ថ្ងៃទី​២៣​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1226
ចែករម្លែក

•​ឆ្នាំ​១៩៤៤ យន្តហោះ​ទម្លាក់ គ្រាប់បែក​របស់​កងទ័ព​អាកាស​អាមេរិក B-24 Liberator បាន​ហោះ​បុក សាលារៀន មួយ​នៅ Freckleton ចក្រភព​អង់គ្លេស ដោយ​សម្លាប់​មនុស្ស​៦១​នាក់ ។​
​ ​
•​ឆ្នាំ​១៩៦៦ យាន Lunar Orbiter 1 បាន​ថតរូប​លើកដំបូង នៃ ផែនដី ពី​គន្លង​ជុំវិញ​ព្រះ​ចន្ទ ។​
​•
​ឆ្នាំ​១៩៨៥
មន្ត្រីជាន់ខ្ពស់ ខាង​ប្រឆាំង​ចារកម្ម​នៃ​អាល្លឺម៉ង់​ខាង លិច ហា​នស៍​ត្យេ​ដ (Hans Tiedge) រត់ ទៅ​អាល្លឺម៉ង់​ខាងកើត ។​
​ ​
•​ឆ្នាំ​១៩៨៩ អ្នកបើក​យន្ត ហោះ​ក្នុងស្រុក​ជនជាតិ​អូស្ត្រាលី ចំនួន ១.៦៤៥​នាក់ លាឈប់​ពី​តំណែង បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​គំរាម បណ្តេញ​ពួកគេ​ចេញ និង​ប្តឹង​ពួកគេ ចំពោះ​ការ​ប្រកែក​តវ៉ា ។​

•​ឆ្នាំ​១៩៩០ អា​មេ​នី (Armenia) ប្រកាស​ឯករាជ្យ​របស់​ខ្លួន​ពី​សហភាព សូ​វៀត ។​
​ ​
•​ឆ្នាំ​១៩៩០ អាល្លឺម៉ង់​ខាង លិច និង​អាល្លឺម៉ង់​ខាងកើត​ប្រកាសថា ពួកគេ​នឹង​រួបរួមគ្នា​នៅ​ថ្ងៃទី​៣ តុលា ។​
​ ​
•​ឆ្នាំ​១៩៩៤ អឺ​ជិន​ប៊ុល​ឡា​ដ (Eugene Bullard) អ្នកបើកបរ​យន្តហោះ ស្បែក​ខ្មៅ​តែ​ម្នាក់​គត់ ក្នុង​សង្គ្រាមលោក លើក​ទី​១ ត្រូវបាន​បំពាក់ស័ក្តិ​ជា​កិច្ច ប​ច្ឆា​មរណៈ​ជា​អនុ​សេនីយ៍​ទី​២ (Second Lieutenant) ក្នុង​កងទ័ពអាកាស​ស​ហរ​ដ្ឋ អាមេរិក ។​
​ ​
•​ឆ្នាំ​១៩៩៦ អូ​សា​ម៉ា​ប៊ី​ន ឡា​ដិ​ន (Osama bin Laden) បញ្ជូន​សារ ស្តីពី​ការប្រកាសសង្គ្រាម​ប្រឆាំងនឹង ការកាន់កាប់​ទឹកដី​ដ៏​ស័ក្តិសិទ្ធិ​ពីរ​កន្លែង របស់​អាមេរិក ។​
​ ​
•​ឆ្នាំ​២០០០ យន្តហោះ​របស់ ក្រុមហ៊ុន​អាកាសចរណ៍ Gulf Air ជើង ហោះហើរ​លេខ​០៧២ ធ្លាក់ចូល​ឈូង សមុទ្រ​ពែ​ក្ស ជិត​ទីក្រុង​ម៉ា​ណា​ម៉ា ប្រទេស​បា​រ៉ែ​ន (Manama, Bahrain) ដោយ​សម្លាប់​មនុស្ស​១៤៣​នាក់ ។​
​ ​
•​ឆ្នាំ​២០០៦ នាង​ណា​តា​ស្កា​ខេ​ម​ភូស​ឆ៍ (Natascha Kampusch) ដែល​ត្រូវបាន​ចាប់ពង្រត់​នៅ​អាយុ​១០ ឆ្នាំ ដោយ វ៉ូ​ហ្វ​ហ្គែ​ង ព្រីគ​ឡូ​ភី​ឡ (Wolfgang Priklopil) បាន​រត់ចេញ​មកវិញ បន្ទាប់ពី​ការចាប់​បង្ខាំង ទុក រយៈពេល​៨​ឆ្នាំ ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

អឺ​ជិន ប៊ុល​ឡា​ដ អ្នកបើកបរ​យន្តហោះ ស្បែក​ខ្មៅ​ក្នុង​សង្គ្រាមលោកលើកទី​១​