ថ្ងៃទី​២២ ខែធ្នូ ២០១៧

247

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​ឆ្លើយតប​ផ្លែផ្កា​ដូច​គាប់ចិត្ត​ទេ​ហើយ​ពិសេស​ងាយ កើត​បញ្ហា​ច្រើន​ចំពោះមុខ​ថែមទៀត​។​សម្រាប់​នៅថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​អតិថិជន​ចាស់​ថ្មី​មិនសូវ​មានមក​អើត​ទេ ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​មិន​ថា​ទី​ឆ្ងាយ​ជិត​គឺ​បាន​ត្រឹម​មួយ​ទប់ទល់ ប៉ុណ្ណោះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​មិនអាច​បំបោល​បានទេ​ក្រែង​ជួប​នូវ​ឧបសគ្គ​រារាំង​មុខ ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​មិនកើត​។​សម្រាប់​ពេលវេលា​ល្អ​របស់លោក​អ្នក​នៅ​ថ្ងៃ​ដែរ​គឺ​ម៉ោង ៩,០០-១០,៥៩​នាទី​ព្រឹក​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ប្រាក់ចំណូល​គឺមាន​ការហូរចូល ដោយ​តានតឹង ឯ​ការចំណាយ​វិញ​មាន​គ្រប់​សារពើ​ធ្វើឱ្យ​ជួប​បញ្ហាលំបាក​ច្រើន​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ប្រព្រឹត្តិ​ស្នេហា​ផ្តេ​ផ្តាស​ឡើយ​ដើម្បី​ចៀសវាង​នូវ​ការ​ផុងជើង​ទៅក្នុង​ភក់​ហើយ​រក​ដកខ្លួន​ពុំរួច​៕

ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​សម្រាប់​បុរស​ស្ត្រី​មាន​គ្រោះ​យាយី​ខ្លះៗ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន ឡើយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​មានមុខ របរ​ដូចគ្នា​បង្ករឿង​ថ្នាំងថ្នាក់​និង​ដណ្តើម​អតិថិជន​ដោយ​ប្រការ​ណាមួយ​។ ការរស់នៅ​ត្រូវ​រក្សា​ភាព​នឹង ធឹង​ជាង​នេះ​បន្តិច​កាន់តែ​ប្រសើរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ពាក់មុខយក្ស​ដាក់គ្នា​ដូចនេះ​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ឡើយ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​តាំងចិត្ត​ការងារ​នោះ​បើទោះបី​កិច្ចការ​ធ្លាក់ចុះ​ប៉ុនណា​ក៏ តែង​អាច​ដោះស្រាយ​ចេញ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បញ្ហា​ប្រាក់កាស​មានការ​លូតលាស់ ទៅមុខ​គ្រាន់បើ ហើយ​បើទោះបី​មិន​ច្រើន​ក៏មាន​ការចូល​គ្រាន់​បំពេញ​ក្រពះ​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ និង​មាន​បញ្ហា​ច្រើន​នាំ​ពិបាក​ឆ្លងកាត់​ផងដែរ​។ ក្រៅពីនេះ​លោកអ្នក​តោង​ប្រយ័ត្ន​រឿង​រាវ​ខ្លះ​នាំ​ជួប​បញ្ហាលំបាក​ដល់​ខែក្រោយ​ថែមទៀត​។ សម្រាប់​អ្នក​អា ជីវ​ករ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ផល​ចំណូល​ដែល​ខិតខំ​រកតែ​ង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញ ចិត្ត​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​មានតែ​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​អាចមាន​បញ្ហា​ខ្លះ​ចូល​អុកឡុក​យាយី​ប៉ុន្តែ​យ៉ាងណា​បើ​លោកអ្នក​តាំងចិត្ត​ដោះ ស្រាយ​នោះ​ឃើញថា​ទោះ​រឿង​រាវ​តូចធំ​តែង​ស្រាយ​ចេញ​ជានិច្ច​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃ នេះដែរ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​ប៉ុន្តែ​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែង​ស្នេហា​ខុស​របៀប​ឡើយ​ប្រយ័ត្ន​ត្រូវ​មក​ដេក​ទុក្ខសោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​ទៅហើយ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ញាប់ដៃ​ញាប់ជើង​ពីព្រោះថា​ផល ល្អៗ តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាង ណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​មួយចំនួន​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​មានជ័យ​ហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផល ចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ផ្អែមល្ហែម​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប​បន្តិច​ពោលគឺ​មិនល្អ​ប្រសើរ ប៉ុន្មាន​ទេ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ នៅថ្ងៃនេះ​វិញ​សម្រាប់ លោកអ្នក ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះ​មិនត្រូវ ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ចំណាយ​ប្រាក់​ទុន​ទៅហើយ​រកតែ​ដក​ដើម​មក វិញ​មិនឃើញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​រឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការរស់នៅ​និង​ប្រកបការងារ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ជា សន្សឹមៗ និង​មាន​ជោគជ័យ​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ ដែរ​ការរក​ប្រាក់ ចំណូល​ជួប​ភាព​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ទប់ទល់​ការចាយវាយ​ក្នុង គ្រួសារ​ទៅរួច​។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​គ្មាន​បញ្ហា​កើតឡើង​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ ដំណើរ​ជីវិត​យើង​មិន​ថា​ជ្រលង​ភ្នំ ឬ​ដងអូរ​ជម្រៅ​ជ្រៅ​ប៉ុនណា បើ​មាន​ការតស៊ូ​ព្យាយាម នោះ​នឹង​អាច​ឆ្លង​ផុត​ពុំខាន​។​ហេតុនេះ​បើ​ជួប​បញ្ហា​អ្វី​មិនត្រូវ​រារែក​ឡើយ​ពីព្រោះ​ថាបើ​មានការ​តស៊ូ​ជាមួយ​វា​នោះ​នឹង​សម្រេច​នាពេល​ក្រោយ​វិញ​ពុំខាន​។​ទោះបីយ៉ាងណា​ពេលវេលា​ល្អ​របស់​លោកអ្នក​នៅថ្ងៃនេះ​គឺ​ម៉ោង ១១,០០-១២,៥៩​នាទី​ថ្ងៃ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជា មួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។ ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ចរចា​រឿង​អ្វីមួយ​ក៏​តែង​ទទួលដំណឹង​ល្អ ច្រើនជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាង មុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​គ្រាន់បើ​ហើយ​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕