ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩

295
ចែករម្លែក

​ឆ្នាំជូត​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ បញ្ហា​អ្វី​ត្រូវ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​មិនល្អ​ត្រូវ​រែកពន់​នៅ​គ្រាក្រោយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រាវ​រកាំចិត្ត​និង​ចង់​ចាញ់ឈ្នះ​ចិត្ត​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បញ្ហា​មិនល្អ​តូចធំ​តែង​បោល​ហួស​ឬ​ហោះ​រំលង​ដែល លោកអ្នក​មិនត្រូវ​ឆ្លងកាត់​នាំ​ពិបាក​តស៊ូ​ទៀតផង​។​លោកអ្នក​មានការ​សប្បាយ​ចិត្ត សប្បាយ​កាយ​ច្រើន​ឡើងវិញ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​វិញ​ទោះ​លោកអ្នក​ជួញ ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ការ ធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ វិវាទ​ណាស់​ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង ទល់​កំហល់​ឡើយ បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ក្រៅពីនេះ​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់ ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វី​ត្រូវ​សន្សឹមៗ​ហើយ​មិន​ត្រូវធ្វើ កិច្ចការងារ​អ្វី​សំខាន់​ពេក​ដែរ​ពីព្រោះថា​ឧបសគ្គ​នៅ​រារាំង​ចំពោះមុខ​ខ្លះៗ​នាំ​ជួប​ផល​លំបាក​ក្នុងការ​រែកពន់​។​ទោះបីយ៉ាងណា​ការបំពេញ​ការងារ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស​បានទេ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​ព្យាយាម​ឱ្យ​ខ្លាំង​ទើប​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន លូតលាស់​ទៅមុខ​គួរសម​ហើយ​ភាព​សុខដុម​ក៏​កើតមាន​ច្រើន​ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​វិញ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​ទៅវិញ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ សម្រាប់​លោកអ្នក​សម្រេច​ចិត្ត​ប្រកប​កិច្ចការងារ​ថ្មីៗ​ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ឱ្យ​មកវិញ​ច្រើន​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​ត្រូវឱ្យ​មានការ​ស្រុះ​ស្រូល​គ្នា​រវាង​ស្វាមីភរិយា​នោះ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​យ៉ាងណាក្តី​តែងមាន​ភាព​កាក់កប​ប្រពៃ​ដោយ​អាច​ប្រមូល​ភោគផល​ចំណេញ​ចូល​ផ្ទះ​វិញ​គួរសម​ផង​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​ជា​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ទំនាក់ទំនង​ការងារ​តែង​សម្រេច​ជោគជ័យ មួយចំនួន​មកវិញ​ផង​។​ការរស់នៅ​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ឱ្យជួយ​អ្វីមួយ​គេ​តែង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បើ​ចង់​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ ហើយ​ពិសេស​មាន​ភាព​សុខដុម​គួរសម​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​ឬ​មាន​ទំនាក់ ទំនង​ស្នេហា​ថ្មីថ្មោង​ជា​ពេលវេលា​ល្អ​ប្រពៃ ៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ខូច ខាត​និង​បាត់បង់​ណាស់​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ពាក្យសម្តី​។ ចំពោះ​បញ្ហា​ប្រាក់កាស​ត្រូវ​ជួប​ស្ថានភាព​ចំណាយ​ច្រើន ឯ​ចំណូល​តិច​ហើយ​ពិសេស​បើ​មានការ​ធ្វើ​អ្វី​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​ត្រូវ​រាំងស្ទះ​ទៀតផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​មនុស្ស ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន ។​

​រីឯ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ ការប្រកប​ការងារ​អ្វី​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា​យាយី​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់ប្រាក់ កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ដែលជា​ការ​ហួសពេល​ទៅហើយ​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​មិនត្រូវ​ចេះដឹង​រឿង​អ្នកដទៃ​ពេក​ដែរ​ពីព្រោះថា​នាំ​ត្រូវ​កើត​បញ្ហា​ជំនួស​គេ​ហើយ​ត្រូវ​ពិបាក​ដោះស្រាយ​ថែមទៀត​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺមាន​ការ​ថយ ក្រោយ​ពិសេស​ងាយ​កើតរឿង​រាវ​ជម្លោះ​វិវាទ​ទៀតផង​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច ហើយ​រាល់​ការប្រកប​ការងារ​ទាល់តែ​ប្រឹងប្រែង​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ចូរ​បញ្ហា​អារម្មណ៍​កើតជា​ជម្លោះ​ជាមួយ​អ្នកដទៃ ដោយ​ប្រកា​ណាមួយ​ឡើង​។​ក្រៅពីនេះ​ក៏​ចូរ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បញ្ហា​ប្រាក់កាស​មិន​ជួប​ការលំបាក​ទេ​តែ​បញ្ហា លំបាក​នោះ​គឺ​តែង​មានការ​រកាំចិត្ត​ចំពោះ​មនុស្ស​ជុំវិញខ្លួន​ទៅវិញ​ទេ​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទ្បើ​យ​ពិសេស​ទៅ​ចំ​ទិសបស្ចឹម​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់ និង​ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ផ្អែមល្ហែម​និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​កិច្ចការងារ​ធ្ងន់​ស្រាល​បើ​លោកអ្នក​ខិតខំ​ពុះពារ​ដោះ ស្រាយ​តែង​សម្រេច​ជោគជ័យ​មកវិញ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕