ថ្ងៃទី​២៤ ខែមេសា ២០១៨

1406
ចែករម្លែក

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​កែប្រែ​ប្រួល​ប្តូរផ្លាស់​ច្រើន​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​ស្តាប់​គេឯង​ឬ​មើល​គេឯង​ទើប​បញ្ហា​អាក្រក់​នឹងត្រូវ​រត់ចេញ​ហើយ​ផល​ល្អៗ​និង​រត់​ចូល​មកវិញ​។ ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​ណាស់​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ​ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សារ​ផ្លូវចិត្ត​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ចុះ​ប្រកប​កិច្ចការងារ​អ្វីមួយ ព្រោះថា​តែ​ផ្តល់​ជា​លទ្ធផល​ល្អជា​និច្ច​។ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ទេ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​កំពុង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទិញ​ផ្ទះ​ទិញ​ហ៊ុន​ឬ​ប្រកប​កិច្ចការងារ អ្វីមួយ​ព្រោះថា​តែង​ឆ្លើយតប​ជា​លទ្ធផល​ល្អជា​និច្ច​។ សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង ខ្ពស់​ដូចនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី ឬ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​តែង​ហុច​ផល​ល្អ ៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ថ្នាំងថ្នាក់​និង​ពិសេស​មានរឿង​ប្រឆាំង​គ្នាច្រើន​ទៀតផង​៕

ឆ្នាំថោះ


​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការប្រកប​ការងារ​ឬ​ទំនាក់ទំនង​បញ្ហា​ប្រាក់ កាស​អ្វីមួយ​ផង​។ សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង ផ្តល់​ផល​ល្អ​និង​មាន​ជោគជ័យ​ជានិច្ច​។ ក្រៅពីនេះ​ក៏​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ការងារ​ឬ​ធ្វើ​អ្វី មួយ​ព្រោះ​ផល​ល្អៗ​មាន​ច្រើនជាង​អាក្រក់​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ជា​ឱកាសល្អ​ក្នុង ការផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​អាច​នឹង​កើត​មានរឿង​មិន​សប្បាយចិត្ត​និង​បញ្ហា​ប៉ះទង្គិច ជាមួយ​អ្នកដទៃ​ខ្លះ​ផង ប៉ុន្តែ​មិនមាន​រឿង​គួរ​ព្រួយបារម្ភ​ខ្លាំងក្លា​ឬ​ត្រូវ​ប្រឈមមុខ​ច្រើន​នោះ ឡើយ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មិន​មានការ​ចម្រើន​លូតលាស់​ទេ គឺមាន​ការដើរថយក្រោយ​ច្រើនជាង​ដូចនេះ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំនោះ​ទេ​ផល​ចំណូល​នឹង​ថយចុះ​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​៕

ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​ទទួលរង​ផល​លំបាក​និង​កើតរឿង​រាវ​តប់​ប្រ​ម៉​ល់​ច្រើន​។ ក្រៅពី​ការប្រកប​ការងារ​ក៏​ងាយ​ថយក្រោយ​ជាង​ទៅមុខ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ពុំមាន​ការរីកលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ គឺ​ដូច​សព្វមួយដង​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ពាក្យសម្តី​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

​ឆ្នាំមមី


​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​សម្រាប់​ស្ត្រី​ដោយសារ​ឧបទ្រព​ចូល​យាយី​ច្រើន​ហេតុនេះ​គប្បី មានការ​ប្រយ័ត្នប្រយែង​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​។​ការរស់នៅ​តែង​កើត​នូវ​រឿងរ៉ាវ​មិនសូវ​សប្បាយ​ចិត្តច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ចំណែក​នៅថ្ងៃនេះ​ដែរ​ការ​ប្រកប​របរ​រកស៊ី ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះ​ទ​ង្គិ​ច្រើន​យាយី​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ហើយ​បើ​ទោះ បី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់ ធូរស្រាល​ជាង​មុន​ហើយ​ត្រូវ​ចងចាំ​ថាបើ​កាលណា​មាន​អតិថិ​ន​ជន​ច្រើន​កាលណា​កាន់តែ​ល្អ កាលនោះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើ​ចង់​ប្រកប​កិច្ចការ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង បន្តិច​ព្រោះ​តែង​ផ្តល់​ផល​អាក្រក់​ច្រើនជាង​ល្អ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ម្នាក់ៗ​មាន​មិន​ស្ទើរ​ក្នុង​ខ្លួន​នោះឡើយ ៕

ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​តែង​មិន​ឆ្លើយតប​ដូច ប្រាថ្នា​នោះឡើយ​។ ចំពោះ​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ការប្រកប​ការងារ អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ពិតជា​ត្រូវ​រែកពន់​ផល​លំបាក​នៅក្រោយ​វិញ​ជាក់​ជាពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់​ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ជួប​ការលំបាក​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​អាច​រកប្រាក់ ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច ។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​និង​ហុច​ផ្លែផ្កា​គ្រាន់​កក់ក្តៅផង​។​ការរស់នៅ​វិញ​លោកអ្នក​ជួប​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​លុកលុយ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ត្រូវមាន​ការប្រយ័ត្នប្រយែង​ទើប​ចៀស​ផុតពី​រឿង​រាវ​អុកឡុក​យាយី​ទៅរួច​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា​ក្តី​ក៏​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាពរលូន​ល្អ​ហើយ​ធ្វើ​អ្វី ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ផ្តល់​ផល​ល្អ​ផង​។​ចំពោះ​លោកអ្នក​ខ្លះ​បើទោះបី​មាន​ឧបសគ្គ មួយចំនួន​យាយី​ក៏ដោយ​ប៉ុន្តែ​ក៏​អាច​ឆ្លង​ផុត​ដោយ​មិន​ជួប​ការលំបាក​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ម្នាក់ៗ​កុំ​យកចិត្ត​ខ្លាំង​ដាក់ខ្លួន​ប្រយ័ត្ន​នាំ​តែ​កើតក្តី​សៅហ្មងចំពោះ​គ្នា​៕​ ​

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ច្រើន​រឿង​ព្រោះថា​តែង ហុច​ជា​ផល​ល្អ​នាពេល​ក្រោយ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកបមុខរបរ​ជា​អ្នកជំនួញ​វិញ​មានការ​រីក លូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ក៏មាន​ការលូតលាស់​ទៅមុខ សន្សឹមៗ​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕