ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ​២០២០

126
ចែករម្លែក

​ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា​គួរសម​ហើយ​បើ​ទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ស​ន្សឹ​មៗ​ទៅមុខ​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មិនមាន​ផល​លំបាក​អ្វី​ត្រូវ​រែកពន់​ឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​សម្រាប់​ចាយវាយ​ដោះស្រាយ​ក្នុង​គ្រួសារ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​មួយ​ល្អ​គួរសម​ផងដែរ​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ក្រៅពីនេះ​ការប្រកប​ការងារ​ត្រូវ​ចេះ​សន្សំទុក​ខ្លះ​ទើប​ប្រសើរ​។​ដោយឡែក​សម្រាប់​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​ធ្វើ​អ្វីមួយ​លោកអ្នកអាច​សម្រុក​បាន​ពេញទី​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​អ្នកធ្វើ​ជំនួញ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ផង ហើយ​មុខទំនិញ​មានការ​លូតលាស់​ទៅមុខ ដោយ​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ងាយ​ជួប​នូវ​បញ្ហា​រាំងស្ទះ​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​កិច្ចការងារ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លាភ​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បើ​បាន​ត្រឹម​មួយ​ល្មម​ទប់ទល់​ហើយ​អ្នកខ្លះ អាច​ត្រូវ​ខកបំណង​ទៀតផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ​អុជអាល​ឱ្យតែ​លោកអ្នក​ធ្លាក់ទឹក​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕

​ឆ្នាំរោង​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​នាំឱ្យ​ទទួលដំណឹង​មិនល្អ​ឬ​មានរឿង​រាវ​មិនល្អ​ចូល​យាយី​ផង​។​នៅថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​មាន​ភាពល្អប្រសើរ​ឡើងជា​ង​មុន​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​មានមុខ​របរ​ដូចគ្នា​បង្ករឿង​ថ្នាំងថ្នាក់​និង​ដណ្តើម​អតិថិជន​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ពិសេស​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​តែម្តង​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្ន ប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់​និង​កើតមាន​បញ្ហា​ចំពោះមុខ​ផង​។​ការរស់នៅ​ចូរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិ​វិ​ា​ទ​ណាមួយ​ព្រោះតែ​ការយកចិត្ត​ក្តៅ​ដាក់ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​អន់​ថមថយ​ចុះ បន្តិច​ហើយ​បើ​ចង់​ដាក់ទុន​តូចធំ​តែង​ជួប​ផល​លំបាក​និង​មិនសូវ​ទទួលជោគជ័យឡើយ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ច​ការដែល​សំខាន់​ពីព្រោះថា​ផល​តែង​ហុច​មកវិញ​នាពេល​ក្រោយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​មានការ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ល្អ​ប្រពៃ​គួរសម​ផងដែរ ព្រោះ​តែង​ជួប​ភាព សុខដុម​និង​ចម្រើន​លូតលាស់​គួរសម​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នកមាន​ការចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ ពិពាហ៍​ជា​ឱកាសល្អ​ព្រោះ​តែងមាន​ភាព​ស្រុះស្រួល​ព្រមទាំង​សិរី​សួរ​ស្តី​ល្អ​ណាស់​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកបការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ​មុខជា​ជានិច្ចហើយ​ពិសេស​បើ​មានការ​លំបាក​អ្វី​ដោះស្រាយ​តែង​សម្រេច​ជោគជ័យ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​យាយី​បន្តិច​ពីព្រោះ​ងាយ​កើតមាន​ផង​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ រយៈពេល​នេះ​លោកអ្នក​ទទួលរង​ផល​លំបាក​ក្នុង​ដំណើរ​ជីវិត​ត្រូវ​ឆ្លងកាត់ ប​ន្ថិ​ច​ក្នុងនេះ​មាន​ទាំង​រឿង​តូចតាច​និង​រឿង​ធំ​ផង​។​ផល​លំបាក​ដែល​បាន ឆ្លងកាត់​ទាំងនេះ មិនត្រូវ​ចាត់ទុកថា​អាក្រក់​ណាស់ដែរ ដោយ​យ៉ាងហោចណាស់​ត្រូវ​គិតថា​បាន​ឆ្លងកាត់ បទពិសោធន៍​ផងដែរ​។​សម្រាប់​ថ្ងៃនេះ​វិញ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការល្អប្រសើរ​ហើយ​បើ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​បន្តិច​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​បើទោះបី​ធ្វើ​អ្វីមួយ​ក៏​ងាយ​កើត​ប្រទាំង​ប្រទើស​ជាមួយ អ្នកដទៃ​ណាស់ ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​ការចរចា​សម្តី​ទៅរក​អ្នកដទៃ​បន្តិច​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​អតិថិជន​ចាស់​ថ្មី​មិនសូវ​មានមក​អើត​ទេ ហើយ​ការរក​ផល​កម្រៃ ទៀតសោត​មិន​ថា​ទី​ឆ្ងាយ​ជិត​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ប៉ុណ្ណោះ​។​បើ​ការបំពេញ​ការងារ​វិញ​ទោះ​តូចតាច​ឬ​ធំដុំ​ច្រើន​ភ្លាំងភ្លាត់​ពុំ​សូវ​សម​ដូច​ប្រកប​ឡើយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ ទែង​គ្នា​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ឃើញថា​តែង​ជួប​នូវ​ក្តី​ជោគជ័យ​នោះ​មាន​មួយចំនួនធំ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នា​ថ្ងៃ​នេះដែរ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​លោកអ្នក​អាច​ត្រូវបាន​ចៅហ្វាយនាយ​មើលឃើញ​ហើយ​លើកសរសើរ​ដោយ​ក្តី​ស្ងៀមស្ងាត់​ទៀតផង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វីមួយ​ក៏ដោយ​ចូរ​ត្រូវ​ចេះ​អត់ធ្មត់​និង​មិន​ត្រូវយក​អារម្មណ៍​ឆេវឆាវ​ដាក់ខ្លួន​ឡើយ​ពីព្រោះថា​បញ្ហា​តូច​អាច​រីក​ជាធំ​ផង​។ សម្រាប់​អ្នក​ប្រកបរបរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​បន្តិច ប៉ុន្តែ​បើ​អ្នក​ខិតខំ​ស្រវា​រក​អតិថិជន​បន្តិច​ផលចំណូល​ក៏​តែង​ច្រើនជាង​សព្វមួយដង​។​ការរស់នៅ​មានការ​សុខ​កាយ​សប្បាយចិត្ត​ហើយ​ពិសេស បាន​ជួបជុំ​មិត្តភក្តិ​សប្បាយរីករាយ​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ដូចនេះ​គប្បី​ចេះ​អត់ឱន​ឱ្យ​គ្នា​បន្តិច​ទើប​ប្រសើរ​៕