ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩

909
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើ​ឃើញថា​ស្ថាន ការណ៍​ណាមួយ​មិនល្អ​លោកអ្នក​គប្បី​ចៀស​ឱ្យ​ឆ្ងាយ​ទើប​ពុំ​កើត​មានរឿង​រ៉ាវ​ណាមួយ​ឈានចូល​កើត​នាំ​ពិបាក​ទប់ទល់​។ ក្រៅពីនេះ​ការធ្វើ​អ្វីៗ​ត្រូវចិត្ត​ត្រជាក់​គ្រប់​រឿង​ទើប ប្រសើរ​បំផុត​។ សម្រាប់​ការរស់នៅ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រកា​រណា មួយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​គិត​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពុំនោះ ទេ​ការចំណាយ​ប្រាក់កាស​ធ្វើ​អ្វីមួយ​ពិត​ត្រូវជា​ខាត​អសារ​បង់​ពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ឡើយ​ព្រោះ​ជារឿយៗ​តែង​ចង់​ចាញ់ឈ្នះ​គ្នា​ជានិច្ច​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នាពេលនេះ​សម្រាប់​លោកអ្នក កើត​ឆ្នាំ​គោ​គប្បី​មានការ​ប្រយ័ត្នប្រយែង បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងាយ​យាយី​ជាង​សព្វមួយដង​។ ដោយឡែក​នៅថ្ងៃនេះ​វិញ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​ទាស់ខុស​អ្វី​ទេ​គឺ​តែង​ហុច​ផ្លែផ្កា មកវិញ​ដូចជា​ទី​គាប់ចិត្ត ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ទីតាំង​និង​ស្ថានភាព​ឱ្យ​ស្រូល បួល​ទើប​មិនត្រូវ​ជួប​រឿង​បរាជ័យ​នៅពេល​ក្រោយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​កុំ​គប្បី សេពគប់​គ្រឿង​ស្រវឹង​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​សុខដុម ហើយ​ការប្រកប ការងារ​អ្វី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ហើយ​ទោះ​ធ្វើ​អ្វីៗ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ពុំ​ផ្តល់​ជោគ​លាភ ល្អ​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិន​អាចធ្វើ​ដោយ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រាន់​ធូរ​ជាង​នេះ ។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាពចុះ​សម្រុង​គ្នា​ល្អ​ណាស់ដែរ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហេតុនេះ បើ​ចង់​សម្រុក​កិច្ចការងារ​អ្វីមួយ​ឃើញថា​តែង​ផ្តល់​ភាព​លូតលាស់​គួរ​ជាទី​កក់ក្តៅ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល ចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ ៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ធ្វើឱ្យ​កើតមាន​អារម្មណ៍​ពុំ​ជ្រះ ស្រឡះ​, ការងារ​មាន​ការប្រទាំងប្រទើស​និង​ពិសេស​អាចមាន​រឿង​រាវ​ជម្លោះ​វិវាទ​ថែម ទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង ឯការ​ថយក្រោយ វិញ​នោះ​ក៏​ខ្លាំង​ដែរ​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​យាយី​បន្តិច​ម្ល៉ោះ ហើយ បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​គប្បី​ធ្វេសប្រហែស​បានទេ​ពីព្រោះ​មានតែ​ក្រុមមនុស្ស តាម​ចាប់កំហុស​និង​វាយប្រហារ​តែប៉ុណ្ណោះ​។​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​កិច្ចការ​ផ្ទះសម្បែង​ក្លាយជា​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​សមាជិកគ្រួសារ​ដែ​ល​នាំឱ្យ​ក្តៅក្រហាយ​នៅ​មិន​សុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ វិវាទ​ណាស់​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការចុះ​សម្រុង​គ្នា​ឡើយ​ព្រោះ​ម្នាក់ៗ​មានតែ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ដំណើរ​ទៅមុខ​សន្សឹម ៗ​ជានិច្ច ហេតុនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ហើយ​មាន​គម្រោង​ច្បាស់លាស់​តែង​ហុច​ផល​មកវិញ គ្រាន់​ជាទី​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោក អ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ប្រែ​មក​ល្អប្រសើរ​ឡើងវិញ​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ឡើង​ខ្ពស់​ពិតមែន ប៉ុន្តែ​លោកអ្នក​ឱ្យ ប្រយ័ត្ន​បញ្ហា​មនុស្ស​ភេទ​ផ្ទុយគ្នា​បន្តិច​ពីព្រោះថា​គេ​ងាយ​បង្កបញ្ហា​មកឱ្យ​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​គាប់ប្រសើរ​គួរសម​ដោយ​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ភាព​ចេះ​អត់ឱន​ឱ្យ​គ្នា​ជាង​បណ្តា​ថ្ងៃមុនៗ​ហើយ​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ផងដែរ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​គាប់ប្រសើរ​ទេ ពីព្រោះ​មាន បញ្ហា​ច្រើន​បន្តិច​ក្នុងនោះ​អាច​ទាស់ទែង​ជាមួយ​អ្នកដទៃ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការ ទាស់ទែង​តែម្តង​។​សម្រាប់​បុរស​ទោះ​ប្រកប​កិច្ចការ​តូចធំ​ត្រូវ​ចេះ​ដាក់ចិត្ត​ដាក់​កាយ​តស៊ូ ហើយ​ត្រូវ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ឆ្លង​គ្រា​លំបាក​ចំពោះមុខ​ទៅរួច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ដូចនេះ​បើ​មិនចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​បញ្ហា​ជម្លោះ​ពិតជា​កើតមានឡើង​ពុំខាន​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​លោកអ្នក​បើ​មានការ​ព្យាយាម​បំពេញការងារ​តែង​សម្រេច ជោគជ័យ​គ្រាន់​កក់ក្តៅ​ផងដែរ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់ ទៅមុខ​ល្អ​គួរសម​ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​សម្រាប់​បើក​របរ​រយៈពេល​វែង​ជា ពេលវេលា​ល្អ​ប្រពៃ​មួយ​ផង​។​ការរស់នៅ​លោកអ្នក​ងាយ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​មានរឿង​រ៉ាវ​ជាមួយ​អ្នកដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​។

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត​បើ​មានការ​ស្វែងរក​ពេញទី​គឺអាច​ជួប​គូស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែម​ទៀតផង​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​និង​ការរស់នៅ​ឃើញថា​មាន​ភាព​សុខដុម គួរសម ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់ ទៅមុខ​ល្អ​គួរសម​ហើយ បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​ក៏​ជា​ឱកាសល្អ​បំផុត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត​បើ​មានការ​ស្វែងរក​ពេញទី​គឺអាច​ជួប​គូស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែម​ទៀតផង​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ឬ​ចាត់ ចែង​ប្រាក់កាស​អ្វីមួយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ផ្លាស់ ទីកន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ឃើញថា​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះ​អាច ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់​ក្កៅ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វ មួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​នៅពេលនេះ​មិនអាច​យក​អ្វី​ជា​លំនឹង​បានទេ​គឺ​តែង កើត​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ ៕