ថ្ងៃទី​២៣ ខែធ្នូ ២០១៧

170

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​អាច​ប្រកបការងារ​តូចធំ ឬ​សម្រេចចិត្ត​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​។ ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​ចាំតែ​កេងប្រវ័ញ្ច​ដើម្បី ដណ្តើម​ផលប្រយោជន៍​នោះ​ក៏មាន​ច្រើន​ដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្ថិតនៅក្នុង​កម្រិត​មធ្យម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ឡើយ​។​ការរស់នៅ​លោកអ្នក​ងាយ​ទទួលផល​ប៉ះ ទង្គិច​ផងដែរ​ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​កើតឡើង​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែពិនិត្យ​ពិច័យ និង​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប ប្រសើរ​។ ក្រៅពីនេះ​លោកអ្នក​ត្រូវ​រក្សា​សុខភាព​និង​មានការ​សន្សំ​ប្រាក់កាស​មិនត្រូវ​ខ្ជះខ្ជាយ​ទើប​ប្រសើរ​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​ទាំង​នៅក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ក្តី​បង្កបញ្ហា ឱ្យ​ឈឺចិត្ត​ផង​គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ សម្រាប់​ថ្ងៃ​នេះដែរ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​អ្វី​ដោយ មាន​ចៅហ្វាយនាយ​ឬ​កូនចៅ​ជួយ​ចូក​ជួយ​ចែវ ហើយ​មិនសូវមាន​ក្រុមមនុស្ស​ចាំតែ​រាទឹក​ដូច​កាល ពីមុន​ទៀត ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង​កុំ​យក​សេចក្តី​ឈ្នានីស​ឬ​ការ​គុំ​គួ​ន ដាក់ខ្លួន​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​និង​ប្រាក់កាស​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ ស្វែងរក​បំផុត​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ និង​មាន ជោគជ័យ​ត្រឡប់មកវិញ​ផង​។ ការរស់នៅ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​បន្តិច​ទើប​ប្រ​សឹ​រ​។ បើ​លោកអ្នក​មានការ ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ផងដែរ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ឃើញថា​មានការ​ជឿនលឿន​ក៏​យឹត​ដែរ​ហើយ​ពិសេស​ងាយ កើតរឿង​រាវ​ច្រើន​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ក្រុមមនុស្ស​ចាំ​ជួយ​យកអាសា​និង​ជ្រោមជ្រែង ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​សម្រុក​ការងារ​តូចធំ​ឃើញថា​តែង​មានការ​ជឿនលឿន​និង​ហុច​ផល​មក គ្រាន់​កក់ក្តៅ​។ ចំពោះ​ការប្រកប​កិច្ចការងារ​អ្វី​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​គួរសម​ហើយ​ក្រៅពីនេះ​នៅមាន ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​បើ​លោកអ្នក​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​សមគួរ​ណាស់​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​សុខដុម​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផ្លែផ្កា នៅពេល​ក្រោយ​គ្រាន់​កក់ក្តៅ​ផង​។​ក្រៅពីនេះ​ដោយសារ​ជា​ថ្ងៃ​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ចង់​ទទួលផល​ល្អៗ​ពី​កិច្ច ការងារ​គប្បី​មានការ​ជជែក​ពី​ការងារ បើ​ចង់​ជួប​ភាពជោគជ័យ​ពី​សេចក្តីស្នេហា​ឱ្យ​ជជែក​ពី​បញ្ហា​ស្នេហា​ផងដែរ​។ ការរស់នៅ​ផ្តល់​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ផងដែរ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន បញ្ហា​សុខភាព​ពីព្រោះថា​ងាយ​កើតមាន​ជាង​សព្វមួយដង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មានដំណើរ ជីវិត​ជួប​ផល​ប៉ះទង្គិច​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ប្រយ័ត្ន​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​រកាំចិត្ត​និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ងាយ​ទាំង​ត្រូវរ៉ូវ​គ្នា​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ក្នុង​រង្វង់​គ្រួសារ​មានការ​ចាប់កំហុស​គ្នាច្រើន​ហើយ​ទាល់តែ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន បញ្ហា​ចម្រូងចម្រាស​កើតឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​ឬ​ទិញ​ទំនិញស្តុក​ទុក​លក់​រយៈ ពេល​ខ្លី​ឬ​វែង​តែង​ហុច​ផ្លែផ្កា​គួរសម​ផងដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី ដោយ​ប្រកា​រណ​មួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិន​ងាយ​គេច​បញ្ហា​បានទេ​ពិសេស​រឿង​រាវ​កិច្ចការងារ​តែម្តង​។ ចំពោះ​ស្ត្រី នៅក្នុង​ផ្ទះសម្បែង​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ចូរ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប បញ្ហា​សៅហ្មង​បន្តិច​តែ​មុខរបរ​មាន​ស្ថានភាព ដូច​សព្វមួយដង​។

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕