ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩

625
ចែករម្លែក

ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​ពិសេស​បុរស​ឱ្យ​ប្រយ័ត្ន បញ្ហា​សុខភាព ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​វិញ​កិច្ចការងារ​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះ ផ្លែផ្កា​មួយចំនួន​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​ដូចនេះ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ធំដុំ​ឬ​តក់ក្រហល់​ដោយ​ក្តី​លោភលន់​បានទេ​បើ​ពុំនោះ​នឹង នាំ​ខាតបង់​ទៅវិញ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​មិនសូវ​ជឿទុកចិត្ត​គ្នា​៕

ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​ជឿនលឿន​តិចតួច​ពិសេស​ធ្វើ ច្រើន​បែរជា​ខុស​ច្រើន​ទៀតផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មិនគួរ​ទុកចិត្ត​ក្រុមមនុស្ស ពេក​ទេ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​អសារ​ឥត​ការ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស ខ្ចាត់ព្រាត់​ដោយ​មិន​ត្រូវយក​ខ្លួន​បៀត​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​គេ​នាំ​រឿង​រាវ​មកឱ្យ​នាំ​ជួប​ផល លំបាក​ធ្ងន់ធ្ងរ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ពិសេស​ស្ត្រី​ប្រយ័ត្ន​ខូចអនាគត​ភ្លឺ​ស្វាត​ឥតអំពើ​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ជួប​រឿង​ទុក្ខ​កង្វល់​ច្រើន​បន្តិច ហើយ​ពិសេស​ការប្រកប ការងារ​អាច​ជួប​រឿង​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។ ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​មានដំណើរ​ទៅកាន់ ទី​ឆ្ងាយ​ជិត​ពុំគប្បី​សេពគប់​គ្រឿង​ស្រវឹង​ព្រោះ​ងាយ​កើតរឿង​រាវ​អាក្រក់​ណាស់​ហើយ​ស្រួល​មិន ស្រួល​កើតជា​ជម្លោះ​វិវាទ​កាប់​ចាក់​គ្នា​ឈានដល់​ការ​ប្តឹងផ្តល់​អស់ប្រាក់​កាស​ទៀតផង​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ និង​មាន​ភាព​សុខដុម​ប្រពៃ ។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ​គួរ កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន​ទើប​ប្រសើរ​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចរចា​អ្វីមួយ​ពី ព្រោះថា​ផល​សម្រេច​នោះ​មាន​ខ្ពស់​ផង​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​កម្រៃ​ឆ្លើយតប​មកវិញ​គ្រាន់​ដូចជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរោង
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើ​មានការ​ចាត់ចែង​ការងារ​ចាស់ ឬ​ការងារ​សេសស​សល់​ពី​យូរ​មក​ហើយក៏​ប្រសើរ​ផងដែរ​។ ក្រៅពីនេះ​បើ​មាន​ឯកសារ​អ្វី​ក៏ត្រូវ ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះ​ងាយ​បាត់បង់​ឬ​ទទួលរង​គេ​បន្លំ​បោកប្រាស់​ណាស់​។ ចំពោះ​អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អា​ចរក​ចំណូល​គ្រាន់​ផ្សើម​បំពង់​បើ​ពុំ​នោះទេ​ច្បាស់​ជា​រក​អង្ករ​បង្គ្រប់​ឆ្នាំង​ពុំ​គ្រាន់​ឡើយ​។

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ពុំ​សូវ​ចុះសម្រុង​គ្នា​ដោយសារ​ម្នាក់ៗ​រឹង​មានះ​ហើយ​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តាន តឹង​ដោយមាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស ហើយ​ក្រុមមនុស្ស​នៅជុំវិញខ្លួន​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​ង​បង្ករឿង​។ ​ការរស់នៅ​លោកអ្នក​មាន​បញ្ហា​ច្រើន​លើ​បញ្ហា​ប្រាក់កាស​ដូច្នេះ​ចូរ​ប្រយ័ត្ន​ការកើតមាន​ជម្លោះ​ណាមួយ​ព្រោះតែ​បញ្ហា​នេះ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ល្អ​ជួន​អាក្រក់​នាំឱ្យ​ខ្វាយខ្វល់​ជាញឹកញាប់ ៕

ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រ​ត​ចុះ​ពិសេស​បុរស​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ប្រយ័ត្ន ប្រយែង និង​មើលមុខ​ក្រោយ​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។ សម្រាប់​បុរស​កើត​នៅ​ឆ្នាំ​១៩៧៨ ធ្វើ​អ្វី​ក៏ដោយ​ងាយ​កើត​នូវ​បញ្ហា​ចំពោះមុខ​ណាស់ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ក៏​ងាយ​កើត​ទំនាស់​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​មិនល្អ ឈានចូល​កើត​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នា​ក៏​កើតមាន​ច្រើន​ដែរ​៕

ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​ការងារ​ឬ​បណ្តាក់ទុន​រកស៊ី​អ្វី មួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ បើជា​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួល​នូវ​ភាព​ក្តៅ​ខ្លះ ត្រជាក់​ខ្លះ​ហើយ​ការបំពេញ ការងារ​អ្វី​មិនសូវ​ជា​រលូន​ល្អ​ទេ​ព្រោះ​មាន​បញ្ហា​រកាំចិត្ត​ខ្លះៗ​យាយី​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់ ជាពុំខាន​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ប្រយ័ត្ន​ទទួលរង​ការខូចខាត​អ្វីមួយ​រក​នឹកស្មាន​មិន ដល់​។ ក្រៅពីនេះ​បើ​មាន​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​ប្រយ័ត្នប្រយែង ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​បណ្តាក់ទុន​ឬ​ពង្រីក​មុខ របរ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក អ្នក​សម្រុក​កិច្ចការងារ​តូចធំ​ផងដែរ​ពីព្រោះថា​នឹង​ទទួល​នូវ​ជោគជ័យ​នោះ​ក៏​ខ្ពស់​។ អ្នក​ប្រកបរបរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ពុំ​គាប់ប្រសើរ​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ប្រពៃ​ជាង​។

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​ក្តី​បំណង ៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​កិច្ចការងារ​ឬ​ចរចា​បញ្ហា​អ្វី មួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការទិញចូល​លក់​ចេញ​គ្រាន់បើ​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ចិ​ញ្ចឹ​ង​ឆ្នាំងបាយ​មិនឱ្យ​ស្ងួតអញ្ចឹង​ដែរ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕