ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩

595
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ជួប​នូវ​បញ្ហា​រាំងស្ទះ និង​មាន​បញ្ហា​ច្រើន បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ ។ សម្រាប់​ស្ត្រី​ដំណើរ​ជីវិត​អាក្រក់ ជាង​បុរស​បន្តិច​ដូចនេះ​ទោះ​ធ្វើ​អ្វី​មិនអាច​ធ្វេសប្រហែស​បានឡើយ​។ បើជា​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​គប្បី​បើកបរ​លឿន​ឬ​សេពគប់​គ្រឿង​ស្រវឹង ឡើយ​ពីព្រោះថា​មិនសូវមាន​សុ​វត្តិភាព​ឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត បញ្ហា​និង​កើត​នូវ​រឿង​រាវ​រកាំចិត្ត​ច្រើនជាង​សព្វមួយដង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះ ទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

​រីង​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​សោកស្តាយ​នៅពេល​ក្រោយ​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មិន​ថា​បញ្ហា​តូចធំ​ទេ​គឺ​បាន​ធូរស្បើយ ហើយ​ធ្វើ​អ្វី​ក៏​តែង ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការ​រស់ នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ផងដែរ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ និង​ត្រូវ បំពេញការងារ​ណា​ដែល​សំខាន់​កាន់តែ​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​កម្រើក​គួរសម​ឡើងវិញ​ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​ជោគជ័យ​សម​ដូច​ប្រកប​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប​ច្រើន ដូចនេះ បើ​ចង់​ធ្វើ​អ្វីមួយ​តែង​ជួប​បញ្ហាលំបាក​លុកលុយ​យាយី​ច្រើន​។ ក្នុងថ្ងៃនេះ​ដែរ​ដួង​រាសី​មិន ល្អប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ភាពស្ងប់ស្ងាត់​អតិថិជន​បន្តិច​តែ​យ៉ាងណា​ការប្រកប​របរ ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​ព្រោះតែ​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ដូច នេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទេពី​ព្រោះ​ងាយ​កើត​បញ្ហា​ចំពោះមុខ​ត្រូវ​រ៉ាប់រង​ណាស់​។ ការរស់នៅ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​សត្រូវ​ប៉ង​អាក្រក់​ដោយ​ប្រការ​ណាមួយ​។ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ហាក់​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តច្រើន​ហើយ ពិសេស​បើ​យក​អារម្មណ៍​មោហៈ​ទោសៈ​ដាក់ខ្លួន​ផង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ រក​នឹកស្មាន​មិន​ដល់​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ទៅមុខ​យឺត​តែ​ការ​ថយក្រោយ​នោះ​ឆាប់ រហ័ស​ណាស់​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ហើយ ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​ដែរ​។ ក្រៅពីនេះ​បើ​លោក​អ្នកជា​បាវបម្រើ ឬ​កម្មករ​ក៏​តែង​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​លែង​ចាប់​ថ្នាំងថ្នាក់​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្លោះ​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួបតែ ភាព​រកាំរកូស​និង​មានរឿង​រាវ​អាក្រក់​រត់​ចូល​ច្រើនជាង​ល្អ​។​ការប្រកប​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​ទោះ​ធ្វើ​អ្វីៗ​ក៏​តោង​ប្រយ័ត្ន​ពីព្រោះថា​ក្រុមមនុស្ស​ចាំតែ​ព្យាបាទ​យាយី ប៉ុណ្ណោះ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំ នោះ​បើ​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​ទុំ​មុន​ស្រគាល​ពីព្រោះ​ថាបើ ជួប​បញ្ហា​ហើយ​ពិតជា​មិន​ងាយ​ស្រាយ​ចេញ​ឡើយ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​រឿង​រាវ​មិនល្អ​យាយី ហើយ​ពិសេស​អាចមាន​ជម្លោះ​វិវាទ​ថែមទៀត​។​ប៉ុន្តែ​យ៉ាងណា​បើ​លោក​អ្នកមាន​ការប្រកប​ការងារ​គឺ​តែង​មិនមាន​បញ្ហា​យាយី​ច្រើន​ឡើយ​គឺមាន​ការរីកលូតលាស់​ស​ន្សឺ​មៗ​ទៅ មុខជា​និច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​បើ​ចង់​បើក​របរ​ថ្មីៗ​ក៏​តែង​កើត​ផល​មកវិញ​ច្រើន​ដែរ​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​និង​ភាព​រឹង​មានៈ​មាន​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​បើ​មានការ​ប្រកប ការងារ​ចូរ​ប្រយ័ត្ន​មានការ​ខូចខាត​ឬ​បាត់បង់​ដោយ​ប្រការ​ណាមួយ​។ ចំពោះ​ការរស់នៅ បើ​លោក​អ្នកធ្វើ​អ្វីមួយ​ហើយ​ជួប​បញ្ហា​កុំ​គប្បី​កង្វល់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង ឯការ​ថយក្រោយ វិញ​នោះ​ក៏​ខ្លាំង​ដែរ​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​បាន​ផ្លាស់ប្តូរ​មក​ល្អ​ប្រពៃ​ម្ល៉ោះហើយ បើ​ចង់​សម្រុក​កិច្ចការ​អ្វីមួយ​ជា​ឱកាសល្អ​ណាស់​ព្រោះ​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវ គោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម គួរ​ជាទី​រីករាយ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ហើយ​មិន​អាចធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់​ឬ​តក់ក្រហល់​មិន​មើលមុខ​ក្រោយ​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ក្តី​ខកបំណង​ពុំខាន​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ឬ​ក្រៅ​ផ្ទះ​ក្តី​ស្ត្រី​តែង​ជួប​រឿង​សៅហ្មង​ច្រើន ដូចនេះ​ឱ្យ​ប្រយ័ត្ន​មានរឿង​រាវ​កើតឡើង​ដោយសារ​ពាក្យសម្តី​ណា មួយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕