ថ្ងៃទី​២២​មេសា ៖ ការតភ្ជាប់​ស្ពាន​ស្ទឹង​បត់​-​ណង​អៀន​, ទទួល​ក្បាល​និង​ទូរ​រថភ្លើង​ថៃ និង​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន

244
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ​/បន្ទាយមានជ័យ : មន្ត្រី​ថ្នាក់​ដឺ​ក​នាំ​សន្តិសុខ សុវត្ថិភាព​បាន​ប្រជុំ​ផែនការ​ស្ដីពីកិច្ចការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ជូន​សម្ដេចអគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​បើក​និង​បិទ​ការដ្ឋាន​ស ​(​ចាក់​បេតុង​បេតុង​និមិត្តរូប​) ត​ភ្ជាប់​មុខតំណ​ស្ពាន​ស្ទឹង​បត់​(​កម្ពុជា​)-​បាន​ណង​អៀន​(​ថៃ​) និង​ពិធី​ប្រគល់ទទួល​ក្បាលរថភ្លើង​(DMU) អំណោយ​រដ្ឋាភិបាល​ថៃ និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន នា​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៩ ដ៏​ខ្លី​ខាងមុខនេះ។​

កិច្ចប្រជុំ​នេះ​ប្រារព្វ​ឡើង​នៅ​សាលាក្រុង​ប៉ោយប៉ែត ក្រោម​អធិបតីភាព​លោកនាយ​ឧត្ដមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។​

ក្រោយពី​បញ្ចប់​កិច្ចប្រជុំ គណៈ​ធិបតី និង​ប្រតិភូ​អមដំណើរ​បាន​អញ្ជើញ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ផ្លូវ ស្ពាន​ឆ្លង​ព្រំដែន កម្ពុជា​-​ថៃ ទីលាន​ប្រារព្ធ​ពិធីផ្លូវ​ត​ភ្ជាប់ និង​សកម្មភាព​សម្អាត​វា​រី​ជាតិ​ក្នុង​អូរ​ព្រំដែន​ផងដែរ។​

សូមបញ្ជាក់ថា ក្នុង​ពិធី​ដ៏សំខាន់​នោះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូចា​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​ថៃ ហើយ​ក៏មាន​មន្ត្រី កងកម្លាំង​និង​ពលរដ្ឋ​រាប់​ម៉ឺន​នាក់៕B/