak Company) ដែលជា​ក្រុមហ៊ុន ថត​ផ្តិត​រូបថត​, ផលិត និង​លក់​សម្ភារ​ឧបករណ៍​រូបថត ប្រកាសថា ខ្លួន​នឹង​ផ្អាក​លក់​ហ្វីល​ពណ៌ ម៉ាក កូ​ដា​ក្រូម (Kodachrome) ដោយ​បញ្ចប់​ដំណើរការ​ថតរូប​រយៈ​ពេល ៧៤​ឆ្នាំ របស់​ហ្វីល​នេះ ៕ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​

យន្តហោះ​ប៊ូ​អ៊ីង​៧០៧ របស់​ក្រុមហ៊ុន​អ៊ែរ​ហ្វ្រ​ង់ ធ្លាក់​នៅ​ប្រជុំ​កោះ​ហ្កា​ដឺ​លូ​ព​