ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩

509
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ដែល ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ប្រាក់កាស​ឬ​បញ្ហា​កិច្ចការងារ​សំខាន់​អ្វីមួយ​ផង​។ សម្រាប់​អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​វិញ​នោះ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ ហើយ​ត្រូវ​រក្សា​ភាព​ស្ងប់ ស្ងាត់​ដាច់ខាត​បើ​ធ្វើ​ជំនួញ​បាន​កាក់កប​ល្អ​មិនត្រូវ​ក្អេងក្អាង​ឡើយ​បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់​ណាមួយ​មកវិញ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​មិនត្រូវ​តបត​ជា មួយក្រុម​មនុស្ស​ក្បែរ​ខ្លួន​ឬ​សូម្បីតែ​ពី​ចម្ងាយ​ក្តី​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុវត្ថិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាច​បន្តិច​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ពុំនោះ​បើ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​ឡើយ​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូត លាស់​សន្សឹមៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​មួយចំនួន​វិលត្រឡប់​មកវិញ​ដែរ​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​លោក​អ្នក​ត្រូវធ្វើ​ដោយ​សេចក្តី​ស្ងប់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ទើប​ប្រសើរ​ហោង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដោយសារ​ម្នាក់ៗ​មិនសូវ​យកចិត្តទុកដាក់​គ្នា​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​អ្វី​ឃើញថា​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា ជា​ឧបសគ្គ​ច្រើន​ហើយ​ពិសេស​ងាយ​កើតរឿង​រាវ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ឡើយ​ដូចនេះ​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​មួយ​ហើយ​មួយទៀត​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​គួរសម ពីព្រោះ​បើ មានការ​ចរចា​ឬ​ធ្វើ​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ដល់​ចប់​ចុង​ចប់​ដើម​និង​ក្រៅពីនេះ លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ពី​រឿង​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ទៀតផង​។​អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​កម្រើក​ឡើងវិញ​ហើយ​ភាព​សុខដុម​ក៏មាន​ច្រើន​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេល វេលា​ល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​លោកអ្នក​ងាយ​ទទួលរង​ប៉ះទង្គិច​និង បរាជ័យ​ដូច្នេះហើយ​មុន​ធ្វើ​អ្វីមួយ​គួរ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ទទួល រង​ផល​លំបាក​នៅ​គ្រាក្រោយ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​លោក​អ្នក​ចូរ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ហើយ​រីក​ជាធំ​រហូត​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ ប្រសើរ​គួរសម​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​និង​ក្តី​សោមនស្ស​ជានិច្ច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែ វស្សា​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​គិត​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​និង​ត្រូវដាក់​ផែនការ​ឱ្យបាន​ល្អ​ទើប​មិន​បង្ក​ការប៉ះទង្គិច​ដល់​គ្រា​ខាងមុខ​។ ការរស់នៅ​លោកអ្នក​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​ហើយ​មិន​ត្រូវយក​បញ្ហា​អ្នកដទៃ ទុក​ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើតរឿង​សៅហ្មង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ការពិបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក មាន​ភាពរលូន​ល្អ​ប៉ុន្តែ យ៉ាងណា​សម្រាប់​ស្ត្រី​ជួប​បញ្ហា​រដុប​រដុប​ច្រើន​ត្រូវ​ឆ្លងកាត់​ផង​។ ដោយឡែក​នៅ​ថ្ងៃ នេះដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​ការរក​ផល​កម្រៃ​ជួប​ការលំបាក​ច្រើន​ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​មានការ​អស់​ស​ង្ឃឺ​ម​ច្រើន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​វី​ញ​ងាយ​ទាំង​ជម្លោះ​វិ​វិ​ា​ទ​និង​ងាយ​ទាំង​បែកបាក់​ថែម ទៀត​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច ទទួលរង​ការ​ខកបំណង​ច្រើន​មកហើយ ពិសេស​រឿង​ការងារ​ប្រាក់កាស​តែម្តង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ចេញ​ធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិនត្រូវ​ឈ្លក់ វង្វេង​នឹង ល្បែងស៊ីសង​ឡើយ​ប្រយ័ត្ន​ឧបទ្រពចង្រៃ​យាយី​កើត​តែ​បញ្ហា​មិនចេះចប់​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នាពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក ឃើញថា​មានការ​ហត់នឿយ ច្រើន​បន្តិច​ប៉ុន្តែ​យ៉ាងណា​លោកអ្នក​ក៏​អាចបំពេញ​ជោគជ័យ​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះ​។ ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​យក​ភាព​មានះ​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដាក់ខ្លួន​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ ក្នុង​ថ្ងៃ នេះ​បើ​លោកអ្នក​ចរចា​ពី​បញ្ហា​ប្រាក់កាស​គឺ​តែងមាន​សញ្ញា ល្អ​ជាង​អាក្រក់​ហើយ​បើ​ចង់​ទារ​កូនបំណុល​ផង​ក៏​ជា​ឱកាសល្អ​ផងដែរ​។​ចំពោះ​ការប្រកប​ការងារ​ត្រូវ​ប្រុងប្រយ័ត្ន​បន្តិច​ព្រោះ​មាន​ក្រុមមនុស្ស​ចាប់កំហុស​និង​យាយី​បៀតបៀន​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ក្រុមមនុស្ស​ប្លែក​មុខ​យក​របស់​មក​ល​ក់​ក្នុង​តម្លៃថោក​បែបណាក៏ដោយ​គប្បី​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​របស់​ចោរ​ត្រូវ​ជាប់​ការ កុន​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ផ្អែមល្ហែម​ហើយក៏​ងាយ​កើត​ចម្រូង ចម្រាស​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកបការងារ​ពេញទី​ពីព្រោះថា​ផល​តែង ឆ្លើយតប​ខ្លះៗ​នាពេល​ក្រោយ​វិញ​ផង​។ ការប្រកប​ការងារ​បើ​លោក​អ្នកខ្លះ​ធ្លាប់តែ​ជួប បញ្ហា​មិនល្អ​នឹង​អាច​ប្រែប្រួល​មកជា​ល្អ ឡើងវិញ​ដូចនេះ​ត្រូវតែ​ក្តោប​ក្តាប់​ឱកាស​នេះ កុំឱ្យ​ឆ្លង​ផុត​ដោយ​ឥតប្រយោជន៍​ឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​មាន​ភាព​លូតលាស់​ប្រពៃ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ប្រពៃ​៕