ថ្ងៃទី​២២ ខែមីនា ២០១៨

1254
ចែករម្លែក

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​អាចមាន​ដំណឹង​ល្អ​អ្វីមួយ ឱ្យ​សប្បាយចិត្ត​ឬ​ពិសេស​អាចមាន​ជោគ​លាភ​ហូរ​ចូល​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត​ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​លូតលាស់​និង​មាន​ក្តី​ចម្រុងចម្រើន ទៅមុខ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផល​មកវិញ​គ្រាន់​កក់ក្តៅ​។ សម្រាប់ ពេលវេលា​មិនល្អ​ក្នុងថ្ងៃនេះ​ដែរ​គឺ​ម៉ោង ១,០០,២,៥៩ នាទី​រសៀល ហេតុនេះ​ធ្វើ​អ្វី​ត្រូវ​ចេះ​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ឈានចូល​កើត​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាពល្អប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ គ្រាន់​បំពេញ​បំពង់​ជានិច្ច​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូ​ស្នេហា​នៅឡើយ​ទេ​គប្បី​រក្សា​ភាព​នឹងធឹង​កុំ​ជ្រួលជ្រើម​ពីព្រោះ​ប្រយ័ត្ន​ប៉ះ​មនុស្ស​ចិត្តព្រាន​ទុក្ខសោក​ការ​ផ្លូវចិត្ត​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​ភាព​រដិបរដុប​និង​មាន បញ្ហា​ល្អក់កករ​ផ្លូវចិត្ត​មួយចំនួន​យាយី​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ក​ដែរ តែ​យ៉ាងណា​ការធ្វើ​អ្វីមួយ​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា ឆ្ងាយ​នៅឡើយ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទាំង​ប្រទើស​ហើយក៏​ងាយ​កើតរឿង​រាវ​ចម្រូង ចម្រាស​ផង​៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មិនសូវ​ល្អប្រសើរ​ទេ​ហើយ​បើ ចង់​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អ្វីមួយ​ចូលមក​ត្រូវ​រែកពន់​លំបាក​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការ​ស្វែ​រក​ផល​ចំណូល​នោះ​ឃើញថា​ជួប​ភាព​តានតឹង​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ប្រយ័ត្ន​អ្នក​ក្រៅ​អុជអាល​នាំ​កើត​តែ​រឿង​រាវ​ឡើង​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​អោយ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ការងារ​បន្តិច​ពីព្រោះថា​ងាយ​កើត ការ​ភ្លាំងភ្លាត់​និង​មាន​បញា​ច្រើន​ចំពោះមុខ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រួវ​បោះទុន​អ្វីមួយ ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំ ខាន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​កុំ​ជួយ​យកអាសារ​គេ​ពេក​ប្រយ័ត្ន យកគុណ​ប្តូរ​ទោស​មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​ទុំ​មុន​ស្រគាល​ពីព្រោះ​ថាបើ​ជួប​បញ្ហា​ហើយ​ពិតជា​ស្រាយ​មិន​ចេញ​ឡើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​ការប្រកប​ការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយ​ផង​ពីព្រោះថា​ផល ល្អៗ​តែង​រង់ចាំ​ជានិច្ច​។ ក្រៅពីនេះ​បើ​មាន​ធ្វើ​បទសំភាសន៍​ចូលធ្វើការ​ឬ​ស្វែងរក​ការងារ​ក៏មាន​ការ សង្ឃឹម​ច្រើន​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់លោក​អ្នក​បាន​ស្រុតចុះ​វិញ​ដូចនេះ​ធ្វើ​អ្វី​ក៏​តែង ប្រទាំង​ប្រទើស​ឬ​ត្រូវ​អូសបន្លាយ​យឺតយូរ​ផង​។ ចំណែក​បញ្ហា​ប្រាក់កាស​មិន​ឆ្លើយតប​ដូច​គាប់ បំណង​នោះដែរ​គឺ​តែង​មានការ​ខកបំណង​ច្រើនជាង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូត លាស់​ទៅមុខ​សន្សឹមៗ​ហើយ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំង បាយ​ផង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅ​មុខតែ​យ៉ាងណា​កុំ​ឆ្កួត​នឹង​ល្បែង​ស្នេហា ខុស​របៀប​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​ទៅហើយ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​កិច្ចការងារ​សំខាន់​ឬ​ការងារ​ធំដុំ ឡើយ​ពីព្រោះថា​ផល​អាក្រក់​តែង​កើតមាន​ជានិច្ច​។ ចំពោះ​ពេលវេលា​មិនល្អ​ក្នុងថ្ងៃនេះ​ដែរ​គឺ​ម៉ោង ១១,០០-១២,៥៩​នាទី​ថ្ងៃ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ អតិថិជន ហើយ​ពិសេស​បើ​មាន​ជំពាក់​បំណុល​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​គេ​មក​ទារ​កើតជា​ជម្លោះ​វិវាទ ថែមទៀត​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​ហើយ​បញ្ហា​មួយចំនួន​ទោះ​ធ្លាប់​យាយី​អុកឡុក​ក៏បាន​ធូរស្បើយ​មួយកម្រិត ដែរ​។ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​សម្រាប់​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ ណាមួយ​។​

គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​កើតឡើង​ទៅរួច​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មានការ​ចម្រើន​លូតលាស់​ច្រើន​រឿង​ក្នុងនេះ​មិន​ថា​ជា​កិច្ច ការងារ​ប្រាក់កាស​ឬ​រឿង​ផ្ទាល់ខ្លួន​នោះទេ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំច


​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ប្រកប​វិធី​អ្វីមួយ ពីព្រោះថា​ជា​ពេលវេលា​ហុច​ផល​ល្អៗ​មកវិញ​ផង​។ ក្រៅពីនេះ​នៅ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក សម្រេចចិត្ត​រឿង​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មាន​ភាព​កាក់កប​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វ មួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មាន​ការចូល​ស្តីដណ្តឹង​តែង សម​ដូច​ប្រកប​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅ​អំឡុង​ពេលនេះ​លោកអ្នក​តែងមាន​បញ្ហា​យាយី​និង​កើតរឿង​ខ្វាយខ្វល់​ច្រើន ដូចនេះ​ត្រូវ​តស៊ូ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំណែក​រាល់​ការបំពេញ​ការងារ​បើ​មាន​ចៅហ្វាយនាយ​ស្តីបន្ទោស​ឬក៏​លោកអ្នក​ធ្វើ​អ្វីមួយ​ឱ្យមាន​កំហុសឆ្គង​ពុំ​ចាំបាច់​បកស្រាយ​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​បើ​ពុំ​នោះទេ​រឿង​តូច​សោះ​អាច​ប្រែ​រីក​ជាធំ​ហើយ​នាំ​តែ​រងគ្រោះ​នៅពេល​ក្រោយ​។ ចំណែក​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​មិន​ដូច​សេចក្តីប្រាថ្នា​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើត​មានការ​រកាំចិត្ត​និង​ចាប់កំហុស​គ្នាច្រើន​៕