ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩

682
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​មិន​ផ្តល់​ផល​ល្អ សម្រាប់​លោកអ្នក​សម្រុក​ការងារ​អ្វីមួយ​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​តែង​ឆ្លើយ តប​ច្រើនជាង​ល្អជា​និច្ច​។​ក្រៅពីនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កបញ្ហា​អ្វីមួយ​ហើយ​ទម្លាក់កំហុស​ទុកឱ្យ​ដែល​ត្រូវ​ប្រឈមមុខ​ជំនួស​គេ​។ ចំពោះ​អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូរ​ទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតការ​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន និង សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​ផល​កម្រៃ គ្រប់គ្រាន់​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។​ការធ្វើដំណើរ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​លូតលាស់​និង​មានការ​យល់ចិត្ត​គ្នាច្រើន​ឡើងវិញ​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ សម្រេចចិត្ត​ឬ​ទំនាក់ទំនង​ចរចា​ការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ផ្តល់​ផល​មកវិញ​ច្រើន​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ ហើយ​ទោះ ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​ច្រើន ពិសេស​ងាយ​កើត​បញ្ហា​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ម្ល៉ោះហើយ​បើ​ចង់​បណ្តាក់ទុន​អ្វីមួយ​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ត្រូវអស់​ប្រាក់កាស​នៅពេល​ក្រោយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​កើត​ប្រទាំង​ប្រទើស​ច្រើន​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ផ្លាស់ប្តូរ មក​ល្អប្រសើរ​មួយកម្រិត​ផងដែរ​។ សម្រាប់​ថ្ងៃ​នេះដែរ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ តោង​តែមាន​ចិត្ត​ត្រជាក់ និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនមាន​បញ្ហា​មិនល្អ​ណា មួយ​ឈានចូល​នាំ​ពិបាក​ក្នុងការ​ទប់ទល់​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ជោគជ័យ​។​

​ចំណែក​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​វិញ​កើតមាន​ការប្រឆាំង​និង​មានរឿង​រ៉ាវ​មិនល្អ​នោះ​ក៏​យាយី​ច្រើន​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វីៗ​ក៏​តែង​ជឿនលឿន​ទៅមុខ​ផង ដែរ​។ ក្រៅពីនេះ​បើ​លោកអ្នក​ខ្លះ​ជួប​បញ្ហា​រឿង​រាវ​ដោះស្រាយ​មិន​ចេញពី​បញ្ហា​អ្វីមួយ កាល​ពីមុនមក ពេលនេះ​អាចមាន​វិធី​សម្រាប់​ការរក​ច្រកចេញ​ទៀតផង​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល​ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​ចូរ ប្រយ័ត្ន​ឈានដល់​ផ្លូវបំបែក​ណាមួយ​ព្រោះតែ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ផល​លំបាក​និង​ស្មុគស្មាញ​ច្រើនតែ យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​តស៊ូ​រើ​មានៈ​នោះ​ក៏​តែង​ទទួលជោគជ័យ​ដែរ​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ទទួលបាន មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥត អំពើ​ថែមទៀត​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ដែល​មិនល្អ​នឹង​ប្រែប្រួល​មក ប្រសើរ​វិញ​ផង​តែ​យ៉ាងណា​បញ្ហា​ប្រាក់កាស​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច ពីព្រោះថា​ងាយ​ទទួលរង​ចាញ់បោក​គេ​ឬ​បាត់បង់​ណាស់ដែរ​។ ការរស់នៅ​ជួប​បញ្ហា​ល្អ ក់​កករ​និង​រឿងរ៉ាវ​យាយី​ច្រើន​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន ភាព​យ៉ាប់​យ៉ី​ន​ណាស់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ​ម្ល៉ោះហើយ បើ​ចង់​ធ្វើ​អ្វី​តោង​តែ​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​សោកស្តាយ​ទៅរួច​។ ក្រៅពីនេះ​បើ​មាន​ការចេញ​រថយន្ត​ធ្វើដំណើរ​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ក៏​គប្បី ពិនិត្យពិច័យ​ឱ្យបាន​លម្អិត​លម្អិត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទ្បើ​យ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​ក្នុង​ពេលនេះ​មាន​សម្ពាធ​ច្រើន​បន្តិច​ហើយ​កិច្ចការងារ​មួយចំនួន​ស្រាយ​មិន​ចេញ​ទៀតផង​។ លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ស​ម្រ​ច​ជោគជ័យ​ការងារ​មួយ ចំនួន​ទៅរួច​។​អ្នក​អាជីវករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគ ផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ឬ​ធ្វើការ សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា ”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​” ព្រោះ​អាច​កំចាត់ រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកប​មុខ របរ​ពេញដៃពេញជើង​ទ្បើង​វិញ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ និង​ត្រូវបំពេញ​ការងារ​ណា​ដែល​សំខាន់​មុន​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខ របរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា ប្រពៃ​៕